Check out the new design

அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் * - மொழிபெயர்ப்பு அட்டவணை

XML CSV Excel API
Please review the Terms and Policies

மொழிபெயர்ப்பு அத்தியாயம்: யூனுஸ்   வசனம்:
فَلَوۡلَا كَانَتۡ قَرۡيَةٌ ءَامَنَتۡ فَنَفَعَهَآ إِيمَٰنُهَآ إِلَّا قَوۡمَ يُونُسَ لَمَّآ ءَامَنُواْ كَشَفۡنَا عَنۡهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَتَّعۡنَٰهُمۡ إِلَىٰ حِينٖ
ហើយគ្មានភូមិស្រុកណាមួយដែលមានជំនឿ ហើយជំនឿនោះផ្តល់ប្រយោជន៍ដល់ពួកគេ(នៅពេលដែលពួកគេឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះ)នោះឡើយ លើកលែងតែក្រុមរបស់ព្យាការីយូនូសប៉ុណ្ណោះ។ នៅពេលពួកគេមានជំនឿហើយនោះ យើងក៏បានដកទណ្ឌកម្មដ៏អាម៉ាស់ក្នុងជីវិតលោកិយចេញពីពួកគេ ហើយបានផ្ដល់ភាពសុខសាន្តដល់ពួកគេរហូតដល់ពេលកំណត់។
அரபு விரிவுரைகள்:
وَلَوۡ شَآءَ رَبُّكَ لَأٓمَنَ مَن فِي ٱلۡأَرۡضِ كُلُّهُمۡ جَمِيعًاۚ أَفَأَنتَ تُكۡرِهُ ٱلنَّاسَ حَتَّىٰ يَكُونُواْ مُؤۡمِنِينَ
ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនានោះ អ្នកដែលរស់នៅលើផែនដីទាំងអស់ពិតជាមានជំនឿជាមិនខាន។ ដូច្នេះ តើអ្នកអាចបង្ខំមនុស្សលោកឱ្យពួកគេក្លាយជាអ្នកដែលមានជំនឿឬ?
அரபு விரிவுரைகள்:
وَمَا كَانَ لِنَفۡسٍ أَن تُؤۡمِنَ إِلَّا بِإِذۡنِ ٱللَّهِۚ وَيَجۡعَلُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يَعۡقِلُونَ
ហើយគ្មានបុគ្គលណាម្នាក់មានជំនឿឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយទ្រង់នឹងដាក់ទណ្ឌកម្មទៅលើពួកដែលមិនគិតពិចារណា។
அரபு விரிவுரைகள்:
قُلِ ٱنظُرُواْ مَاذَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَا تُغۡنِي ٱلۡأٓيَٰتُ وَٱلنُّذُرُ عَن قَوۡمٖ لَّا يُؤۡمِنُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកពិចារណាមើលចុះ ថាតើអ្វីខ្លះដែលមាននៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីនោះ? ប៉ុន្តែសញ្ញាភស្តុតាង និងអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទាំងឡាយ គឺពុំផ្តល់ជាប្រយោជន៍អ្វីដល់ក្រុមដែលគ្មានជំនឿឡើយ។
அரபு விரிவுரைகள்:
فَهَلۡ يَنتَظِرُونَ إِلَّا مِثۡلَ أَيَّامِ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِهِمۡۚ قُلۡ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ
ដូច្នេះ តើពួកទាំងនោះមិនរង់ចាំអ្វីក្រៅពី(ក្ដីវិនាស)ដូចបណ្តាថ្ងៃ(វិនាស)របស់ពួកជំនាន់មុនពួកគេនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
அரபு விரிவுரைகள்:
ثُمَّ نُنَجِّي رُسُلَنَا وَٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ حَقًّا عَلَيۡنَا نُنجِ ٱلۡمُؤۡمِنِينَ
ក្រោយមក យើងនឹងជួយសង្គ្រោះបណ្ដាអ្នកនាំសាររបស់យើង និងអ្នកទាំងឡាយដែលមានជំនឿ។ ក៏ដូច្នោះដែរ ជាក្តីសប្បុរសអំពីយើង គឺយើងជួយសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
அரபு விரிவுரைகள்:
قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي شَكّٖ مِّن دِينِي فَلَآ أَعۡبُدُ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ وَلَٰكِنۡ أَعۡبُدُ ٱللَّهَ ٱلَّذِي يَتَوَفَّىٰكُمۡۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُؤۡمِنِينَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានភាពមន្ទិលសង្ស័យចំពោះសាសនារបស់ខ្ញុំនោះ ជាការពិតណាស់ ខ្ញុំមិនគោរពសក្ការៈចំពោះអ្នកណាដែលពួកអ្នកគោរពសក្ការៈចំពោះពួកវា(ព្រះនានា)ក្រៅពីអល់ឡោះនោះឡើយ។ ក៏ប៉ុន្តែ ខ្ញុំគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់)ដែលជាអ្នកដកយកជីវិតរបស់ពួកអ្នក។ ហើយគេ(អល់ឡោះ)បានប្រើខ្ញុំឲ្យស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ។
அரபு விரிவுரைகள்:
وَأَنۡ أَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗا وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ឲ្យខ្ជាប់នូវសាសនាដ៏ត្រឹមត្រូវ(សាសនាឥស្លាម)។ ហើយអ្នកមិនត្រូវក្លាយជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
அரபு விரிவுரைகள்:
وَلَا تَدۡعُ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَۖ فَإِن فَعَلۡتَ فَإِنَّكَ إِذٗا مِّنَ ٱلظَّٰلِمِينَ
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនត្រូវបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្ដល់ផលប្រយោជន៍ ហើយក៏មិនអាចបង្កគ្រោះថ្នាក់ដល់អ្នកនោះឡើយ។ តែប្រសិនបើអ្នកធ្វើដូច្នោះ ពិតប្រាកដណាស់ អ្នកពិតជាស្ថិតក្នុងចំណោមពួកដែលបំពានជាមិនខាន។
அரபு விரிவுரைகள்:
 
மொழிபெயர்ப்பு அத்தியாயம்: யூனுஸ்
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் - மொழிபெயர்ப்பு அட்டவணை

அர்ருவ்வாத் மொழிபெயர்ப்பு மையத்தின் குழு அல்-ரப்வா அழைப்பு சங்கம் மற்றும் பல் மொழிகளில் இஸ்லாமிய உள்ளடக்கத்திற்கு சேவை செய்யும் சங்கத்துடன் இணைந்து மொழிபெயர்த்துள்ளது.

மூடுக