Check out the new design

Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi. * - Ishakiro ry'ibisobanuro

XML CSV Excel API
Please review the Terms and Policies

Ibisobanuro by'amagambo Isura: Al Baqarat   Umurongo:
۞ سَيَقُولُ ٱلسُّفَهَآءُ مِنَ ٱلنَّاسِ مَا وَلَّىٰهُمۡ عَن قِبۡلَتِهِمُ ٱلَّتِي كَانُواْ عَلَيۡهَاۚ قُل لِّلَّهِ ٱلۡمَشۡرِقُ وَٱلۡمَغۡرِبُۚ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ពួកដែលខ្សោយបញ្ហាក្នុងចំណោមមនុស្សលោក(ពួកយូដា និងពួកពុតត្បុត)នឹងនិយាយថា៖ តើអ្វីទៅដែលធ្វើឱ្យពួកគេ(អ្នកមូស្លីម)ងាកបែរចេញពីទិសគិបឡាត់(ពៃទុលមឹកទីស)របស់ពួកគេដែលពួកគេធ្លាប់តម្រង់ទៅកាន់(កាលពីមុន)? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបវិញថា៖ ទិសខាងកើត និងទិសខាងលិច គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Ibisobanuro by'icyarabu:
وَكَذَٰلِكَ جَعَلۡنَٰكُمۡ أُمَّةٗ وَسَطٗا لِّتَكُونُواْ شُهَدَآءَ عَلَى ٱلنَّاسِ وَيَكُونَ ٱلرَّسُولُ عَلَيۡكُمۡ شَهِيدٗاۗ وَمَا جَعَلۡنَا ٱلۡقِبۡلَةَ ٱلَّتِي كُنتَ عَلَيۡهَآ إِلَّا لِنَعۡلَمَ مَن يَتَّبِعُ ٱلرَّسُولَ مِمَّن يَنقَلِبُ عَلَىٰ عَقِبَيۡهِۚ وَإِن كَانَتۡ لَكَبِيرَةً إِلَّا عَلَى ٱلَّذِينَ هَدَى ٱللَّهُۗ وَمَا كَانَ ٱللَّهُ لِيُضِيعَ إِيمَٰنَكُمۡۚ إِنَّ ٱللَّهَ بِٱلنَّاسِ لَرَءُوفٞ رَّحِيمٞ
ក៏ដូចគ្នាដែរ យើងបានបង្កើតពួកអ្នកជាប្រជាជាតិមួយដែលឈរនៅកណ្តាលដើម្បីឲ្យពួកអ្នកធ្វើជាសាក្សីចំពោះមនុស្សលោក និងដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកវិញផងដែរ។ ហើយយើងមិនបានធ្វើការបង្វែរទិសគិបឡាត់ដែលអ្នកធ្លាប់បានតម្រង់ទៅកាន់នោះឡើយ លើកលែងតែដើម្បីយើងដឹងថា តើអ្នកណាដែលដើរតាមអ្នកនាំសារពីក្នុងចំណោមអ្នកដែលងាកចេញ(ប្រឆាំង)ប៉ុណ្ណោះ។ ហើយជាការពិតណាស់ វា(ការបង្វែរទិសគិបឡាត់) ជាកិច្ចការដ៏ធំធេងបំផុត លើកលែងតែជនណាដែលអល់ឡោះទ្រង់បានចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយអល់ឡោះមិនធ្វើឲ្យសេចក្តីជំនឿរបស់ពួកអ្នក(ចំពោះទ្រង់)ក្លាយជាឥតប្រយោជន៍នោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់បំផុតចំពោះមនុស្សលោក។
Ibisobanuro by'icyarabu:
قَدۡ نَرَىٰ تَقَلُّبَ وَجۡهِكَ فِي ٱلسَّمَآءِۖ فَلَنُوَلِّيَنَّكَ قِبۡلَةٗ تَرۡضَىٰهَاۚ فَوَلِّ وَجۡهَكَ شَطۡرَ ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَحَيۡثُ مَا كُنتُمۡ فَوَلُّواْ وُجُوهَكُمۡ شَطۡرَهُۥۗ وَإِنَّ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا يَعۡمَلُونَ
ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានឃើញអ្នក(ឱព្យាការីមូហាំម៉ាត់)បែរមុខរបស់អ្នកសម្លឹងមើលទៅលើមេឃ(រង់ចាំវ៉ាហ៊ី)។ ដូចនេះ យើងពិតជានឹងបង្វែរអ្នកទៅកាន់ទិសគិបឡាត់មួយដែលអ្នកពេញចិត្ត។ ដូច្នេះ ចូរអ្នកបែរមុខរបស់អ្នកតម្រង់ទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសនោះចុះ(នៅពេលប្រតិបត្តិសឡាត)។ ហើយជាការពិតណាស់ បណ្តាអ្នកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យ(ពួកយូដានិងពួកគ្រឹស្ទាន) ពួកគេដឹងយ៉ាងច្បាស់ថា ពិតប្រាកដណាស់ វា(ការផ្លាស់ប្ដូរទិសគិបឡាត់) គឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ ហើយអល់ឡោះមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកគេកំពុងតែប្រព្រឹត្ដឡើយ។
Ibisobanuro by'icyarabu:
وَلَئِنۡ أَتَيۡتَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ بِكُلِّ ءَايَةٖ مَّا تَبِعُواْ قِبۡلَتَكَۚ وَمَآ أَنتَ بِتَابِعٖ قِبۡلَتَهُمۡۚ وَمَا بَعۡضُهُم بِتَابِعٖ قِبۡلَةَ بَعۡضٖۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم مِّنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ إِنَّكَ إِذٗا لَّمِنَ ٱلظَّٰلِمِينَ
ហើយបើទោះបីជាអ្នក(ឱព្យាការីមូហាំម៉ាត់)នាំមកឱ្យពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យនូវរាល់ភស្តុតាងនានាក៏ដោយ ក៏ពួកគេនៅតែមិន(បែរតម្រង់)តាមទិសគិបឡាត់របស់អ្នក(ទិសពៃទុលឡោះអាល់ហារ៉ម)ដដែល ហើយអ្នកក៏ពុំមែនជាអ្នកដែលបែរ(តម្រង់)តាមទិសគិបឡាត់របស់ពួកគេ(ទិសពៃទុលមឹកទីស)ដូចគ្នាដែរ។ ហើយប្រសិនបើអ្នកដើរតាមចំណង់តណ្ហារបស់ពួកគេ ក្រោយពីចំណេះដឹង(ដ៏ត្រឹមត្រូវ)បានមកដល់អ្នកហើយនោះ ពិតប្រាកដណាស់ នៅខណៈនោះ រូបអ្នកពិតជាស្ថិតនៅក្នុងចំណោមពួកដែលបំពានជាមិនខាន។
Ibisobanuro by'icyarabu:
 
Ibisobanuro by'amagambo Isura: Al Baqarat
Urutonde rw'amasura numero y'urupapuro
 
Ibisobanuro bya qoran ntagatifu - Ibisobanuro bya Qur'an Ntagatifu mu rurimi rw'igikhmeri - Ikigo Rowad cy'ubusobanuzi. - Ishakiro ry'ibisobanuro

Yasobanuwe n'itsinda ry'ikigo Rowad cy'ubusobanuzi ku bufatanye n'ishyirahamwe ryo kwamamaza idini ry'ahitwa Rab'wat hamwe n'umuryango Islamic Content mu ndimi zitandukanye.

Gufunga