Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (7) Isura: Almudjadalat (Impaka)
أَلَمۡ تَرَ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ مَا يَكُونُ مِن نَّجۡوَىٰ ثَلَٰثَةٍ إِلَّا هُوَ رَابِعُهُمۡ وَلَا خَمۡسَةٍ إِلَّا هُوَ سَادِسُهُمۡ وَلَآ أَدۡنَىٰ مِن ذَٰلِكَ وَلَآ أَكۡثَرَ إِلَّا هُوَ مَعَهُمۡ أَيۡنَ مَا كَانُواْۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُواْ يَوۡمَ ٱلۡقِيَٰمَةِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដីនោះ? គ្មានអ្វីមួយដែលនៅចន្លោះវាទាំងពីរអាចលាក់បាំងពីទ្រង់បានឡើយ។ គ្មានការជជែកគ្នាស្ងាត់ៗណាមួយរវាងបុគ្គលបីនាក់នោះទេ លើកលែងតែមានទ្រង់ជាអ្នកទីបួន(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ហើយក៏គ្មានការជជែកគ្នាស្ងាត់ៗរវាងបុគ្គលប្រាំនាក់នោះដែរ លើកលែងតែមានទ្រង់ជាអ្នកទីប្រាំមួយ(ដែលស្ថិតនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់។ ហើយទោះជា(ពួកគេ)មានចំនួនតិចជាងនេះ ឬច្រើនជាងនេះក៏ដោយ ក៏ទ្រង់នៅជាមួយពួកគេជានិច្ច (គឺនៅជាមួយពួកគេ)ដោយការដឹងឮរបស់ទ្រង់ ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ។ គ្មានការជជែកគ្នាណាមួយរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ បន្ទាប់មក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងប្រាប់ពួកគេឱ្យដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• مع أن الله عالٍ بذاته على خلقه؛ إلا أنه مطَّلع عليهم بعلمه لا يخفى عليه أي شيء.
• អល់ឡោះជាម្ចាស់ទ្រង់ឃើញ និងដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ទោះបីជាទ្រង់(ស្ថិតនៅលើអារ៉ស្ហ)ខ្ពង់ខ្ពស់លើសម៉ាខ្លូកទាំងឡាយរបស់ទ្រង់ក្តី។

• لما كان كثير من الخلق يأثمون بالتناجي أمر الله المؤمنين أن تكون نجواهم بالبر والتقوى.
• ខណៈពេលដែលមនុស្សលោកតែងតែសាងបាបកម្មតាមរយៈការខ្សឹបខ្សៀវគ្នា អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើឱ្យបណ្តាអ្នកមានជំនឿធ្វើយ៉ាងណាឲ្យការខ្សឹបខ្សៀវគ្នារបស់ពួកគេ គឺជាការខ្សឹបខ្សៀវគ្នាលើប្រការល្អ និងប្រការដែលនាំឲ្យមានការកោតខ្លាចចំពោះអល់ឡោះ។

• من آداب المجالس التوسيع فيها للآخرين.
• ក្នុងចំណោមសុជីវធម៌នៃការជួបជុំនោះ គឺការសម្រួលកន្លែងអង្គុយឱ្យទូលាយដល់អ្នកដទៃ។

 
Ibisobanuro by'amagambo Umurongo: (7) Isura: Almudjadalat (Impaka)
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga