Check out the new design

Përkthimi i kuptimeve të Kuranit Fisnik - El Muhtesar fi tefsir el Kuran el Kerim - Përkthimi hmerisht * - Përmbajtja e përkthimeve


Përkthimi i kuptimeve Surja: Taha   Ajeti:
وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ
ហើយយើងបានជ្រើសរើសអ្នក(ឱព្យាការីមូសា)ដើម្បីឲ្យផ្សព្វផ្សាយសាររបស់យើង។ ដូច្នេះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីឲ្យអ្នកចុះ។
Tefsiret në gjuhën arabe:
إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ
ពិតប្រាកដណាស់ យើងគឺជាអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាផ្សេងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ដូច្នេះ ចូរអ្នកគោរពសក្ការៈមកចំពោះតែមួយគត់ ហើយចូរអ្នកប្រតិបត្តិសឡាតឲ្យបានពេញលេញ ដើម្បីជាការរំលឹកដល់យើងនៅក្នុងវា(ក្នុងពេលសឡាតនោះ)។
Tefsiret në gjuhën arabe:
إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ
ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយចៀសមិនផុតឡើយ។ យើងស្ទើរតែនឹងលាក់បាំងវា(ថ្ងៃបរលោក) ដោយម៉ាខ្លូកទាំងអស់មិនអាចដឹងពីពេលវេលារបស់វានោះឡើយ ក៏ប៉ុន្តែ ពួកគេអាចដឹងពីបណ្តាសញ្ញាទាំងឡាយរបស់វាតាមរយៈការរ៉ាយរ៉ាប់ប្រាប់របស់ព្យាការីដល់ពួកគេ ដើម្បីគេ(អល់ឡោះ)នឹងតបស្នងឲ្យរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេបានខិតខំប្រឹងប្រែងធ្វើវា ទាំងអំពើល្អ និងអំពើអាក្រក់។
Tefsiret në gjuhën arabe:
فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ
ដូច្នេះ ចូរអ្នក(ឱព្យាការីមូសា)កុំបណ្ដោយឲ្យពួកដែលគ្មានជំនឿនឹងវា(ថ្ងៃបរលោក)ក្នុងចំណោមពួកប្រឆាំង និងពួកដែលធ្វើនូវប្រការដែលគេហាមឃាត់តាមទំនើងចិត្តខ្លួនឯងនោះមករារាំងអ្នកអំពីការជឿជាក់នឹងវា(ថ្ងៃបរលោក) និងការត្រៀមខ្លួនចំពោះវា(ថ្ងៃបរលោក)ដោយការសាងនូវអំពើល្អ ដែលជាហេតុធ្វើឲ្យអ្នកវិនាសអន្តរាយឲ្យសោះ។
Tefsiret në gjuhën arabe:
وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ
ហើយតើអ្វីទៅដែលនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា?
Tefsiret në gjuhën arabe:
قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ
ព្យាការីមូសាបានតបថាៈ វាគឺជាដំបង(ឈើច្រត់)របស់ខ្ញុំ ដែលខ្ញុំប្រើវាសម្រាប់ទប់ជំហរក្នុងពេលដើរ និងសម្រាប់អន្រួនដើមឈើដើម្បីឲ្យស្លឹករបស់វាជ្រុះដើម្បីឲ្យពពែរបស់ខ្ញុំ(ស៊ី) ហើយនិងសម្រាប់ប្រើជាផលប្រយោជន៍ផ្សេងៗទៀតក្រៅពីអ្វីដែលខ្ញុំបានលើកឡើងប្រាប់ទ្រង់(អល់ឡោះ)។
Tefsiret në gjuhën arabe:
قَالَ أَلۡقِهَا يَٰمُوسَىٰ
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា!
Tefsiret në gjuhën arabe:
فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٞ تَسۡعَىٰ
ពេលនោះ ព្យាការីមូសាក៏បានបោះវា(ដំបងរបស់គាត់)។ រំពេចនោះ វា(ដំបង)ក៏បានក្លាយទៅជាសត្វពស់មួយដែលវារយ៉ាងរហ័ស និងគួរឲ្យខ្លាច។
Tefsiret në gjuhën arabe:
قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ
អល់ឡោះទ្រង់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកចាប់ដំបងនោះមកវិញ ហើយសូមអ្នកកុំខ្លាចចំពោះការដែលវា(ដំបង)ប្រែក្លាយទៅជាសត្វពស់នោះឲ្យសោះ។ យើងនឹងត្រឡប់វាឲ្យទៅជាសភាពដូចដើម(ក្លាយជាដំបង)វិញ នៅពេលដែលអ្នកចាប់វាមកវិញនោះ។
Tefsiret në gjuhën arabe:
وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ
ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅក្នុងចំហៀងខ្លួនរបស់អ្នក នោះវានឹងចេញពន្លឺសចែងចាំងដោយមិនមែនដោយសារជំងឺភឿកនោះទេ តែវាគឺជាអច្ឆរិយភាពទីពីររបស់អ្នក។
Tefsiret në gjuhën arabe:
لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى
យើងបានបង្ហាញដល់អ្នកនូវអច្ឆរិយភាពទាំងពីរនេះ គឺដើម្បីយើងនឹងបង្ហាញឲ្យអ្នក(ឱព្យាការីមូសា)បានឃើញនូវសញ្ញាភស្តុតាងដ៏ធំធេងរបស់យើងដែលបញ្ជាក់ពីអានុភាពរបស់យើង និងបញ្ជាក់ថា ពិតប្រាកដណាស់ អ្នក(ឱព្យាការីមូសា) គឺជាអ្នកនាំសារមកពីអល់ឡោះ។
Tefsiret në gjuhën arabe:
ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ
ចូរអ្នក(ឱព្យាការីមូសា)ធ្វើដំណើរទៅកាន់ហ្វៀរអោនចុះ។ ជាការពិតណាស់ គេគឺជាអ្នកដែលបំពានហួសព្រំដែនដែលគេបានកំណត់ចំពោះភាពគ្មានជំនឿ ផ្ដាច់ការ និងប្រឆាំងនឹងអល់ឡោះ។
Tefsiret në gjuhën arabe:
قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي
ព្យាការីមូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាបើកទូលាយនូវចិត្តរបស់ខ្ញុំ(ឲ្យមានទំនុកចិត្តខ្លួនឯង និងមានភាពក្លាហាន)ផង ដើម្បីឲ្យខ្ញុំអាចអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញ(ពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេ)ផងចុះ។
Tefsiret në gjuhën arabe:
وَيَسِّرۡ لِيٓ أَمۡرِي
ហើយសូមទ្រង់មេត្តាសម្រួលកិច្ចការរបស់យើងខ្ញុំឲ្យមានភាពងាយស្រួលដល់ខ្ញុំផង។
Tefsiret në gjuhën arabe:
وَٱحۡلُلۡ عُقۡدَةٗ مِّن لِّسَانِي
ហើយសូមទ្រង់មេត្តាផ្ដល់សមត្ថភាពក្នុងការនិយាយដល់ខ្ញុំ ដោយឲ្យខ្ញុំនិយាយច្បាស់ និងប៉ិនប្រសព្វផង។
Tefsiret në gjuhën arabe:
يَفۡقَهُواْ قَوۡلِي
ដើម្បីឲ្យពួកគេងាយយល់ពាក្យសម្ដីរបស់ខ្ញុំនៅពេលដែលខ្ញុំផ្សព្វផ្សាយនូវសាររបស់ទ្រង់ទៅកាន់ពួកគេនោះផង។
Tefsiret në gjuhën arabe:
وَٱجۡعَل لِّي وَزِيرٗا مِّنۡ أَهۡلِي
ហើយសូមទ្រង់មេត្តាតែងតាំងជំនួយការម្នាក់អំពីក្រុមគ្រួសាររបស់ខ្ញុំឲ្យគេជួយនៅក្នុងកិច្ចការរបស់ខ្ញុំផង។
Tefsiret në gjuhën arabe:
هَٰرُونَ أَخِي
គឺហារូន កូនប្រុសរបស់ អ៊ីមរ៉ម ដែលជាបងប្រុសរបស់ខ្ញុំ។
Tefsiret në gjuhën arabe:
ٱشۡدُدۡ بِهِۦٓ أَزۡرِي
សូមទ្រង់មេត្តាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។
Tefsiret në gjuhën arabe:
وَأَشۡرِكۡهُ فِيٓ أَمۡرِي
ហើយសូមទ្រង់មេត្តាធ្វើឲ្យគាត់ក្លាយជាដៃគូរួមសហការរបស់ខ្ញុំនៅក្នុងការផ្សព្វផ្សាយសារ(របស់ទ្រង់)ផងចុះ
Tefsiret në gjuhën arabe:
كَيۡ نُسَبِّحَكَ كَثِيرٗا
ដើម្បីឲ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន
Tefsiret në gjuhën arabe:
وَنَذۡكُرَكَ كَثِيرًا
ហើយនិងរំលឹកដល់ទ្រង់បានកាន់តែច្រើនផង។
Tefsiret në gjuhën arabe:
إِنَّكَ كُنتَ بِنَا بَصِيرٗا
ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលឃើញបំផុតចំពោះពួកយើង ដោយគ្មានអ្វីមួយក្នុងចំណោមកិច្ចការរបស់ពួកយើងអាចលាក់បាំងពីទ្រង់បានឡើយ។
Tefsiret në gjuhën arabe:
قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ
អល់ឡោះជាម្ចាស់បានមានបន្ទូល(តបទៅកាន់ព្យាការីមូសាវិញ)ថាៈ ជាការពិតណាស់ យើងបានប្រទានឲ្យអ្នកតាមសំណើរដែលអ្នកបានស្នើសុំហើយ ឱមូសា!
Tefsiret në gjuhën arabe:
وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ
ហើយជាការពិតណាស់ យើងបានប្រទានឧបការគុណឲ្យអ្នកម្ដងទៀត។
Tefsiret në gjuhën arabe:
Dobitë e ajeteve të kësaj faqeje:
• وجوب حسن الاستماع في الأمور المهمة، وأهمها الوحي المنزل من عند الله.
• ចំបាច់ត្រូវយកចិត្តទុកដាក់ស្ដាប់ចំពោះកិច្ចការទាំងឡាយណាដែលសំខាន់ ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះ គឺវ៉ាហ៊ីដែលត្រូវបានបញ្ចុះមកពីអល់ឡោះ។

• اشتمل أول الوحي إلى موسى على أصلين في العقيدة وهما: الإقرار بتوحيد الله، والإيمان بالساعة (القيامة)، وعلى أهم فريضة بعد الإيمان وهي الصلاة.
• វ៉ាហ៊ីដំបូងបង្អស់ទៅកាន់ព្យាការីមូសា គឺផ្ទុកទៅដោយមូលដ្ឋានគ្រឺះពីរនៅក្នុងគោលជំនឿ នោះគឺៈ ការទទួលស្គាល់នូវភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និងការមានជំនឿនឹងថ្ងៃបរលោក។ ហើយចំពោះកាតព្វកិច្ចដែលសំខាន់ជាងគេបំផុតបន្ទាប់ពីការមានជំនឿនោះគឺ ការប្រតិបត្តិសឡាត។

• التعاون بين الدعاة ضروري لإنجاح المقصود؛ فقد جعل الله لموسى أخاه هارون نبيَّا ليعاونه في أداء الرسالة.
• ការសហការគ្នារវាងអ្នកដែលធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ) គឺជាភាពចាំបាច់ដើម្បីឲ្យគោលបំណងនោះទទួលបានជោគជ័យ។ ជាការពិតណាស់ អល់ឡោះបានតែងតាំងសម្រាប់ព្យាការីមូសានូវបងប្រុសរបស់គាត់ធ្វើជាព្យាការីម្នាក់ ដើម្បីឲ្យព្យាការីហារូនជួយគាត់នៅក្នុងការផ្សព្វផ្សាយសារ(របស់អល់ឡោះ)។

• أهمية امتلاك الداعية لمهارة الإفهام للمدعوِّين.
• សារសំខាន់នៃការមានវោហារសព្ទចំពោះអ្នកអំពាវនាវ ដែលជាជំនាញធ្វើឲ្យអ្នកដែលគេអំពាវនាវនោះ ឆាប់យល់។

 
Përkthimi i kuptimeve Surja: Taha
Përmbajtja e sureve Numri i faqes
 
Përkthimi i kuptimeve të Kuranit Fisnik - El Muhtesar fi tefsir el Kuran el Kerim - Përkthimi hmerisht - Përmbajtja e përkthimeve

Botuar nga Qendra e Tefsirit për Studime Kuranore.

Mbyll