Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (9) Isura: AL ah'qaaf
قُلۡ مَا كُنتُ بِدۡعٗا مِّنَ ٱلرُّسُلِ وَمَآ أَدۡرِي مَا يُفۡعَلُ بِي وَلَا بِكُمۡۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّ وَمَآ أَنَا۠ إِلَّا نَذِيرٞ مُّبِينٞ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបដិសេធចំពោះភាពជាព្យាការីរបស់អ្នកថាៈ ខ្ញុំមិនមែនជាអ្នកនាំសារដំបូងគេដែលអល់ឡោះបានតែងតាំងមក ដែលជាហេតុធ្វើឲ្យពួកអ្នកមានការភ្ញាក់ផ្អើលចំពោះការអំពាវនាវរបស់ខ្ញុំចំពោះពួកអ្នកឡើយ។ ក៏ប៉ុន្តែ ពិតប្រាកដណាស់ មានអ្នកនាំសារជាច្រើនដែលបានមកដល់មុនខ្ញុំទៅទៀត។ ហើយខ្ញុំក៏មិនដឹងថា អល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើអ្វីចំពោះខ្ញុំ ហើយក៏មិនដឹងដែរថា តើអល់ឡោះនឹងធ្វើអ្វីចំពោះពួកអ្នកនៅក្នុងលោកិយនេះនោះដែរ។ ខ្ញុំមិនធ្វើតាមអ្វីក្រៅពីវ៉ាហ៊ីដែលអល់ឡោះទ្រង់បានផ្តល់មកកាន់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមិននិយាយ និងមិនធ្វើអ្វីឡើយ ក្រៅតែពីអ្វីដែលស្របទៅនឹងវ៉ាហ៊ីដែលទ្រង់បានផ្តល់វាមកកាន់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្វី ក្រៅតែពីជាអ្នកដាស់តឿនព្រមានពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះ ដោយការដាស់តឿនព្រមានយ៉ាងច្បាស់លាស់នោះដែរ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• كل من عُبِد من دون الله ينكر على من عبده من الكافرين.
• រាល់អ្នកដែលត្រូវបានគេគោរពសក្ការៈផ្សេងពីអល់ឡោះនោះ នឹងមិនទទួលស្គាល់ពួកប្រឆាំងដែលគោរពសក្ការៈចំពោះវាឡើយ។

• عدم معرفة النبي صلى الله عليه وسلم بالغيب إلا ما أطلعه الله عليه منه.
• ព្យាការីមូហាំម៉ាត់ មិនដឹងពីប្រការអាថ៌កំបាំងនោះទេ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានឲ្យគាត់ដឹងប៉ុណ្ណោះ។

• وجود ما يثبت نبوّة نبينا صلى الله عليه وسلم في الكتب السابقة.
• មានការបញ្ជាក់ពីភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់នៅក្នុងគម្ពីរទាំងឡាយដែលបានបញ្ចុះពីមុនមក។

• بيان فضل الاستقامة وجزاء أصحابها.
• បញ្ជាក់ពីឧត្តមភាពនៃការប្រកាន់ខ្ជាប់នឹងជំនឿ និងការតបស្នងដល់អ្នកដែលប្រកាន់ខ្ជាប់នេះ។

 
Ibisobanuro by'amagambo Umurongo: (9) Isura: AL ah'qaaf
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga