Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (8) Isura: Ashuraa (Kujya inama)
وَلَوۡ شَآءَ ٱللَّهُ لَجَعَلَهُمۡ أُمَّةٗ وَٰحِدَةٗ وَلَٰكِن يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمُونَ مَا لَهُم مِّن وَلِيّٖ وَلَا نَصِيرٍ
ហើយប្រសិនបើអល់ឡោះជាម្ចាស់ទ្រង់មានចេតនាចង់ឲ្យពួកគេក្លាយជាប្រជាជាតិតែមួយដែលប្រកាន់យកសាសនាឥស្លាម(តែមួយ)នោះ ទ្រង់ប្រាកដជានឹងធ្វើឲ្យពួកគេក្លាយជាប្រជាជាតិតែមួយ ហើយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ទាំងអស់គ្នាមិនខានឡើយ។ ក៏ប៉ុន្តែ ដោយគតិបណ្ឌិតរបស់ទ្រង់ គឺទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងសាសនាឥស្លាម ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌។ រីឯពួកដែលបំពានលើខ្លួនអ្នកដោយការប្រឆាំងនិងការប្រព្រឹត្តល្មើសនោះ សម្រាប់ពួកគេ គឺគ្មានអ្នកគាំពារណាដែលនឹងជួយគាំពារពួកគេឡើយ ហើយពួកគេក៏គ្មានអ្នកជួយណាដែលអាចជួយសង្គ្រោះពួកគេឲ្យរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះដែរ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• عظمة الله ظاهرة في كل شيء.
• ភាពធំធេងរបស់អល់ឡោះស្តែងឡើងនៅក្នុងរាល់អ្វីៗទាំងអស់។

• دعاء الملائكة لأهل الإيمان بالخير.
• ការបួងសួងរបស់ពួកម៉ាឡាអ៊ីកាត់ដល់អ្នកមានជំនឿឲ្យទទួលបានប្រការល្អ។

• القرآن والسُنَّة مرجعان للمؤمنين في شؤونهم كلها، وبخاصة عند الاختلاف.
• គម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់) គឺជាមូលដ្ឋានសម្រាប់អ្នកមានជំនឿត្រូវវិលត្រឡប់ទៅកាន់វាក្នុងគ្រប់កិច្ចការរបស់ពួកគេ ជាពិសេស នៅពេលមានការខ្វែងគំនិតគ្នា។

• الاقتصار على إنذار أهل مكة ومن حولها؛ لأنهم مقصودون بالرد عليهم لإنكارهم رسالته صلى الله عليه وسلم وهو رسول للناس كافة كما قال تعالى: ﴿وَمَآ أَرسَلنُّكَ إلَّا كافةً لِّلنَّاس...﴾، (سبأ: 28).
• ការដាស់តឿនព្រមានត្រឹមតែពួកម៉ាក្កះ និងអ្នកដែលនៅជុំវិញនោះ ពីព្រោះក្នុងគោលបំណងវាយបកទៅលើពួកគេ ដោយសារតែពួកគេបានបដិសេធនឹងសាររបស់ព្យាការីមូហាំម៉ាត់ ខណៈដែលលោក គឺជាអ្នកនាំសារសម្រាប់មនុស្សលោកទាំងអស់ ដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា “យើងមិនបានបញ្ជូនអ្នកមក ក្រៅពីដើម្បីធ្វើជាអ្នកនាំសារទៅកាន់មនុស្សលោកទាំងអស់នោះឡើយ។

 
Ibisobanuro by'amagambo Umurongo: (8) Isura: Ashuraa (Kujya inama)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga