Check out the new design

Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme * - Përmbajtja e përkthimeve


Përkthimi i kuptimeve Surja: El Ankebut   Ajeti:
وَقَٰرُونَ وَفِرۡعَوۡنَ وَهَٰمَٰنَۖ وَلَقَدۡ جَآءَهُم مُّوسَىٰ بِٱلۡبَيِّنَٰتِ فَٱسۡتَكۡبَرُواْ فِي ٱلۡأَرۡضِ وَمَا كَانُواْ سَٰبِقِينَ
ហើយ(យើងក៏បានបំផ្លាញ)ករូន ហ្វៀរអោន និងហាម៉ានផងដែរ។ ហើយជាការពិតណាស់ ព្យាការីមូសាបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើន តែពួកគេបែរជាក្រអឺតក្រទមនៅលើផែនដីទៅវិញ។ ហើយពួកគេមិនអាចគេចផុត(ពីទណ្ឌកម្មរបស់យើង)បានឡើយ។
Tefsiret në gjuhën arabe:
فَكُلًّا أَخَذۡنَا بِذَنۢبِهِۦۖ فَمِنۡهُم مَّنۡ أَرۡسَلۡنَا عَلَيۡهِ حَاصِبٗا وَمِنۡهُم مَّنۡ أَخَذَتۡهُ ٱلصَّيۡحَةُ وَمِنۡهُم مَّنۡ خَسَفۡنَا بِهِ ٱلۡأَرۡضَ وَمِنۡهُم مَّنۡ أَغۡرَقۡنَاۚ وَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ
ហើយយើងបានដាក់ទណ្ឌកម្មរាល់ក្រុមនីមួយ(ខាងលើ)ព្រោះតែបាបកម្មរបស់គេ។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានបញ្ជូនដុំថ្មទៅលើគេ(ក្រុមព្យាការីលូត)។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលត្រូវសម្រែកយ៉ាងខ្លាំងឆក់យកជីវិតគេ(ក្រុមព្យាការីសឡេះ និងក្រុមព្យាការីស្ហ៊ូអែប)។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានធ្វើឱ្យដីស្រូបយករូបគេ(ករូន)។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលយើងពន្លិចទៅក្នុងទឹក(ក្រុមព្យាការីនួហ ហ្វៀរអោន និងហាម៉ាន)។ ហើយអល់ឡោះពិតជាមិនបានបំពានលើពួកគេនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។
Tefsiret në gjuhën arabe:
مَثَلُ ٱلَّذِينَ ٱتَّخَذُواْ مِن دُونِ ٱللَّهِ أَوۡلِيَآءَ كَمَثَلِ ٱلۡعَنكَبُوتِ ٱتَّخَذَتۡ بَيۡتٗاۖ وَإِنَّ أَوۡهَنَ ٱلۡبُيُوتِ لَبَيۡتُ ٱلۡعَنكَبُوتِۚ لَوۡ كَانُواْ يَعۡلَمُونَ
ការប្រៀបធៀបពួកដែលយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ ប្រៀបដូចទៅនឹងសត្វពីងពាងដែលបានធ្វើសំបុកដូច្នោះដែរ។ ពិតប្រាកដណាស់ សំបុកដែលអន់ជាងគេបំផុត គឺសំបុកសត្វពីងពាងហ្នឹងឯង ប្រសិនបើពួកគេបានដឹង។
Tefsiret në gjuhën arabe:
إِنَّ ٱللَّهَ يَعۡلَمُ مَا يَدۡعُونَ مِن دُونِهِۦ مِن شَيۡءٖۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេគោរពសក្ការៈចំពោះពួកវាក្រៅពីទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Tefsiret në gjuhën arabe:
وَتِلۡكَ ٱلۡأَمۡثَٰلُ نَضۡرِبُهَا لِلنَّاسِۖ وَمَا يَعۡقِلُهَآ إِلَّا ٱلۡعَٰلِمُونَ
ទាំងនោះជាឧទាហរណ៍ដែលយើងបានលើកឡើងដល់មនុស្សលោក។ ហើយគ្មានអ្នកណាយល់អំពីវានោះឡើយ លើកលែងតែអ្នកដែលមានចំណេះដឹងប៉ុណ្ណោះ។
Tefsiret në gjuhën arabe:
خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّلۡمُؤۡمِنِينَ
អល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយពិតប្រាកដ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់បណ្តាអ្នកដែលមានជំនឿ។
Tefsiret në gjuhën arabe:
ٱتۡلُ مَآ أُوحِيَ إِلَيۡكَ مِنَ ٱلۡكِتَٰبِ وَأَقِمِ ٱلصَّلَوٰةَۖ إِنَّ ٱلصَّلَوٰةَ تَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِۗ وَلَذِكۡرُ ٱللَّهِ أَكۡبَرُۗ وَٱللَّهُ يَعۡلَمُ مَا تَصۡنَعُونَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានវ៉ាហ៊ីដល់អ្នកអំពីគម្ពីរ(គួរអាន) និងប្រតិបត្តសឡាតចុះ។ ជាការពិតណាស់ សឡាតអាចហាមឃាត់ពីទង្វើអសីលធម៌ និងអំពើអាក្រក់ទាំងឡាយ។ ហើយការរំឭកទៅចំពោះអល់ឡោះ គឺពិតជាធំធេងបំផុត។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Tefsiret në gjuhën arabe:
 
Përkthimi i kuptimeve Surja: El Ankebut
Përmbajtja e sureve Numri i faqes
 
Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme - Përmbajtja e përkthimeve

Përkthyer nga ekipi i Qendrës "Ruvad et-Terxheme" në bashkëpunim me Shoqatën për predikim në Rabva dhe Shoqatën për shërbimin e përmbajtjes islame në gjuhë të ndryshme.

Mbyll