Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (40) Isura: Yunus
وَمِنۡهُم مَّن يُؤۡمِنُ بِهِۦ وَمِنۡهُم مَّن لَّا يُؤۡمِنُ بِهِۦۚ وَرَبُّكَ أَعۡلَمُ بِٱلۡمُفۡسِدِينَ
ហើយក្នុងចំណោមពួកមុស្ហរីគីន មានអ្នកខ្លះនឹងមានជំនឿនឹងគម្ពីរគួរអាននេះមុនពេលសេចក្ដីស្លាប់មកដល់ ហើយក៏មានអ្នកខ្លះទៀតក្នុងចំណោមពួកគេ មិនមានជំនឿនឹងវា(គម្ពីរគួរអាន)ដោយភាពចចេសរឹងរូសនិងក្រអឺតក្រទម រហូតដល់គេស្លាប់។ ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះពួកដែលនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅលើភាពគ្មានជំនឿរបស់ពួកគេ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• الهادي إلى الحق هداية التوفيق هو الله وحده دون ما سواه.
• អ្នកដែលអាចចង្អុលបង្ហាញទៅកាន់សេចក្តីពិតបាននោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់ មិនមែនអ្នកផ្សេងនោះឡើយ។

• الحث على تطلب الأدلة والبراهين والهدايات للوصول للعلم والحق وترك الوهم والظن.
• ជម្រុញឲ្យទាមទារភស្តុតាង និងអំណះអំណាងមកបញ្ជាក់ ដើម្បីទទួលបាននូវចំណេះដឹង និងសេចក្តីពិត ហើយបោះបង់ចោលការមន្ទិលសង្ស័យ និងការស្មាន។

• ليس في مقدور أحد أن يأتي ولو بآية مثل القرآن الكريم إلى يوم القيامة.
• គ្មាននរណាម្នាក់អាចមានលទ្ធភាពនាំមកសូម្បីតែមួយវាក្យខណ្ឌដែលដូចទៅនឹងគម្ពីរគួរអានបាននោះឡើយ រហូតដល់ថ្ងៃបរលោក។

• سفه المشركين وتكذيبهم بما لم يفهموه ويتدبروه.
• បញ្ជាក់ពីភាពខ្សោយបញ្ញារបស់ពួកមុស្ហរីគីន និងការបដិសេធរបស់ពួកគេចំពោះអ្វីដែលពួកគេមិនទាន់ទាំងបានស្វែងយល់ និងត្រិះរិះពិចារណាពីវាផងនោះ។

 
Ibisobanuro by'amagambo Umurongo: (40) Isura: Yunus
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga