Check out the new design

Përkthimi i kuptimeve të Kuranit Fisnik - El Muhtesar fi tefsir el Kuran el Kerim - Përkthimi hmerisht * - Përmbajtja e përkthimeve


Përkthimi i kuptimeve Ajeti: (106) Surja: El Enam
ٱتَّبِعۡ مَآ أُوحِيَ إِلَيۡكَ مِن رَّبِّكَۖ لَآ إِلَٰهَ إِلَّا هُوَۖ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុវត្តតាមការពិតដែលម្ចាស់របស់អ្នកបានផ្តល់វ៉ាហ៊ីទៅឱ្យអ្នកចុះ។ ពិតប្រាកដណាស់ ទ្រង់នោះហើយគឺជាម្ចាស់ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ហើយចូរអ្នកកុំធ្វើឲ្យចិត្តរបស់អ្នករវល់នឹងពួកគ្មានជំនឿ និងភាពរឹងរួសរបស់ពួកគេឱ្យសោះ ពីព្រោះកិច្ចការរបស់ពួកគេគឺស្ថិតនៅលើអល់ឡោះជាម្ចាស់។
Tefsiret në gjuhën arabe:
Dobitë e ajeteve të kësaj faqeje:
• تنزيه الله تعالى عن الظلم الذي ترسِّخُه عقيدة (الجَبْر)، وبيان أن كفر العباد وشركهم أمر يحدث باختيارهم.
• អល់ឡោះជាម្ចាស់ទ្រង់ជ្រះស្អាត បរិសុទ្ធពីភាពអយុត្តិធម៌ដែលពួក”ហ្ជាប់រីយ៉ះ” បានទទួលស្គាល់ជាគោលជំនឿ ហើយបញ្ជាក់ថា ជាការពិតណាស់ ភាពគ្មានជំនឿ និងការធ្វើស្ហ៊ីរិករបស់ខ្ញុំបម្រើរបស់អល់ឡោះចំពោះទ្រង់នោះ គឺជាកិច្ចការដែលកើតឡើងដោយការជ្រើសរើសរបស់ពួកគេប៉ុណ្ណោះ។

• ليس بمقدور نبي من الأنبياء أن يأتي بآية من عند نفسه، أو متى شاء، بل ذلك أمر مردود لله تعالى، فهو القادر وحده على ذلك، وهو الحكيم الذي يُقَدِّر نوع الآية ووقت إظهارها.
• គ្មានព្យាការីណាមួយក្នុងចំណោមព្យាការីទាំងឡាយអាចមានលទ្ធភាពក្នុងការនាំយកសញ្ញាភស្តុតាងណាមួយពីខ្លួនរបស់ពួកគាត់ផ្ទាល់ ឬនៅពេលណាដែលពួកគាត់ចង់នោះឡើយ។ ផ្ទុយទៅវិញ កិច្ចការទាំងនោះ គឺត្រឡប់ទៅរកអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះទ្រង់តែមួយគត់ដែលជាអ្នកមានសមត្ថភាពក្នុងរឿងនោះ ហើយទ្រង់គឺជាម្ចាស់មហាគតិបណ្ឌិតដែលកំណត់ប្រភេទនៃសញ្ញាភស្តុតាង និងកំណត់ពេលវេលាសម្រាប់បង្ហាញសញ្ញាទាំងនោះ។

• النهي عن سب آلهة المشركين حذرًا من مفسدة أكبر وهي التعدي بالسب على جناب رب العالمين.
• ហាមឃាត់មិនឱ្យជេរប្រមាថព្រះនានារបស់ពួកពហុទេពនិយម ដើម្បីជាការប្រុងប្រយ័ត្នពីប្រការអាក្រក់ដ៏ធំបំផុត នោះគឺការបំពានដោយការជេរប្រមាថលើអល់ឡោះដែលជាម្ចាស់គ្រប់គ្រងចក្រវាលទាំងមូលពីសំណាក់ពួកគេវិញ។

• قد يحول الله سبحانه وتعالى بين العبد والهداية، ويُصرِّف بصره وقلبه على غير الطاعة؛ عقوبة له على اختياره الكفر.
• ជួនកាល អល់ឡោះជាម្ចាស់ទ្រង់អាចបង្វែររវាងខ្ញុំបម្រើរបស់ទ្រង់និងការចង្អុលបង្ហាញ ហើយនិងបង្វែរការមើលឃើញនិងដួងចិត្តរបស់គេចេញពីការគោរពប្រតិបត្តិទ្រង់ ជាការដាក់ទោសចំពោះគេលើការជ្រើសរើសយកភាពគ្មានជំនឿរបស់គេ។

 
Përkthimi i kuptimeve Ajeti: (106) Surja: El Enam
Përmbajtja e sureve Numri i faqes
 
Përkthimi i kuptimeve të Kuranit Fisnik - El Muhtesar fi tefsir el Kuran el Kerim - Përkthimi hmerisht - Përmbajtja e përkthimeve

Botuar nga Qendra e Tefsirit për Studime Kuranore.

Mbyll