Check out the new design

அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் * - மொழிபெயர்ப்பு அட்டவணை


மொழிபெயர்ப்பு அத்தியாயம்: அல்முஜாதலா   வசனம்:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَٰجَيۡتُمُ ٱلرَّسُولَ فَقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَةٗۚ ذَٰلِكَ خَيۡرٞ لَّكُمۡ وَأَطۡهَرُۚ فَإِن لَّمۡ تَجِدُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ
ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់)នោះ ចូរពួកអ្នកបរិច្ចាគទានជាមុនសិនមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ នោះគឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកគ្មាន(អ្វីនឹងបរិច្ចាគ)ទេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
அரபு விரிவுரைகள்:
ءَأَشۡفَقۡتُمۡ أَن تُقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَٰتٖۚ فَإِذۡ لَمۡ تَفۡعَلُواْ وَتَابَ ٱللَّهُ عَلَيۡكُمۡ فَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ
តើពួកអ្នកខ្លាចក្រព្រោះតែការបរិច្ចាគទានមុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់(ជាមួយអ្នកនាំសារ)នោះឬ? ពិតប្រាកដណាស់ ប្រសិនបើពួកអ្នកមិនធ្វើ(ដូចនោះ) ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសរបស់ពួកអ្នក ដូច្នេះ ចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចុះ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។
அரபு விரிவுரைகள்:
۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ تَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِم مَّا هُم مِّنكُمۡ وَلَا مِنۡهُمۡ وَيَحۡلِفُونَ عَلَى ٱلۡكَذِبِ وَهُمۡ يَعۡلَمُونَ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ពួក(ពុតត្បុត)ដែលបានចងសម្ព័ន្ធមិត្តជាមួយនឹងក្រុមមួយ(ពួកយូដា)ដែលអល់ឡោះខឹងសម្បាចំពោះពួកគេ? ពួកទាំងនោះ មិនស្ថិតក្នុងចំណោមពួកអ្នកឡើយ ហើយក៏មិនស្ថិតក្នុងចំណោមពួកគេ(ពួកយូដា)នោះដែរ។ ហើយពួកគេបានស្បថទាំងភូតកុហក ខណៈដែលពួកគេបានដឹង។
அரபு விரிவுரைகள்:
أَعَدَّ ٱللَّهُ لَهُمۡ عَذَابٗا شَدِيدًاۖ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ
អល់ឡោះជាម្ចាស់ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ជាការពិតណាស់ ទង្វើដែលពួកគេធ្លាប់បានប្រព្រឹត្ត គឺអាក្រក់បំផុត។
அரபு விரிவுரைகள்:
ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةٗ فَصَدُّواْ عَن سَبِيلِ ٱللَّهِ فَلَهُمۡ عَذَابٞ مُّهِينٞ
ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែលការពារ ហើយពួកគេបានរារាំងពីមាគ៌ារបស់អល់ឡោះ។ ដូចនេះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏អាម៉ាស់បំផុត។
அரபு விரிவுரைகள்:
لَّن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ ពួកទាំងនោះ គឺជាពួកឋាននរក។ ពួកគេស្ថិតនៅក្នុងវាជាអមតៈ។
அரபு விரிவுரைகள்:
يَوۡمَ يَبۡعَثُهُمُ ٱللَّهُ جَمِيعٗا فَيَحۡلِفُونَ لَهُۥ كَمَا يَحۡلِفُونَ لَكُمۡ وَيَحۡسَبُونَ أَنَّهُمۡ عَلَىٰ شَيۡءٍۚ أَلَآ إِنَّهُمۡ هُمُ ٱلۡكَٰذِبُونَ
នៅថ្ងៃដែលអល់ឡោះបង្កើតពួកគេឱ្យរស់ឡើងវិញទាំងអស់គ្នា ពេលនោះ ពួកគេស្បថចំពោះទ្រង់ ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នកដូច្នោះដែរ។ ហើយពួកគេគិតស្មានថា ពិតប្រាកដណាស់ ពួកគេអាចនឹងទទួលបានផលប្រយោជន៍(ពីការស្បថនោះ)។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
அரபு விரிவுரைகள்:
ٱسۡتَحۡوَذَ عَلَيۡهِمُ ٱلشَّيۡطَٰنُ فَأَنسَىٰهُمۡ ذِكۡرَ ٱللَّهِۚ أُوْلَٰٓئِكَ حِزۡبُ ٱلشَّيۡطَٰنِۚ أَلَآ إِنَّ حِزۡبَ ٱلشَّيۡطَٰنِ هُمُ ٱلۡخَٰسِرُونَ
ស្ហៃតនបានគ្របដណ្ដប់លើពួកគេដែលជាហេតុធ្វើឱ្យពួកគេភេ្លចពីការរំឭកចំពោះអល់ឡោះ។ ពួកទាំងនោះហើយ គឺជាក្រុមរបស់ស្ហៃតន។ តើពុំមែនទេឬ ក្រុមរបស់ស្ហៃតននោះ គឺជាពួកដែលខាតបង់បំផុត។
அரபு விரிவுரைகள்:
إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥٓ أُوْلَٰٓئِكَ فِي ٱلۡأَذَلِّينَ
ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពួកទាំងនោះ គឺស្ថិតក្នុងភាពអាប់ឱនបំផុត។
அரபு விரிவுரைகள்:
كَتَبَ ٱللَّهُ لَأَغۡلِبَنَّ أَنَا۠ وَرُسُلِيٓۚ إِنَّ ٱللَّهَ قَوِيٌّ عَزِيزٞ
អល់ឡោះបានកត់ត្រារួចទៅហើយថា៖ យើង និងបណ្តាអ្នកនាំសាររបស់យើង ពិតជានឹងទទួលបានជ័យជម្នះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។
அரபு விரிவுரைகள்:
 
மொழிபெயர்ப்பு அத்தியாயம்: அல்முஜாதலா
அத்தியாயங்களின் அட்டவணை பக்க எண்
 
அல்குர்ஆன் மொழிபெயர்ப்பு - கெமர் மொழிபெயர்ப்பு - மொழிபெயர்ப்பு முன்னோடிகள் மையம் - மொழிபெயர்ப்பு அட்டவணை

அர்ருவ்வாத் மொழிபெயர்ப்பு மையத்தின் குழு அல்-ரப்வா அழைப்பு சங்கம் மற்றும் பல் மொழிகளில் இஸ்லாமிய உள்ளடக்கத்திற்கு சேவை செய்யும் சங்கத்துடன் இணைந்து மொழிபெயர்த்துள்ளது.

மூடுக