Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (74) Isura: Al Hajj (Umutambagiro)
مَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓۚ إِنَّ ٱللَّهَ لَقَوِيٌّ عَزِيزٌ
ពួកគេមិនបានលើកតម្កើងអល់ឡោះជាម្ចាស់ឲ្យសាកសមនឹងភាពធំធេងរបស់ទ្រង់ឡើយ ខណៈដែលពួកគេបានគោរពសក្ការៈចំពោះម៉ាខ្លូករបស់ទ្រង់មួយចំនួនរួមជាមួយនឹងទ្រង់នោះ។ ជាការពិតណាស់ អល់ឡោះមហាខ្លាំងក្លាបំផុត ហើយក្នុងចំណោមភាពខ្លាំងក្លារបស់ទ្រង់ និងសមត្ថភាពរបស់ទ្រង់នោះ គឺទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីដែលនៅចង្លោះវាទាំងពីរ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដោយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ផ្ទុយពីរូបបដិមានានារបស់ពួកមុស្ហរីគីនដែលមានភាពទន់ខ្យោយបំផុត និងអាប់ឱនបំផុតដោយមិនបានបង្កើតអ្វីមួយសោះឡើយ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• أهمية ضرب الأمثال لتوضيح المعاني، وهي طريقة تربوية جليلة.
• សារសំខាន់នៃការលើកជាឧទាហរណ៍ដើម្បីបញ្ជាក់ពីន័យដែលគេចង់បាន ហើយវាជាវិធីសាស្ត្រអប់រំដ៏ល្អប្រពៃមួយ។

• عجز الأصنام عن خلق الأدنى دليل على عجزها عن خلق غيره.
• ការអសមត្ថភាពរបស់រូបបដិមាទាំងឡាយក្នុងការបង្កើតអ្វីដែលតូចតាចបំផុត គឺជាភស្តុតាងបង្ហាញទៅលើការអសមត្ថភាពរបស់ពួកវាក្នុងការបង្កើតអ្វីផ្សេងទៀត។

• الإشراك بالله سببه عدم تعظيم الله.
• មូលហេតុនៃការធ្វើស្ហ៊ីរិកនឹងអល់ឡោះជាម្ចាស់នោះ គឺដោយសារតែគេមិនបានលើកតម្កើងអល់ឡោះឲ្យសាកសមនឹងភាពធំធេងរបស់ទ្រង់។

• إثبات صفتي القوة والعزة لله، وأهمية أن يستحضر المؤمن معاني هذه الصفات.
• បញ្ជាក់អំពីលក្ខណៈសម្បត្តិពីរយ៉ាងរបស់អល់ឡោះ គឺភាពខ្លាំងក្លា និងភាពខ្លាំងពូកែ និងសារសំខាន់នៃការយល់ពីអត្ថន័យនៃលក្ខណៈសម្បត្តិនេះ។

 
Ibisobanuro by'amagambo Umurongo: (74) Isura: Al Hajj (Umutambagiro)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga