Check out the new design

Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar. * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (114) Isura: Al Im’ran
يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَٰٓئِكَ مِنَ ٱلصَّٰلِحِينَ
ពួកគេមានជំនឿលើអល់ឡោះនិងមានជំនឿលើថ្ងៃបរលោកនូវជំនឿមួយដ៏ពិតប្រាកដ។ ពួកគេប្រើគ្នាឲ្យធ្វើអំពើល្អ ហើយហាមឃាត់គ្នាពីការប្រព្រឹត្តអំពើអាក្រក់ ហើយពួកគេរួសរាន់ក្នុងការប្រព្រឹត្តអំពើល្អទាំងឡាយ ព្រមទាំងស្វះស្វែងគោរពសក្ការៈចំពោះអល់ឡោះក្នុងរដូវកាលពិសេសនៃការគោរពសក្ការៈ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺជាអ្នកដែលល្អត្រឹមត្រូវទាំងការនៀត(ការប៉ង)របស់ពួកគេ និងទង្វើកុសលទាំងឡាយរបស់ពួកគេ ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• أعظم ما يميز هذه الأمة وبه كانت خيريتها - بعد الإيمان بالله - الأمر بالمعروف والنهي عن المنكر.
• កិច្ចការដ៏ចម្បងបំផុតដែលធ្វើឲ្យប្រជាជាតិនេះមានភាពលេចធ្លោ និងល្អប្រសើរជាងប្រជាជាតិដទៃ(បន្ទាប់ពីការមានជំនឿលើអល់ឡោះ)នោះគឺ ការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់។

• قضى الله تعالى بالذل على أهل الكتاب لفسقهم وإعراضهم عن دين الله، وعدم وفائهم بما أُخذ عليهم من العهد.
• អល់ឡោះជាម្ចាស់បានកំណត់ឲ្យពួកអះលីគីតាបទទួលរងនូវភាពអាម៉ាស់ ដោយសារតែអំពើអាក្រក់របស់ពួកគេនិងការងាកចេញរបស់ពួកគេពីសាសនារបស់អល់ឡោះ និងដោយសារការមិនបានបំពេញកិច្ចសន្យាដែលទ្រង់បានដាក់ទៅលើពួកគេ។

• أهل الكتاب ليسوا على حال واحدة؛ فمنهم القائم بأمر الله، المتبع لدينه، الواقف عند حدوده، وهؤلاء لهم أعظم الأجر والثواب. وهذا قبل بعثة النبي محمد صلى الله عليه وسلم.
• ពួកអះលីគីតាបមិនមែនសុទ្ធតែស្ថិតក្នុងស្ថានភាពតែមួយឡើយ ដោយក្នុងចំណោមពួកគេ ក៏មានអ្នកខ្លះដែលប្រកាន់ខ្ជាប់នឹងការបង្គាប់ប្រើរបស់អល់ឡោះ គោរពតាមសាសនារបស់ទ្រង់ មិនបំពានព្រំដែនរបស់ទ្រង់ដែរ។ ហើយពួកគេទាំងនោះ នឹងទទួលបាននូវផលបុណ្យនិងការតបស្នងដ៏ធំធេង ហើយនេះគឺមុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានគេតែងតាំងជាអ្នកនាំសារ។

 
Ibisobanuro by'amagambo Umurongo: (114) Isura: Al Im’ran
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar. - Ishakiro ry'ibisobanuro

Byasohowe n'ikigo Tafsir of Quranic Studies Center.

Gufunga