Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (33) Isura: Al A’araf
قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលដាក់បម្រាម(លើខ្លួនឯង)នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតថាៈ តាមពិត អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះខ្ញុំបម្រើរបស់ទ្រង់មិនឲ្យប្រព្រឹត្តនូវទង្វើអសីលធម៌ទាំងឡាយ ហើយវាគឺជាបាបកម្មដ៏អាក្រក់បំផុត មិនថាធ្វើវាដោយបើកចំហ ឬធ្វើវាដោយលាក់បាំងក៏ដោយ ហើយទ្រង់បានហាមឃាត់រាល់អំពើល្មើសទាំងឡាយ។ ទ្រង់ក៏បានហាមឃាត់ផងដែរពីការបំពារបំពានដោយអយុត្តិធម៌ទៅលើមនុស្សលោកចំពោះអាយុជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិរបស់ពួកគេ និងកិត្តិយសរបស់ពួកគេ។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវានោះឡើយ។ ហើយទ្រង់ក៏បានហាមឃាត់ពួកអ្នកផងដែរពីការនិយាយប្រឌិតទៅលើទ្រង់ដោយគ្មានចំណេះដឹងត្រឹមត្រូវពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ ទង្វើរបស់ទ្រង់ និងក្បួនច្បាប់របស់ទ្រង់។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• المؤمن مأمور بتعظيم شعائر الله من خلال ستر العورة والتجمل في أثناء صلاته وخاصة عند التوجه للمسجد.
• អ្នកមានជំនឿត្រូវបានគេបង្គាប់ប្រើឲ្យលើកតម្កើងនូវអត្តសញ្ញាណរបស់អល់ឡោះតាមរយៈការបិតបាំងរាងកាយ និងត្រូវតុបតែងលម្អខ្លួនប្រាណរបស់គេក្នុងអំឡុងពេលសឡាត និងជាពិសេស នៅពេលដែលគេតម្រង់ឆ្ពោះទៅកាន់ម៉ាស្ជិត។

• من فسر القرآن بغير علم أو أفتى بغير علم أو حكم بغير علم فقد قال على الله بغير علم وهذا من أعظم المحرمات.
• ជនណាដែលបកស្រាយគម្ពីរគួរអានដោយគ្មានចំណេះដឹង ឬផ្តល់អ្វីមួយអំពីច្បាប់ឥស្លាមដោយគ្មានចំណេះដឹង ឬកាត់សេចក្តី(កាត់ហ៊ូកុម)ដោយគ្មានចំណេះដឹងនោះ ពិតណាស់ គឺគេបាននិយាយប្រឌិតលើអល់ឡោះដោយគ្មានចំណេះដឹងហើយ ហើយនេះគឺស្ថិតក្នងចំណោមប្រការដែលគេហាមឃាត់ខ្លាំងបំផុត។

• في الآيات دليل على أن المؤمنين يوم القيامة لا يخافون ولا يحزنون، ولا يلحقهم رعب ولا فزع، وإذا لحقهم فمآلهم الأمن.
• ក្នុងបណ្តាវាក្យខណ្ឌទាំងនេះគឺជាភស្តុតាងបញ្ជាក់ថា ពិតប្រាកដណាស់ នៅថ្ងៃបរលោក បណ្តាអ្នកដែលមានជំនឿ ពួកគេគ្មានការភ័យខ្លាច ឬព្រួយបារម្ភនោះទេ ហើយក៏គ្មានភាពភ័យរន្ធត់ណាមួយកើតឡើងចំពោះពួកគេនោះដែរ។ អ្វីដែលពួកគេទទួលបាន(នៅក្នុងថ្ងៃនោះ) គឺមានតែភាពសុខសាន្ត និងសុខសន្តិភាពប៉ុណ្ណោះ។

• أظلم الناس من عطَّل مراد الله تعالى من جهتين: جهة إبطال ما يدل على مراده، وجهة إيهام الناس بأن الله أراد منهم ما لا يريده الله.
• មនុស្សដែលបំពានជាងគេបំផុត គឺអ្នកដែលជំទាស់ ឬប្រឆាំងនឹងបំណងរបស់អល់ឡោះតាមពីរទិសដៅគឺៈ ទិសដៅទីមួយ គឺបំផ្លាញនូវអ្វីដែលចង្អុលបង្ហាញអំពីគោលបំណងរបស់ទ្រង់។ ទិសដៅទីពីរ គឺធ្វើឲ្យមនុស្សយល់ខុស ដោយយល់ថា អល់ឡោះចង់បានពីពួកគេនូវអ្វីដែលទ្រង់មិនចង់បានពីពួកគេសោះ។

 
Ibisobanuro by'amagambo Umurongo: (33) Isura: Al A’araf
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga