Check out the new design

அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் * - மொழிபெயர்ப்பு அட்டவணை

XML CSV Excel API
Please review the Terms and Policies

மொழிபெயர்ப்பு அத்தியாயம்: யூஸுப்   வசனம்:
وَمَا تَسۡـَٔلُهُمۡ عَلَيۡهِ مِنۡ أَجۡرٍۚ إِنۡ هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ
ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានទាមទារកម្រៃពីពួកគេ(ចំពោះការផ្សព្វផ្សាយគម្ពីរគួរអាន)នោះឡើយ។ ពិតណាស់វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការរំឭកទូន្មានដល់មនុស្សលោកទាំងអស់នោះឡើយ។
அரபு விரிவுரைகள்:
وَكَأَيِّن مِّنۡ ءَايَةٖ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يَمُرُّونَ عَلَيۡهَا وَهُمۡ عَنۡهَا مُعۡرِضُونَ
ហើយមានសញ្ញាភស្តុតាងជាច្រើនដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដីដែលពួកគេឆ្លងកាត់វា តែពួកគេបែរជាងាកចេញអំពីវាទៅវិញ។
அரபு விரிவுரைகள்:
وَمَا يُؤۡمِنُ أَكۡثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشۡرِكُونَ
ហើយពួកគេភាគច្រើនគ្មានជំនឿចំពោះអល់ឡោះឡើយ មានតែពួកគេជាពួកដែលធ្វើស្ហ៊ីរិកទៅវិញ។
அரபு விரிவுரைகள்:
أَفَأَمِنُوٓاْ أَن تَأۡتِيَهُمۡ غَٰشِيَةٞ مِّنۡ عَذَابِ ٱللَّهِ أَوۡ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ
តើពួកគេ(ពួកមុស្ហរីគីន)អាចមានសុវត្ថិភាពដែរឬទេ នៅពេលដែលទណ្ឌកម្មរបស់អល់ឡោះដែលគ្របដណ្តប់លើពួកគេបានមកដល់ពួកគេ ឬក៏ថ្ងៃបរលោកមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនបានដឹងខ្លួននោះ?
அரபு விரிவுரைகள்:
قُلۡ هَٰذِهِۦ سَبِيلِيٓ أَدۡعُوٓاْ إِلَى ٱللَّهِۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِيۖ وَسُبۡحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ នេះគឺជាមាគ៌ារបស់ខ្ញុំដែលខ្ញុំកំពុងតែអំពាវនាវទៅកាន់អល់ឡោះ ដែល(មាគ៌ានេះ)ស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ដែលរូបខ្ញុំផ្ទាល់ ព្រមទាំងអ្នកដែលដើរតាមខ្ញុំ(ក៏អំពាវនាវទៅកាន់វា)ដែរ។ អល់ឡោះជាម្ចាស់មហាស្អាតស្អំ។ ហើយខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនោះឡើយ។
அரபு விரிவுரைகள்:
وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِم مِّنۡ أَهۡلِ ٱلۡقُرَىٰٓۗ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۗ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞ لِّلَّذِينَ ٱتَّقَوۡاْۚ أَفَلَا تَعۡقِلُونَ
ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីបុរសៗ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេក្នុងចំណោមអ្នកស្រុកភូមិពួកគេនោះឡើយ។ ដូចនេះ តើពួកគេមិនបានធ្វើដំណើរនៅលើផែនដី ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយនៃពួកជំនាន់មុនពួកគេ(ដែលបដិសេធនោះ)ទៅជាយ៉ាងណា? ហើយឋានបរលោក គឺល្អប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
அரபு விரிவுரைகள்:
حَتَّىٰٓ إِذَا ٱسۡتَيۡـَٔسَ ٱلرُّسُلُ وَظَنُّوٓاْ أَنَّهُمۡ قَدۡ كُذِبُواْ جَآءَهُمۡ نَصۡرُنَا فَنُجِّيَ مَن نَّشَآءُۖ وَلَا يُرَدُّ بَأۡسُنَا عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ
លុះដល់ពេលដែលបណ្តាអ្នកនាំសារទាំងឡាយបានអស់សង្ឃឹម ហើយពួកគេ(ពួកគ្មានជំនឿ)គិតស្មានថា ពិតណាស់ ពួកគេត្រូវបានគេ(អ្នកនាំសារ)បោកប្រាស់ ពេលនោះ ជំនួយរបស់យើងក៏បានមកដល់ពួកគេ ហើយយើងក៏បានសង្គ្រោះជនណាដែលយើងមានចេតនា។ ហើយទណ្ឌកម្មរបស់យើងមិនត្រូវបានគេច្រានចេញពីក្រុមឧក្រិដ្ឋជនឡើយ។
அரபு விரிவுரைகள்:
لَقَدۡ كَانَ فِي قَصَصِهِمۡ عِبۡرَةٞ لِّأُوْلِي ٱلۡأَلۡبَٰبِۗ مَا كَانَ حَدِيثٗا يُفۡتَرَىٰ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ كُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ
ជាការពិតណាស់ នៅក្នុងរឿងរ៉ាវរបស់ពួកគេទាំងនោះ គឺជាមេរៀនមួយសម្រាប់បញ្ញាជនទាំងឡាយ។ ហើយវា(គម្ពីរគួរអាន) មិនមែនជាពាក្យសម្តីដែលត្រូវបានគេប្រឌិតឡើងនោះឡើយ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយពីមុនវា និងជាការបកស្រាយនូវរាល់អ្វីគ្រប់យ៉ាង ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។
அரபு விரிவுரைகள்:
 
மொழிபெயர்ப்பு அத்தியாயம்: யூஸுப்
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் - மொழிபெயர்ப்பு அட்டவணை

அர்ருவ்வாத் மொழிபெயர்ப்பு மையத்தின் குழு அல்-ரப்வா அழைப்பு சங்கம் மற்றும் பல் மொழிகளில் இஸ்லாமிய உள்ளடக்கத்திற்கு சேவை செய்யும் சங்கத்துடன் இணைந்து மொழிபெயர்த்துள்ளது.

மூடுக