Përkthimi i kuptimeve të Kuranit Fisnik - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Përmbajtja e përkthimeve


Përkthimi i kuptimeve Ajeti: (168) Surja: Suretu En Nisa
إِنَّ ٱلَّذِينَ كَفَرُواْ وَظَلَمُواْ لَمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ طَرِيقًا
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ហើយបានបំពានលើខ្លួនឯងដោយសារតែការបន្តស្ថិតនៅលើភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសដល់ពួកគេចំពោះភាពគ្មានជំនឿដែលពួកគេនៅតែបន្តនោះទេ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលអាចរំដោះពួកគេពីទណ្ឌកម្មរបស់ទ្រង់បានដែរ។
Tefsiret në gjuhën arabe:
Dobitë e ajeteve të kësaj faqeje:
• إثبات النبوة والرسالة في شأن نوح وإبراهيم وغيرِهما مِن ذرياتهما ممن ذكرهم الله وممن لم يذكر أخبارهم لحكمة يعلمها سبحانه.
• ទទួលស្គាល់ពីភាពជាព្យាការីនិងភាពជាអ្នកនាំសាររបស់ ព្យាការីនួហ(ណូអេ) ព្យាការីអ៊ីព្រហ៊ីម(អាប្រាហាម) និងបណ្តាព្យាការីដទៃទៀតក្រៅពីពួកគាត់ទាំងពីរក្នុងចំណោមពូជពង្សរបស់ពួកគាត់ទាំងពីរ។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលអល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងពីរឿងរ៉ាវរបស់ពួកគាត់ ហើយអ្នកខ្លះទៀត អល់ឡោះមិនបានលើកឡើងពីរឿងរ៉ាវរបស់ពួកគាត់នោះទេ ដោយសារតែបុព្វហេតុដែលអល់ឡោះមហាដឹងបំផុត។

• إثبات صفة الكلام لله تعالى على وجه يليق بذاته وجلاله، فقد كلّم الله تعالى نبيه موسى عليه السلام.
• ទទួលស្គាល់លក្ខណៈសម្បត្តិ(ស៊ីហ្វាត) “ការមានបន្ទូលរបស់អល់ឡោះ”ជាម្ចាស់ក្នុងលក្ខណៈដែលសាកសមទៅនឹងលក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់ និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលដោយផ្ទាល់ជាមួយនឹងព្យាការីមូសា។

• تسلية النبي محمد عليه الصلاة والسلام ببيان أن الله تعالى يشهد على صدق دعواه في كونه نبيًّا، وكذلك تشهد الملائكة.
• បំបាត់នូវទុក្ខកង្វល់របស់ព្យាការីមូហាំម៉ាត់តាមរយៈការបញ្ជាក់ឲ្យគាត់បានដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើសាក្សីទៅលើសច្ចភាពនៃការអះអាងរបស់គាត់ដែលថារូបគាត់គឺជាព្យាការី របស់អល់ឡោះ ហើយបណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយក៏បានធ្វើសាក្សីយ៉ាងដូច្នោះដែរ។

 
Përkthimi i kuptimeve Ajeti: (168) Surja: Suretu En Nisa
Përmbajtja e sureve Numri i faqes
 
Përkthimi i kuptimeve të Kuranit Fisnik - الترجمة الخميرية للمختصر في تفسير القرآن الكريم - Përmbajtja e përkthimeve

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Mbyll