Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (33) Isura: Al Ahzab (Udutsiko)
وَقَرۡنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجۡنَ تَبَرُّجَ ٱلۡجَٰهِلِيَّةِ ٱلۡأُولَىٰۖ وَأَقِمۡنَ ٱلصَّلَوٰةَ وَءَاتِينَ ٱلزَّكَوٰةَ وَأَطِعۡنَ ٱللَّهَ وَرَسُولَهُۥٓۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُذۡهِبَ عَنكُمُ ٱلرِّجۡسَ أَهۡلَ ٱلۡبَيۡتِ وَيُطَهِّرَكُمۡ تَطۡهِيرٗا
ហើយចូរពួកនាងរក្សាខ្លួននៅក្នុងផ្ទះឲ្យរបស់ពួកនាង ដោយកុំចេញពីផ្ទះដោយគ្មានការចាំបាច់ឲ្យសោះ។ ហើយចូរពួកនាងកុំបង្ហាញសម្រស់របស់ពួកនាងដូចពួកស្ត្រីសម័យកាលមុនឥស្លាមបានធ្វើដោយពួកនាងបញ្ចេញការតុបតែងរបស់ពួកនាងដើម្បីទាក់ទាញប្រុសៗឲ្យសោះ។ ហើយចូរពួកនាងប្រតិបត្តិសឡាតឲ្យបានពេញលក្ខណៈ ហើយចូរបរិច្ចាគហ្សាកាត់អំពីទ្រព្យសម្បត្តិរបស់ពួកនាង និងចូរពួកនាងគោរពប្រតិបត្តិអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ តាមពិត អល់ឡោះជាម្ចាស់ទ្រង់មានបំណងចង់បំបាត់នូវភាពស្មោកគ្រោក និងភាពអាក្រក់ចេញពីពួកអ្នក ឱបណ្តាភរិយា និងក្រុមគ្រួសាររបស់អ្នកនាំសាររបស់អល់ឡោះ ហើយទ្រង់មានបំណងចង់ជម្រះសម្អាតចិត្តរបស់ពួកអ្នកដោយសម្អាតវាជាមួយនឹងសីលធម៌ដ៏ប្រពៃ និងជម្រះវាពីប្រការអាក្រក់ដោយការសម្អាតមួយយ៉ាងពេញលេញ ដែលគ្មានបន្សល់ទុកនូវប្រការអាក្រក់ណាមួយបន្ទាប់ពីនោះឡើយ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• من توجيهات القرآن للمرأة المسلمة: النهي عن الخضوع بالقول، والأمر بالمكث في البيوت إلا لحاجة، والنهي عن التبرج.
• ក្នុងចំណោមការចង្អុលបង្ហាញរបស់គម្ពីរគួរអានសម្រាប់ស្ត្រីឥស្លាមគឺៈ ហាមឃាត់អំពីការបន្ទន់សម្លេងក្នុងការនិយាយស្តី(ប្រើសម្លេងម្ញ៉ិកម្ញ៉ក់) បង្គាប់ប្រើពួកនាងឲ្យស្ថិតនៅក្នុងផ្ទះលើកលែងតែមានការចាំបាច់ត្រូវចេញពីផ្ទះ និងហាមឃាត់អំពីការបញ្ចេញសម្រស់ឆើតឆាយរបស់ខ្លួន។

• فضل أهل بيت رسول الله صلى الله عليه وسلم، وأزواجُه من أهل بيته.
• ឧត្តមភាពនៃក្រុមគ្រួសាររបស់អ្នកនាំសារមូហាំម៉ាត់ ហើយភរិយាទាំងឡាយរបស់គាត់ ក៏ត្រូវបានរាប់បញ្ចូលក្នុងក្រុមគ្រួសាររបស់គាត់ដែរ។

• مبدأ التساوي بين الرجال والنساء قائم في العمل والجزاء إلا ما استثناه الشرع لكل منهما.
• គោលការណ៍ស្មើភាពរវាងបុរសនិងស្ត្រី ត្រូវបានធ្វើឡើងទៅតាមទង្វើ និងការតបស្នង លើកលែងតែមានបទបញ្ញត្តិលើកលែងណាមួយចំពោះពួកគេទាំងពីរ។

 
Ibisobanuro by'amagambo Umurongo: (33) Isura: Al Ahzab (Udutsiko)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga