Check out the new design

அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு அத்தியாயம்: அல்பகரா   வசனம்:
قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعٗاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
យើងបានមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកចុះចេញពីវា(ឋានសួគ៌)ទាំងអស់គ្នាចុះ។ ហើយប្រសិនបើមានការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូចនេះជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញនោះ ពួកគេគ្មានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។
அரபு விரிவுரைகள்:
وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។
அரபு விரிவுரைகள்:
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَوۡفُواْ بِعَهۡدِيٓ أُوفِ بِعَهۡدِكُمۡ وَإِيَّٰيَ فَٱرۡهَبُونِ
ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់យើង(ដែលបានដាក់ទៅលើពួកអ្នក) នោះយើងនឹងបំពេញតាមកិច្ចសន្យារបស់ពួកអ្នកវិញ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។
அரபு விரிவுரைகள்:
وَءَامِنُواْ بِمَآ أَنزَلۡتُ مُصَدِّقٗا لِّمَا مَعَكُمۡ وَلَا تَكُونُوٓاْ أَوَّلَ كَافِرِۭ بِهِۦۖ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنٗا قَلِيلٗا وَإِيَّٰيَ فَٱتَّقُونِ
ហើយចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះវាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃគម្ពីរដែលមាននៅជាមួយពួកអ្នក ហើយពួកអ្នកមិនត្រូវក្លាយខ្លួនជាក្រុមដែលប្រឆាំងនឹងវាមុនគេនោះឡើយ ហើយក៏មិនត្រូវយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរនឹងតម្លៃបន្ដិចបន្ដួចនោះដែរ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។
அரபு விரிவுரைகள்:
وَلَا تَلۡبِسُواْ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُواْ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ
ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិតឱ្យសោះ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការពិត(ដែលមានក្នុងគម្ពីររបស់ពួកអ្នក)អំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់នោះឡើយ ខណៈដែលពួកអ្នកបានដឹង(អំពីវា)ហើយនោះ។
அரபு விரிவுரைகள்:
وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱرۡكَعُواْ مَعَ ٱلرَّٰكِعِينَ
ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរពួកអ្នកសឡាត(រួមគ្នា)ជាមួយនឹងបណ្ដាអ្នកដែលសឡាតទាំងឡាយ។
அரபு விரிவுரைகள்:
۞ أَتَأۡمُرُونَ ٱلنَّاسَ بِٱلۡبِرِّ وَتَنسَوۡنَ أَنفُسَكُمۡ وَأَنتُمۡ تَتۡلُونَ ٱلۡكِتَٰبَۚ أَفَلَا تَعۡقِلُونَ
តើពួកអ្នកប្រើមនុស្សឲ្យធ្វើអំពើល្អ ហើយពួកអ្នកបែរជាភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងតែសូត្រគម្ពីរ(តាវរ៉ត)បែបនេះឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
அரபு விரிவுரைகள்:
وَٱسۡتَعِينُواْ بِٱلصَّبۡرِ وَٱلصَّلَوٰةِۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى ٱلۡخَٰشِعِينَ
ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)តាមរយៈការអត់ធ្មត់ និងការប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វា(សឡាត)ពិតជាមានការលំបាកជាខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោនប៉ុណ្ណោះ។
அரபு விரிவுரைகள்:
ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ رَبِّهِمۡ وَأَنَّهُمۡ إِلَيۡهِ رَٰجِعُونَ
គឺបណ្តាអ្នកដែលគិតថា ពិតប្រាកដណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេវិញ(នៅថ្ងៃបរលោក) ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។
அரபு விரிவுரைகள்:
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَنِّي فَضَّلۡتُكُمۡ عَلَى ٱلۡعَٰلَمِينَ
ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឱ្យល្អប្រសើរជាងគេលើលោកនេះ(នៅសម័យកាលនោះ)។
அரபு விரிவுரைகள்:
وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٞ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٞ وَلَا هُمۡ يُنصَرُونَ
ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបាន ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីនរណាម្នាក់ឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ(នៅក្នុងថ្ងៃនោះ)។
அரபு விரிவுரைகள்:
 
மொழிபெயர்ப்பு அத்தியாயம்: அல்பகரா
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் - மொழிபெயர்ப்பு அட்டவணை

அர்ருவ்வாத் மொழிபெயர்ப்பு மையத்தின் குழு அல்-ரப்வா அழைப்பு சங்கம் மற்றும் பல் மொழிகளில் இஸ்லாமிய உள்ளடக்கத்திற்கு சேவை செய்யும் சங்கத்துடன் இணைந்து மொழிபெயர்த்துள்ளது.

மூடுக