Check out the new design

Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar. * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Isura: A Nahlu   Umurongo:
وَلَا تَتَّخِذُوٓاْ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ فَتَزِلَّ قَدَمُۢ بَعۡدَ ثُبُوتِهَا وَتَذُوقُواْ ٱلسُّوٓءَ بِمَا صَدَدتُّمۡ عَن سَبِيلِ ٱللَّهِ وَلَكُمۡ عَذَابٌ عَظِيمٞ
ហើយចូរពួកអ្នកកុំយកពាក្យសម្បថរបស់ពួកអ្នកមកបោកប្រាស់រវាងពួកអ្នកទៅវិញទៅមក ដោយពួកអ្នកគោរពតាមអ្វីដែលមាននៅក្នុងវាតាមទំនើងចិត្តរបស់ពួកអ្នក ហើយពួកអ្នករំលាយកិច្ចសន្យានោះពេលណាដែលអ្នកចង់ និងគោរពតាមវានៅពេលណាដែលណាអ្នកចង់ឲ្យសោះ។ ប្រសិនបើពួកអ្នកធ្វើដូច្នោះនោះ នឹងធ្វើឲ្យជើងរបស់ពួកអ្នករអិលចេញពីមាគ៌ាដែលត្រឹមត្រូវបន្ទាប់ពីមានលំនឹងនៅលើវាហើយនោះមិនខានឡើយ។ ហើយពួកអ្នកនឹងភ្លក្សនូវរសជាតិទណ្ឌកម្មដោយសារតែការវង្វេងរបស់ពួកអ្នកពីមាគ៌ារបស់អល់ឡោះ និងធ្វើឲ្យអ្នកដទៃទៀតវង្វេងចេញអំពីវាថែមទៀត។ ហើយសម្រាប់ពួកអ្នក គឺនឹងត្រូវទទួលនូវទណ្ឌកម្មទ្វេដង។
Ibisobanuro by'icyarabu:
وَلَا تَشۡتَرُواْ بِعَهۡدِ ٱللَّهِ ثَمَنٗا قَلِيلًاۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيۡرٞ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ
ហើយចូរពួកអ្នកកុំយកកិច្ចសន្យារបស់អល់ឡោះប្តូរជាមួយនឹងកម្រៃបន្តិចបន្តួចទៅលើការរំលាយនូវកិច្ចសន្យា និងមិនប្រកាន់ខ្ជាប់នូវអ្វីដែលមានចែងក្នុងវាឲ្យសោះ។ ជាការពិតណាស់ អ្វីដែលមាននៅជាមួយអល់ឡោះ ដូចជាការជួយ និងទ្រព្យជ័យភណ្ឌនៅក្នុងលោកិយ ព្រមទាំងអ្វីដែលមាននៅជាមួយទ្រង់នៃការសើយសុខដ៏អមតៈនាថ្ងៃបរលោកនោះ គឺប្រសើរជាងកម្រៃដ៏តិចតួច(ដែលពួកអ្នកអាចទទួលបាន)ចំពោះការរំលាយនូវកិច្ចសន្យារបស់ពួកអ្នកដែលពួកអ្នកទោរទន់ទៅរកវា(ចង់បាន)នេះទៅទៀត ប្រសិនបើពួកអ្នកបានដឹងដូច្នោះ។
Ibisobanuro by'icyarabu:
مَا عِندَكُمۡ يَنفَدُ وَمَا عِندَ ٱللَّهِ بَاقٖۗ وَلَنَجۡزِيَنَّ ٱلَّذِينَ صَبَرُوٓاْ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ
អ្វីដែលមាននៅជាមួយពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ដូចជាទ្រព្យសម្បត្តិ ការត្រេកត្រអាល និងឧបការគុណទាំងឡាយនោះ គឺនឹងត្រូវរលាយសាបសូន្យវិញ បើទោះបីជាវាមានចំនួនច្រើនក៏ដោយ។ តែអ្វីដែលនៅជាមួយអល់ឡោះនៃការតបស្នង(ផលបុណ្យ)នោះ គឺនៅគង់វង្សជានិច្ច។ ដូច្នេះ តើពួកអ្នកឲ្យតម្លៃលើរបស់ដែលនឹងសាបសូន្យជាងរបស់ដែលនៅគង់វង្សជាអមតៈនោះយ៉ាងដូចម្តេច? ហើយយើងពិតជានឹងតបស្នងដល់បណ្តាអ្នកដែលអត់ធ្មត់លើ(ការអនុវត្តតាម)កិច្ចសន្យារបស់ពួកគេ ហើយមិនក្បត់កិច្ចសន្យានោះនូវផលបុណ្យដែលល្អប្រសើរជាងការគោរពប្រតិបត្តិដែលពួកគេបានធ្វើទៅទៀត ដោយយើងតបស្នងដល់ពួកគេចំពោះផលបុណ្យមួយទ្វេទៅជាដប់ និងទៅដល់ប្រាំពីររយ ហើយនឹងកើនទ្វេកាន់តែច្រើនថែមទៀត។
Ibisobanuro by'icyarabu:
مَنۡ عَمِلَ صَٰلِحٗا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَلَنُحۡيِيَنَّهُۥ حَيَوٰةٗ طَيِّبَةٗۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ
បុគ្គលណាហើយដែលបានសាងទង្វើកុសលដែលស្របនឹងច្បាប់ឥស្លាម មិនថាបុរសឬស្រ្តី ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះទៀតនោះ យើងពិតជានឹងធ្វើឲ្យជីវិតរស់នៅរបស់គេនៅក្នុងលោកិយនេះមានភាពល្អប្រសើរ ដោយឲ្យគេពេញចិត្តនឹងអ្វីដែលអល់ឡោះបានកំណត់ ព្រមទាំងចង្អុលបង្ហាញរូបគេឲ្យគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)។ ហើយយើងនឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេនៅថ្ងៃបរលោកនោះ (នូវការតបស្នងដែល)ល្អប្រសើរជាងទង្វើកុសលដែលពួកគេធ្លាប់បានសាងនៅក្នុងលោកិយនេះទៅទៀត។
Ibisobanuro by'icyarabu:
فَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ فَٱسۡتَعِذۡ بِٱللَّهِ مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ
ហើយនៅពេលដែលអ្នក(ឱអ្នកមានជំនឿ)ចង់សូត្រគម្ពីរគួរអាននោះ ចូរអ្នកបួងសួងសុំពីអល់ឡោះឲ្យបញ្ចៀសរូបអ្នកពីការញុះញង់របស់ស្ហៃតនដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះចុះ។
Ibisobanuro by'icyarabu:
إِنَّهُۥ لَيۡسَ لَهُۥ سُلۡطَٰنٌ عَلَى ٱلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ
ពិតប្រាកដណាស់ ស្ហៃតនគ្មានអំណាចអ្វីលើអ្នកដែលមានជំនឿនឹងអល់ឡោះ ហើយពួកគេប្រគល់ការទុកចិត្តរាល់កិច្ចការទាំងឡាយរបស់ពួកគេទៅចំពោះម្ចាស់របស់ពួកគេតែមួយគត់នោះឡើយ។
Ibisobanuro by'icyarabu:
إِنَّمَا سُلۡطَٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوۡنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشۡرِكُونَ
តាមពិត អំណាចរបស់វានោះ គឺអាចញុះញង់តែទៅលើពួកដែលយកវាធ្វើជាអ្នកគាំពារ ហើយដើរតាមការពង្វក់របស់វា ហើយនិងពួកមុស្ហរីគីនដែលទទួលការពង្វក់ពីវាដែលពួកគេធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់ដោយពួកគេគោរពសក្ការៈអ្នកផ្សេងរួមនឹងទ្រង់ប៉ុណ្ណោះ។
Ibisobanuro by'icyarabu:
وَإِذَا بَدَّلۡنَآ ءَايَةٗ مَّكَانَ ءَايَةٖ وَٱللَّهُ أَعۡلَمُ بِمَا يُنَزِّلُ قَالُوٓاْ إِنَّمَآ أَنتَ مُفۡتَرِۭۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ
ហើយនៅពេលដែលយើងបានផ្លាស់ប្តូរច្បាប់របស់វាក្យខណ្ឌណាមួយនៃគម្ពីរគួរអាននឹងវាក្យខណ្ឌមួយផ្សេងទៀត(ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលទ្រង់ផ្លាស់ប្តូរនៃគម្ពីរគូរអានគឺដោយមានបុព្វហេតុរបស់វា ហើយទ្រង់មហាដឹងបំផុតនូវអ្វីដែលទ្រង់មិនផ្លាស់ប្តូរវា) ពួកគេ(ពួកប្រឆាំង)បែរជានិយាយថាៈ ពិតណាស់ អ្នក(ឱមូហាំម៉ាត់)គឺជាអ្នកភូតកុហកប្រឌិតទៅលើអល់ឡោះជាម្ចាស់ទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនដឹងទេថា តាមពិតការផ្លាស់ប្តូរនោះ គឺដោយសារមានបុព្វហេតុច្បាស់លាស់(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។
Ibisobanuro by'icyarabu:
قُلۡ نَزَّلَهُۥ رُوحُ ٱلۡقُدُسِ مِن رَّبِّكَ بِٱلۡحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُواْ وَهُدٗى وَبُشۡرَىٰ لِلۡمُسۡلِمِينَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ម៉ាឡាអ៊ីកាត់ជីព្រីលបានចុះមកដោយនាំមកនូវគម្ពីរគួរអាននេះមកពីអល់ឡោះជាម្ចាស់ដោយពិតប្រាកដដែលគ្មានកំហុសឆ្គងអ្វីនៅក្នុងវា(គម្ពីរគួរអាន) គ្មានការកែប្រែ និងផ្លាស់ប្តូរអ្វីនោះឡើយ ដើម្បីពង្រឹងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះទៅលើការមានជំនឿរបស់ពួកគេនៅពេលដែលវាក្យខណ្ឌថ្មីៗបានបញ្ចុះមកទៀត ហើយគេផ្លាស់ប្តូរមួយចំនួនអំពីវា(វាក្យខណ្ឌនៃគម្ពីរគួរអាន) និងដើម្បីជាការចង្អុលបង្ហាញពួកគេទៅកាន់សេចក្តីពិត ហើយក៏ជាការផ្តល់ដំណឹងរីករាយដល់អ្នកមូស្លីមនូវអ្វីដែលគេទទួលបានអំពីផលបុណ្យដ៏ប្រពៃផងដែរ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• العمل الصالح المقرون بالإيمان يجعل الحياة طيبة.
• ទង្វើកុសលដែលភ្ជាប់នឹងសេចក្តីជំនឿ គឺធ្វើឲ្យជីវិតរស់នៅរបស់គេមានភាពល្អប្រសើរ។

• الطريق إلى السلامة من شر الشيطان هو الالتجاء إلى الله، والاستعاذة به من شره.
• មាគ៌ាទៅកាន់ភាពសុខសាន្តអំពីប្រការអាក្រក់របស់ស្ហៃតននោះ គឹសុំការជ្រកកោនពីអល់ឡោះ និងសុំឲ្យទ្រង់បញ្ចៀសពីប្រការអាក្រក់របស់វា។

• على المؤمنين أن يجعلوا القرآن إمامهم، فيتربوا بعلومه، ويتخلقوا بأخلاقه، ويستضيئوا بنوره، فبذلك تستقيم أمورهم الدينية والدنيوية.
• ចាំបាច់លើអ្នកមានជំនឿត្រូវចាត់ទុកគម្ពីរគួរអានគឺមេដឹកនាំរបស់ពួកគេ ដោយត្រូវរៀនសូត្រពីចំណេះដឹងរបស់វា ប្រកាន់យកនូវសីលធម៌របស់វា និងបំភ្លឺដោយពន្លឺរបស់វា។ ទាំងនោះ គឺធ្វើឲ្យកិច្ចការទាំងឡាយររបស់គេមានភាពត្រឹមត្រូវទាំងកិច្ចការសាសនា និងកិច្ចការលោកិយ។

• نسخ الأحكام واقع في القرآن زمن الوحي لحكمة، وهي مراعاة المصالح والحوادث، وتبدل الأحوال البشرية.
• ការផ្លាស់ប្តូរនូវបណ្តាក្បួនច្បាប់ទាំងឡាយដែលកើតមានឡើងនៅក្នុងគម្ពីរគួរអាននៅក្នុងពេលដែលវ៉ាហ៊ីបញ្ចុះនោះ គឺមានបុព្វេហេតុរបស់វា ពោលគឺអាស្រ័យទៅលើតម្រូវការ និងហេតុការណ៍នានាដែលបានកើតឡើង និងការផ្លាស់ប្តូរស្ថានភាពរបស់មនុស្សជាតិ។

 
Ibisobanuro by'amagambo Isura: A Nahlu
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar. - Ishakiro ry'ibisobanuro

byasohowe n'ikigo Tafsir of Quranic Studies.

Gufunga