Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (40) Isura: A Nahlu (Inzuki)
إِنَّمَا قَوۡلُنَا لِشَيۡءٍ إِذَآ أَرَدۡنَٰهُ أَن نَّقُولَ لَهُۥ كُن فَيَكُونُ
ពិតប្រាកដណាស់ នៅពេលដែលយើងមានបំណងចង់ឲ្យអ្នកដែលស្លាប់រស់ឡើងវិញ និងពង្រស់ពួកគេឡើងវិញនោះ គឺគ្មាននរណាម្នាក់អាចហាមឃាត់ឬរារាំងយើងពីការធ្វើដូច្នោះបានឡើយ។ តាមពិត ប្រសិនបើយើងមានបំណងឲ្យវាកើតឡើងនោះ យើងគ្រាន់តែមានបន្ទូលទៅកាន់វាថា “ចូរកើតចុះ” នោះវាក៏កើតឡើងភ្លាមជាមិនខាន។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• العاقل من يعتبر ويتعظ بما حل بالضالين المكذبين كيف آل أمرهم إلى الدمار والخراب والعذاب والهلاك.
• អ្នកដែលមានបញ្ញាញណ គឺអ្នកដែលយកជាមេរៀន និងយកជាបទពិសោធន៍ពីអ្វីដែលបានកើតឡើងចំពោះពួកវង្វេងដែលបដិសេធ ថាតើពួកគេទទួលរងនូវការកម្ទេច ការបំផ្លាញ ទណ្ឌកម្ម និងភាពវិនាសកម្មយ៉ាងដូចម្តេចខ្លះ។

• الحكمة من البعث والمعاد إظهار الله الحقَّ فيما يختلف فيه الناس من أمر البعث وكل شيء.
• បុព្វហេតុនៃការពង្រស់មនុស្សឲ្យរស់ឡើងវិញ គឺអល់ឡោះទ្រង់ចង់បង្ហាញការពិតចំពោះអ្វីដែលមនុស្សលោកនៅខ្វែងគំនិតគ្នាទាក់ទងនឹងការពង្រស់មនុស្សឡើងវិញ និងអ្វីផ្សេងទៀតដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។

• فضيلة الصّبر والتّوكل: أما الصّبر: فلما فيه من قهر النّفس، وأما التّوكل: فلأن فيه الثقة بالله تعالى والتعلق به.
ឧត្តមភាពនៃការអត់ធ្មត់ និងការប្រគល់ការទុកចិត្តចំពោះអល់ឡោះ ៖ ចំពោះការអត់ធ្មត់ នៅក្នុងវានោះ គឺអំណាចនៃការគ្រប់គ្រងចិត្ត។ រីឯការប្រគល់ការទុកចិត្ត គឺការជឿជាក់ចំពោះអល់ឡោះ និងផ្សាភ្ជាប់នឹងទ្រង់។

• جزاء المهاجرين الذين تركوا ديارهم وأموالهم وصبروا على الأذى وتوكّلوا على ربّهم، هو الموطن الأفضل، والمنزلة الحسنة، والعيشة الرّضية، والرّزق الطّيّب الوفير، والنّصر على الأعداء، والسّيادة على البلاد والعباد.
• ការតបស្នងចំពោះអ្នកភៀសខ្លួនដែលបានបោះបង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយអត់ធ្មត់លើការធ្វើទុក្ខបុកម្នេញ ព្រមទាំងប្រគល់ការទុកចិត្តចំពោះម្ចាស់របស់ពួកគេនោះ គឺនឹងទទួលបាននូវទឹកដី(កន្លែងរស់នៅ)មួយដ៏ល្អប្រសើរ លំនៅឋានមួយដ៏ល្អប្រពៃ ការរស់នៅដោយភាពពេញចិត្ត លាភសក្ការៈល្អប្រពៃ និងសម្បូរហូរហៀរ ទទួលបានជោគជ័យលើសត្រូវ និងភាពជាចៅហ្វាយនាយគ្រប់គ្រងទឹកដី និងខ្ញុំបម្រើ។

 
Ibisobanuro by'amagambo Umurongo: (40) Isura: A Nahlu (Inzuki)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga