Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Ishakiro ry'ibisobanuro


Ibisobanuro by'amagambo Umurongo: (18) Isura: Al An’fal
ذَٰلِكُمۡ وَأَنَّ ٱللَّهَ مُوهِنُ كَيۡدِ ٱلۡكَٰفِرِينَ
ការសម្លាប់ពួកមុស្ហរីគីន និងការគប់(គ្រាប់ខ្សាច់)ទៅលើពួកគេរហូតដល់ពួកគេចុះចាញ់ រត់បែរក្រោយ ព្រមទាំងឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់បណ្តាអ្នកមានជំនឿតាមរយៈការឲ្យពួកគេយកឈ្នះលើសត្រូវរបស់ពួកគេដែលបានលើកឡើងខាងលើនោះ គឺមកពីអល់ឡោះជាម្ចាស់(តែមួយគត់)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឲ្យល្បិចកលរបស់ពួកគ្មានជំនឿទន់ខ្សោយដែលពួកគេបានប្រើកលល្បិចមកលើសាសនាឥស្លាម។
Ibisobanuro by'icyarabu:
Inyungu dukura muri ayat kuri Uru rupapuro:
• من كان الله معه فهو المنصور وإن كان ضعيفًا قليلًا عدده، وهذه المعية تكون بحسب ما قام به المؤمنون من أعمال الإيمان.
• ជនណាហើយដែលអល់ឡោះស្ថិតនៅជាមួយគេ ពិតណាស់ រូបគេនឹងទទួលបានជោគជ័យ ទោះបីជារូបគេទន់ខ្សោយ និងមានគ្នាតិចក៏ដោយ ហើយការនៅជាមួយ(របស់អល់ឡោះ)នេះ គឺអាស្រ័យទៅតាមកម្រិតនៃសេចក្តីជំនឿរបស់គេដែលគេមាន។

• المؤمن مطالب بالأخذ بالأسباب المادية، والقيام بالتكليف الذي كلفه الله، ثم يتوكل على الله، ويفوض الأمر إليه، أما تحقيق النتائج والأهداف فهو متروك لله عز وجل.
• ចំពោះអ្នកមានជំនឿ គឺគេទាមទារឲ្យប្រកាន់យកនូវមូលហេតុជាត្រីមុខ ហើយព្យាយាមធ្វើវាទៅតាមលទ្ធភាពដែលអល់ឡោះបានផ្តល់ដល់គេ។ ក្រោយមក គេត្រូវប្រគល់ខ្លួនចំពោះអល់ឡោះ និងប្រគល់កិច្ចការនោះទៅឲ្យទ្រង់។ រីឯលទ្ធផលពិតប្រាកដ និងគោលបំណងរបស់វា គឺទុកឲ្យអល់ឡោះជាម្ចាស់ជាអ្នកសម្រេច។

• في الآيات دليل على أن الله تعالى لا يمنع الإيمان والخير إلا عمَّن لا خير فيه، وهو الذي لا يزكو لديه هذا الإيمان ولا يثمر عنده.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបង្ហាញថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបានរារាំងសេចក្តីជំនឿនិងប្រការល្អផ្សេងៗពីនរណាម្នាក់នោះឡើយ លើកលែងតែអ្នកដែលពុំមានភាពល្អប្រសើរប៉ុណ្ណោះ ពោលគឺអ្នកដែលសេចក្តីជំនឿដែលគេមាននោះមិនបានជម្រះសម្អាតនូវអ្វីដែលមាននៅលើខ្លួរបស់គេ ហើយរូបគេក៏មិនទទួលបានផ្លែផ្កាអ្វីពីការមានជំនឿនោះដែរ។

• على العبد أن يكثر من الدعاء: يا مقلب القلوب ثبِّت قلبي على دينك، يا مُصرِّف القلوب اصرف قلبي إلى طاعتك.
• ចាំបាច់លើខ្ញុំអល់ឡោះត្រូវបង្កើនូវការបួងសួងថា ៖ اللهم يا مقلب القلوب ثبت قلوبنا على دينك، ويا مصرف القلوب صرف قلوبنا على طاعتك (ឱអ្នកដែលបង្វែរចិត្ដ! សូមទ្រង់ធ្វើឲ្យចិត្ដរបស់ខ្ញុំនៅនឹងនរក្នុងសាសនារបស់ទ្រង់ផងចុះ។ ឱអ្នកបង្វែរចិត្ដទាំងឡាយ! សូមទ្រង់បង្វែរចិត្ដរបស់ពួកយើងឲ្យស្ថិតនៅលើការប្រតិបត្ដិតាមទ្រង់ផងចុះ។

• أَمَرَ الله المؤمنين ألا يُقِرُّوا المنكر بين أظهرهم فيعُمَّهم العذاب.
• អល់ឡោះបានបង្គាប់ប្រើអ្នកមានជំនឿមិនត្រូវគាំទ្រប្រការអាក្រក់ដែលកើតមានឡើងក្នុងចំណោមពួកគេនោះទេ ព្រោះវាជាហេតុធ្វើឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកគេទាំអស់គ្នា។

 
Ibisobanuro by'amagambo Umurongo: (18) Isura: Al An’fal
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - الترجمة الخميرية للمختصر في تفسير القرآن الكريم - Ishakiro ry'ibisobanuro

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Gufunga