Check out the new design

Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme * - Përmbajtja e përkthimeve


Përkthimi i kuptimeve Surja: El Bekare   Ajeti:
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلنَّصَٰرَىٰ وَٱلصَّٰبِـِٔينَ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَعَمِلَ صَٰلِحٗا فَلَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) និង(ប្រជាជាតិមុនៗដូចជា)ពួកយូដា និងពួកគ្រឹស្ទាន ហើយនិងពួកសពីអ៊ីន(ជាអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ជនណាហើយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយនិងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយចំពោះពួកគេ គឺគ្មានការភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។
Tefsiret në gjuhën arabe:
وَإِذۡ أَخَذۡنَا مِيثَٰقَكُمۡ وَرَفَعۡنَا فَوۡقَكُمُ ٱلطُّورَ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٖ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ
ហើយ(ចូរពួកអ្នកនឹកឃើញ)នៅពេលដែលយើងបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយយើងបានលើកភ្នំ“តួរ”ដាក់ពីលើពួកអ្នក។ (យើងបានបញ្ជាថា៖) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជា(អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន)នូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឲ្យពួកអ្នក ហើយពួកអ្នកត្រូវចងចាំនូវអ្វីដែលមាននៅក្នុងវា សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច។
Tefsiret në gjuhën arabe:
ثُمَّ تَوَلَّيۡتُم مِّنۢ بَعۡدِ ذَٰلِكَۖ فَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ لَكُنتُم مِّنَ ٱلۡخَٰسِرِينَ
ក្រោយមក ពួកអ្នកបែរជាងាកចេញបន្ទាប់ពីនោះទៅវិញ។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។
Tefsiret në gjuhën arabe:
وَلَقَدۡ عَلِمۡتُمُ ٱلَّذِينَ ٱعۡتَدَوۡاْ مِنكُمۡ فِي ٱلسَّبۡتِ فَقُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ
ហើយជាការពិតណាស់ ពួកអ្នក(អម្បូរអ៊ីស្រាអែល)បានដឹងពីរឿងរ៉ាវពួកដែលបំពានក្នុងចំណោមពួកអ្នក(ដោយការល្មើសនឹងបម្រាមចេញទៅនេសាទ)នៅថ្ងៃសៅរ៍។ ពេលនោះ យើងបានមានបន្ទូលទៅកាន់ពួកគេថា ចូរពួកឯងក្លាយទៅជាសត្វស្វាដ៏ថោកទាបចុះ។
Tefsiret në gjuhën arabe:
فَجَعَلۡنَٰهَا نَكَٰلٗا لِّمَا بَيۡنَ يَدَيۡهَا وَمَا خَلۡفَهَا وَمَوۡعِظَةٗ لِّلۡمُتَّقِينَ
ដូចេ្នះ យើងបានទុករឿងរ៉ាវនេះ ជាមេរៀនមួយដើម្បីព្រមានដល់អ្នកជំនាន់នោះ និងអ្នកជំនាន់ក្រោយ ហើយក៏ជាការប្រៀនប្រដៅ(ក្រើនរំឭក)មួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចផងដែរ។
Tefsiret në gjuhën arabe:
وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦٓ إِنَّ ٱللَّهَ يَأۡمُرُكُمۡ أَن تَذۡبَحُواْ بَقَرَةٗۖ قَالُوٓاْ أَتَتَّخِذُنَا هُزُوٗاۖ قَالَ أَعُوذُ بِٱللَّهِ أَنۡ أَكُونَ مِنَ ٱلۡجَٰهِلِينَ
ហើយ(ចូរពួកអ្នកចងចាំនូវរឿងរ៉ាវបុព្វបុរសរបស់ពួកអ្នក) នៅពេលដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រើពួកអ្នកឲ្យសំឡេះគោញីមួយក្បាល។ ពួកគេបានតបថា៖ តើអ្នកយកពួកយើងធ្វើជាការលេងសើចឬ? គាត់បានឆ្លើយតបវិញថា៖ ខ្ញុំសុំពីអល់ឡោះឲ្យបញ្ចៀសខ្ញុំកុំឱ្យស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។
Tefsiret në gjuhën arabe:
قَالُواْ ٱدۡعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا هِيَۚ قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٞ لَّا فَارِضٞ وَلَا بِكۡرٌ عَوَانُۢ بَيۡنَ ذَٰلِكَۖ فَٱفۡعَلُواْ مَا تُؤۡمَرُونَ
ពួកគេបាននិយាយថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងពីលក្ខណៈរបស់គោញីនោះផង។ គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ គោញីនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេក ពោលគឺស្ថិតនៅក្នុងវ័យកណ្ដាល។ ដូចេ្នះ ចូរពួកអ្នកអនុវត្តន៍តាមអ្វីដែលគេបានបញ្ជាពួកអ្នកចុះ។
Tefsiret në gjuhën arabe:
قَالُواْ ٱدۡعُ لَنَا رَبَّكَ يُبَيِّن لَّنَا مَا لَوۡنُهَاۚ قَالَ إِنَّهُۥ يَقُولُ إِنَّهَا بَقَرَةٞ صَفۡرَآءُ فَاقِعٞ لَّوۡنُهَا تَسُرُّ ٱلنَّٰظِرِينَ
ពួកគេបាននិយាយទៀតថា៖ សូមអ្នកសុំពីព្រះជាម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងផងពីពណ៌សម្បុររបស់គោញីនោះ។ គាត់បានប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ គោញីនោះមានពណ៌លឿងចាស់ដែលធ្វើឱ្យអ្នកទាំងឡាយដែលបានឃើញពេញចិត្ត។
Tefsiret në gjuhën arabe:
 
Përkthimi i kuptimeve Surja: El Bekare
Përmbajtja e sureve Numri i faqes
 
Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme - Përmbajtja e përkthimeve

Përkthyer nga ekipi i Qendrës "Ruvad et-Terxheme" në bashkëpunim me Shoqatën për predikim në Rabva dhe Shoqatën për shërbimin e përmbajtjes islame në gjuhë të ndryshme.

Mbyll