Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (16) Isura: Al Isr’au (Urugendo rwa nijoro)
وَإِذَآ أَرَدۡنَآ أَن نُّهۡلِكَ قَرۡيَةً أَمَرۡنَا مُتۡرَفِيهَا فَفَسَقُواْ فِيهَا فَحَقَّ عَلَيۡهَا ٱلۡقَوۡلُ فَدَمَّرۡنَٰهَا تَدۡمِيرٗا
ហើយនៅពេលដែលយើងមានចេតនាបំផ្លាញភូមិស្រុកណាមួយដោយសារតែការបំពានរបស់ពួកគេនោះ យើងបានបញ្ជាឲ្យអ្នកដែលរមិលចំពោះឧបការគុណ(របស់យើង)នោះ គោរពប្រតិបត្តិ(មកចំពោះយើង) តែពួកគេមិនបានគោរពតាមនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រឆាំង និងងាកចេញពីការគោរពប្រតិបត្តិ(ចំពោះយើង)ទៅវិញ។ ដូច្នេះ ពាក្យសម្តីដាក់ទណ្ឌកម្មពួកគេឲ្យផុតពូជនោះ គឺបានកើតឡើងយ៉ាងពិតប្រាកដទៅលើពួកគេ ហើយពេលនោះ យើងក៏បានបំផ្លាញពួកគេឲ្យវិនាសសាបសូន្យ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• من اهتدى بهدي القرآن كان أكمل الناس وأقومهم وأهداهم في جميع أموره.
• ជនណាដែលទទួលបានការចង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញនៃគម្ពីរគួរអាននោះ គឺគេជាមនុស្សដែលមានលក្ខណៈពេញលេញបំផុត ជាមនុស្សដែលត្រឹមត្រូជាងគេបំផុត និងជាអ្នកដែលទទួលបានការចង្អុលបង្ហាញជាងគេបំផុតនៅក្នុងរាល់កិច្ចការទាំងឡាយរបស់គេ។

• التحذير من الدعوة على النفس والأولاد بالشر.
• ដាស់តឿនព្រមានពីការបួងសួងសុំឲ្យប្រការអាក្រក់កើតឡើងចំពោះខ្លួនឯង និងកូនចៅ។

• اختلاف الليل والنهار بالزيادة والنقص وتعاقبهما، وضوء النهار وظلمة الليل، كل ذلك دليل على وحدانية الله ووجوده وكمال علمه وقدرته.
• ភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃដោយការបន្ថែមឬបន្ថយ និងការផ្លាស់ប្តូរវេនគ្នាជាបន្តបន្ទាប់របស់វាទាំងពីរ(យប់និងថ្ងៃ) ហើយនិងភាពភ្លឺ(ពន្លឺ)នៃពេលថ្ងៃ និងភាពងងឹតនៃពេលយប់ ទាំងនោះ គឺជាភស្តុតាងបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ វត្តមានរបស់ទ្រង់ ភាពពេញលេញនៃចំណេះដឹងរបស់ទ្រង់ និងអានុភាពរបស់ទ្រង់។

• تقرر الآيات مبدأ المسؤولية الشخصية، عدلًا من الله ورحمة بعباده.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺបញ្ជាក់ពីគោលការណ៍នៃទំនួលខុសត្រូវបុគ្គល ដែលជាភាពយុត្តិធម៌មកពីអល់ឡោះ និងជាក្ដីមេត្តាករុណាចំពោះខ្ញុំបម្រើរបស់ទ្រង់។

 
Ibisobanuro by'amagambo Umurongo: (16) Isura: Al Isr’au (Urugendo rwa nijoro)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga