Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - ఇస్లామిక్ కమ్యూనిటీ డెవలప్‌మెంట్ అసోసియేషన్ * - అనువాదాల విషయసూచిక

XML CSV Excel API
Please review the Terms and Policies

భావార్ధాల అనువాదం సూరహ్: అన్-నమల్   వచనం:
إِنِّي وَجَدتُّ ٱمۡرَأَةٗ تَمۡلِكُهُمۡ وَأُوتِيَتۡ مِن كُلِّ شَيۡءٖ وَلَهَا عَرۡشٌ عَظِيمٞ
ពិតប្រាកដណាស់ ខ្ញុំបានជួបស្ដ្រីម្នាក់ដែលជាសេ្ដចគ្រប់គ្រង ពួកគេ(ប្រជាជនសាបាក) ហើយនាងត្រូវបានគេផ្ដល់ឱ្យនូវអ្វីៗគ្រប់ បែបយ៉ាង ព្រមទាំងនាងមានរាជបល្ល័ង្គមួយដ៏អស្ចារ្យផងដែរ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَجَدتُّهَا وَقَوۡمَهَا يَسۡجُدُونَ لِلشَّمۡسِ مِن دُونِ ٱللَّهِ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ فَهُمۡ لَا يَهۡتَدُونَ
ហើយខ្ញុំបានឃើញនាងនិងប្រជាជនរបស់នាង ពួកគេក្រាប ថ្វាយបង្គំព្រះអាទិត្យផេ្សងពីអល់ឡោះ ហើយស្ហៃតនបានលំអពួក គេនូវទង្វើទាំងឡាយរបស់ពួកគេ ហើយវាបានរារាំងពួកគេពីមាគ៌ាដ៏ត្រឹមត្រូវ ដូចេ្នះពួកគេមិនទទួលបានការចង្អុលបង្ហាញឡើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
أَلَّاۤ يَسۡجُدُواْۤ لِلَّهِ ٱلَّذِي يُخۡرِجُ ٱلۡخَبۡءَ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُخۡفُونَ وَمَا تُعۡلِنُونَ
(ស្ហៃតនធ្វើដូចេ្នះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះ អល់ឡោះដែលជាអ្នកលាតត្រដាងនូវអ្វីដែលលាក់ទុកលើមេឃជា ច្រើនជាន់ និងផែនដី(អំពីទឹកភ្លៀង រុក្ខជាតិ និងអ្វីផេ្សងៗទៀត) ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាត ត្រដាង។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ۩
អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ ដែលជាម្ចាស់នៃអារ៉ស្ហដ៏ធំ ស្កឹមស្កៃឡើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
۞ قَالَ سَنَنظُرُ أَصَدَقۡتَ أَمۡ كُنتَ مِنَ ٱلۡكَٰذِبِينَ
គាត់(ស៊ូឡៃម៉ាន)បានតបវិញថាៈ យើងនឹងចាំមើលថា តើឯងបាននិយាយពិត ឬក៏និយាយកុហក?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ٱذۡهَب بِّكِتَٰبِي هَٰذَا فَأَلۡقِهۡ إِلَيۡهِمۡ ثُمَّ تَوَلَّ عَنۡهُمۡ فَٱنظُرۡ مَاذَا يَرۡجِعُونَ
ចូរឯងនាំសាររបស់ខ្ញុំនេះ ហើយទម្លាក់ឱ្យពួកគេ បន្ទាប់មក ចូរឯងទៅឱ្យឆ្ងាយពីពួកគេបន្ដិច រួចឯងត្រូវចាំមើល តើ(ចម្លើយ) អ្វីដែលពួកគេនឹងឆ្លើយតបមកវិញ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالَتۡ يَٰٓأَيُّهَا ٱلۡمَلَؤُاْ إِنِّيٓ أُلۡقِيَ إِلَيَّ كِتَٰبٞ كَرِيمٌ
នាងបាននិយាយថាៈ ឱមន្ដ្រីទាំងឡាយ. ពិតប្រាកដណាស់ គេបានប្រគល់សារដ៏វិសេសមួយដល់ខ្ញុំ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
إِنَّهُۥ مِن سُلَيۡمَٰنَ وَإِنَّهُۥ بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
ពិតប្រាកដណាស់ សារនោះមកពីស៊ូឡៃម៉ាន ហើយពិត ប្រាកដណាស់វានោះគឺ بِسْمِ اللهِ الرَّحْمَنِ الرَّحِيْمِ (ក្នុងនាម អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់)។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
أَلَّا تَعۡلُواْ عَلَيَّ وَأۡتُونِي مُسۡلِمِينَ
ចូរពួកអ្នកកុំក្រអឺតក្រទមចំពោះខ្ញុំ(ស៊ូឡៃម៉ាន) ហើយ ចូរពួកអ្នកមកប្រគល់ខ្លួនឱ្យខ្ញុំ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالَتۡ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَفۡتُونِي فِيٓ أَمۡرِي مَا كُنتُ قَاطِعَةً أَمۡرًا حَتَّىٰ تَشۡهَدُونِ
នាងបាននិយាយថាៈ ឱពួកមន្ត្រីទាំងឡាយ. ចូរពួកអ្នក ផ្ដល់យោបល់ឱ្យខ្ញុំនៅក្នុងរឿងរបស់ខ្ញុំ ខ្ញុំមិនបានសមេ្រចកិច្ចការ ណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្ដមានជាមួយខ្ញុំ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالُواْ نَحۡنُ أُوْلُواْ قُوَّةٖ وَأُوْلُواْ بَأۡسٖ شَدِيدٖ وَٱلۡأَمۡرُ إِلَيۡكِ فَٱنظُرِي مَاذَا تَأۡمُرِينَ
ពួកគេបានឆ្លើយថាៈ ពួកយើងសុទ្ធសឹងជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុត(ក្នុងការធ្វើសង្គ្រាម)។ ហើយរឿង នេះប្រគល់ឱ្យម្ចាស់ក្សត្រី(ជាអ្នកសមេ្រច) ដូចេ្នះសូមម្ចាស់ក្សត្រី ពិចារណាមើលចុះ តើត្រូវសមេ្រចធ្វើយ៉ាងណា?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالَتۡ إِنَّ ٱلۡمُلُوكَ إِذَا دَخَلُواْ قَرۡيَةً أَفۡسَدُوهَا وَجَعَلُوٓاْ أَعِزَّةَ أَهۡلِهَآ أَذِلَّةٗۚ وَكَذَٰلِكَ يَفۡعَلُونَ
នាងបានឆ្លើយថាៈ ពិតប្រាកដណាស់ក្សត្រទាំងឡាយ កាល បើពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជា បំផ្លាញវា និងធ្វើឱ្យអ្នកដែលមានកិត្ដិយសក្នុងភូមិស្រុកនោះក្លាយ ជាជនទាបថោកជាមិនខាន។ ហើយពួកគេតែងតែធ្វើដូច្នោះ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَإِنِّي مُرۡسِلَةٌ إِلَيۡهِم بِهَدِيَّةٖ فَنَاظِرَةُۢ بِمَ يَرۡجِعُ ٱلۡمُرۡسَلُونَ
ប៉ុន្ដែខ្ញុំពិតជានឹងបញ្ជូនជំនូនមួយទៅថ្វាយពួកគេ ហើយ រង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញ?
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
 
భావార్ధాల అనువాదం సూరహ్: అన్-నమల్
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - ఇస్లామిక్ కమ్యూనిటీ డెవలప్‌మెంట్ అసోసియేషన్ - అనువాదాల విషయసూచిక

కంబోడియన్ ఇస్లామిక్ కమ్యూనిటీ డవలప్మెంట్ అసోసియేషన్ ద్వారా జారీ చేయబడింది.

మూసివేయటం