Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (175) Isura: Annisau (Abagore)
فَأَمَّا ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَٱعۡتَصَمُواْ بِهِۦ فَسَيُدۡخِلُهُمۡ فِي رَحۡمَةٖ مِّنۡهُ وَفَضۡلٖ وَيَهۡدِيهِمۡ إِلَيۡهِ صِرَٰطٗا مُّسۡتَقِيمٗا
រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយពួកគេប្រកាន់ខ្ជាប់នឹងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់ព្យាការី(មូហាំម៉ាត់)របស់ពួកគេនោះ អល់ឡោះជាម្ចាស់នឹងប្រទាននូវក្តីមេត្តាករុណាដល់ពួកគេដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ ហើយទ្រង់នឹងបន្ថែមដល់ពួកគេនូវផលបុណ្យ ព្រមទាំងលើកឋានៈរបស់ពួកគេថែមទៀត។ ហើយទ្រង់នឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ នោះគឺមាគ៌ាដែលនាំទៅកាន់ឋានសួគ៌អាត់និន។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• بيان أن المسيح بشر، وأن أمه كذلك، وأن الضالين من النصارى غلوا فيهما حتى أخرجوهما من حد البشرية.
• បកស្រាយបញ្ជក់ថា ពិតប្រាកដណាស់ ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) គឺជាមនុស្សលោកធម្មតាម្នាក់ ហើយម្តាយរបស់គាត់(នាងម៉ារី)ក៏ដូចគ្នាដែរ។ ហើយពិតណាស់ ពួកដែលវង្វេងក្នុងចំណោមពួកណាសរ៉នី គឺពួកគេជ្រុលនិយមហួសហេតុចំពោះពួកគាត់ទាំងពីរ រហូតដល់ពួកគេបញ្ចេញគាត់ទាំងពីរពីភាពជាមនុស្សលោក(ដោយចាត់ទុកពួកគាត់ទាំងពីរជាព្រះជាម្ចាស់)។

• بيان بطلان شرك النصارى القائلين بالتثليث، وتنزيه الله تعالى عن أن يكون له شريك أو شبيه أو مقارب، وبيان انفراده - سبحانه - بالوحدانية في الذات والأسماء والصفات.
• បញ្ជាក់អំពីភាពមិនត្រឹមត្រូវនៃទង្វើស្ហ៊ីរិករបស់ពួកណាសរ៉នីដែលនិយាយថា ព្រះមានបី (ឬជំនឿត្រីឯក) និងបញ្ជាក់ពីភាពបរិសុទ្ធ ស្អាតស្អំរបស់អល់ឡោះជាម្ចាស់អំពីការមានដៃគូ ឬស្រដៀងគ្នា ឬប្រហាក់ប្រហែលគ្នា ព្រមទាំងបញ្ជាក់ពីភាពជាព្រះតែមួយរបស់ទ្រង់ទាំងលក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់ ព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់។

• إثبات أن عيسى عليه السلام والملائكة جميعهم عباد مخلوقون لا يستكبرون عن الاعتراف بعبوديتهم لله تعالى والانقياد لأوامره، فكيف يسوغ اتخاذهم آلهة مع كونهم عبيدًا لله تعالى؟!
• បញ្ជាក់ថា ពិតប្រាកដណាស់ ព្យាការីអ៊ីសា និងបណ្តាម៉ាឡាអ៊ីកាត់ទាំងអស់ ពួកគេគឺជាម៉ាខ្លូករបស់អល់ឡោះ ដែលពួកគេមិនមានភាពអំណួតក្នុងការទទួលស្គាល់ពីភាពជាខ្ញុំបម្រើរបស់ពួកគេចំពោះអល់ឡោះជាម្ចាស់ ហើយអនុវត្តតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់នោះឡើយ។ ដូច្នេះ តើគេអនុញ្ញាតឲ្យយកពួកគេធ្វើជាព្រះជាម្ចាស់យ៉ាងដូចម្តេច ខណៈដែលពួកគេ ក៏ជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់ដែរនោះ?

• في الدين حجج وبراهين عقلية تدفع الشبهات، ونور وهداية تدفع الحيرة والشهوات.
• នៅក្នុងសាសនាឥស្លាម គឺមានភស្តុតាងជាច្រើនដែលអាចដឹងដោយប្រាជ្ញាបានដែលអាចការពារពីការស្រពេចស្រពិល។ ហើយពន្លឺ និងជាការចង្អុលបង្ហាញ គឺអាចការពាររូបគេពីភាពមន្ទិលសង្ស័យ និងចំណង់តណ្ហា។

 
Ibisobanuro by'amagambo Umurongo: (175) Isura: Annisau (Abagore)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga