Check out the new design

Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme * - Përmbajtja e përkthimeve

XML CSV Excel API
Please review the Terms and Policies

Përkthimi i kuptimeve Surja: Jusuf   Ajeti:
يَٰبَنِيَّ ٱذۡهَبُواْ فَتَحَسَّسُواْ مِن يُوسُفَ وَأَخِيهِ وَلَا تَاْيۡـَٔسُواْ مِن رَّوۡحِ ٱللَّهِۖ إِنَّهُۥ لَا يَاْيۡـَٔسُ مِن رَّوۡحِ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡكَٰفِرُونَ
ឱកូនៗរបស់ពុក! ចូរពួកឯងទៅ ហើយស៊ើបសួរដំណឹងរបស់យូសុះ និងប្អូនប្រុសរបស់គេចុះ ហើយចូរពួកឯងកុំអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះឲ្យសោះ។ ជាការពិតណាស់ គ្មានជនណាដែលអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះឡើយ លើកលែងតែក្រុមដែលគ្មានជំនឿប៉ុណ្ណោះ។
Tefsiret në gjuhën arabe:
فَلَمَّا دَخَلُواْ عَلَيۡهِ قَالُواْ يَٰٓأَيُّهَا ٱلۡعَزِيزُ مَسَّنَا وَأَهۡلَنَا ٱلضُّرُّ وَجِئۡنَا بِبِضَٰعَةٖ مُّزۡجَىٰةٖ فَأَوۡفِ لَنَا ٱلۡكَيۡلَ وَتَصَدَّقۡ عَلَيۡنَآۖ إِنَّ ٱللَّهَ يَجۡزِي ٱلۡمُتَصَدِّقِينَ
នៅពេលដែលពួកគេបានចូលទៅជួបគាត់(ព្យាការីយូសុះ) ពួកគេបាននិយាយថា៖ ឱលោកម្ចាស់! ពួកយើងនិងក្រុមគ្រួសារបានជួបប្រទះនូវទុក្ខលំបាក ហើយពួកយើងបាននាំមកនូវលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហេតុនេះ សូមលោកមេត្តាជួយវាល់(ដោះដូរស្បៀង)ដល់ពួកយើងឱ្យបានគ្រប់គ្រាន់ ព្រមទាំងមេត្តាជួយបរិច្ចាគបន្ថែមដល់ពួកយើង(ពីលើនោះ)ផង។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នឹងតបស្នងដល់អ្នកដែលបរិច្ចាគទាំងឡាយ។
Tefsiret në gjuhën arabe:
قَالَ هَلۡ عَلِمۡتُم مَّا فَعَلۡتُم بِيُوسُفَ وَأَخِيهِ إِذۡ أَنتُمۡ جَٰهِلُونَ
គាត់ក៏បានពោលថា៖ តើពួកអ្នកបានដឹងនូវអ្វីដែលពួកអ្នកបានធ្វើទៅលើយូសុះ និងប្អូនប្រុសរបស់គេដែរឬទេ ខណៈដែលពួកអ្នកជាអ្នកល្ងង់ខ្លៅនោះ?
Tefsiret në gjuhën arabe:
قَالُوٓاْ أَءِنَّكَ لَأَنتَ يُوسُفُۖ قَالَ أَنَا۠ يُوسُفُ وَهَٰذَآ أَخِيۖ قَدۡ مَنَّ ٱللَّهُ عَلَيۡنَآۖ إِنَّهُۥ مَن يَتَّقِ وَيَصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ
ពួកគេក៏សួរថា៖ តើអ្នកគឺជាយូសុះមែនឬ? គាត់បានតបថា៖ យើងហ្នឹងហើយជាយូសុះ ហើយនេះ ជាប្អូនប្រុសបង្កើតរបស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់ពួកយើង។ ពិតណាស់ ជនណាហើយដែលកោតខ្លាចអល់ឡោះ និងមានភាពអត់ធ្មត់នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំបាត់ផលបុណ្យរបស់អ្នកដែលសាងអំពើល្អឡើយ។
Tefsiret në gjuhën arabe:
قَالُواْ تَٱللَّهِ لَقَدۡ ءَاثَرَكَ ٱللَّهُ عَلَيۡنَا وَإِن كُنَّا لَخَٰطِـِٔينَ
ពួកគេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះជាម្ចាស់! ជាការពិតណាស់ អល់ឡោះទ្រង់បានលើកតម្កើងអ្នកឱ្យខ្ពង់ខ្ពស់ជាងពួកយើង។ ហើយពិតប្រាកដណាស់ ពួកយើងជាពួកដែលធ្លាប់ធ្វើខុស។
Tefsiret në gjuhën arabe:
قَالَ لَا تَثۡرِيبَ عَلَيۡكُمُ ٱلۡيَوۡمَۖ يَغۡفِرُ ٱللَّهُ لَكُمۡۖ وَهُوَ أَرۡحَمُ ٱلرَّٰحِمِينَ
គាត់បានតបថា៖ គ្មានការស្តីបន្ទោសអ្វីឡើយចំពោះពួកអ្នកនៅក្នុងថ្ងៃនេះ។ អល់ឡោះនឹងអភ័យទោសដល់ពួកអ្នក។ ហើយទ្រង់គឺជាអ្នកដែលមហាអាណិតស្រលាញ់បំផុត។
Tefsiret në gjuhën arabe:
ٱذۡهَبُواْ بِقَمِيصِي هَٰذَا فَأَلۡقُوهُ عَلَىٰ وَجۡهِ أَبِي يَأۡتِ بَصِيرٗا وَأۡتُونِي بِأَهۡلِكُمۡ أَجۡمَعِينَ
(គាត់បន្តថា៖) ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយយកវាគ្រវាសលើផ្ទៃមុខឪពុករបស់ខ្ញុំចុះ នោះគាត់នឹងមើលឃើញវិញជាមិនខាន ហើយចូរពួកអ្នកនាំក្រុមគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។
Tefsiret në gjuhën arabe:
وَلَمَّا فَصَلَتِ ٱلۡعِيرُ قَالَ أَبُوهُمۡ إِنِّي لَأَجِدُ رِيحَ يُوسُفَۖ لَوۡلَآ أَن تُفَنِّدُونِ
ហើយនៅពេលដែលក្បួនដំណើរបានទៅដល់(ភូមិរបស់ពួកគេ) ឪពុករបស់ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ យើងធុំក្លិនយូសុះ ប្រសិនបើពួកអ្នកមិនបានចាត់ទុកខ្ញុំជាមនុស្សវង្វេងទេនោះ។
Tefsiret në gjuhën arabe:
قَالُواْ تَٱللَّهِ إِنَّكَ لَفِي ضَلَٰلِكَ ٱلۡقَدِيمِ
ពួកគេ(កូនៗរបស់គាត់)បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! លោកពុកនៅតែស្ថិតក្នុងភាពវង្វេងវង្វាន់ដូចកាលពីមុនដដែល។
Tefsiret në gjuhën arabe:
 
Përkthimi i kuptimeve Surja: Jusuf
Përmbajtja e sureve Numri i faqes
 
Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme - Përmbajtja e përkthimeve

Përkthyer nga ekipi i Qendrës "Ruvad et-Terxheme" në bashkëpunim me Shoqatën për predikim në Rabva dhe Shoqatën për shërbimin e përmbajtjes islame në gjuhë të ndryshme.

Mbyll