Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం * - అనువాదాల విషయసూచిక

XML CSV Excel API
Please review the Terms and Policies

భావార్ధాల అనువాదం సూరహ్: అల్-బఖరహ్   వచనం:
وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ أَرِنِي كَيۡفَ تُحۡيِ ٱلۡمَوۡتَىٰۖ قَالَ أَوَلَمۡ تُؤۡمِنۖ قَالَ بَلَىٰ وَلَٰكِن لِّيَطۡمَئِنَّ قَلۡبِيۖ قَالَ فَخُذۡ أَرۡبَعَةٗ مِّنَ ٱلطَّيۡرِ فَصُرۡهُنَّ إِلَيۡكَ ثُمَّ ٱجۡعَلۡ عَلَىٰ كُلِّ جَبَلٖ مِّنۡهُنَّ جُزۡءٗا ثُمَّ ٱدۡعُهُنَّ يَأۡتِينَكَ سَعۡيٗاۚ وَٱعۡلَمۡ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٞ
ហើយចូរអ្នកនឹកឃើញឡើងវិញ(ឱព្យាការីមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបាននិយាយថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំបានឃើញផង ថាតើទ្រង់ប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយរបៀបណា? ទ្រង់បានមានបន្ទូលថា៖ តើអ្នកមិនទាន់ជឿ(លើរឿងនេះ)ទេឬ? គាត់ឆ្លើយថា៖ មិនដូច្នោះឡើយ ប៉ុន្តែ គឺដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀតប៉ុណ្ណោះ។ ទ្រង់ក៏បានមានបន្ទូលថា៖ ដូច្នេះ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយចិញ្ច្រាំវាបញ្ចូលគ្នា រួចមក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះទៅដាក់តាមភ្នំនីមួយៗ(ផ្សេងៗគ្នា)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវានឹងហើរមកកាន់អ្នកវិញជាមិនខាន។ ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
مَّثَلُ ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ كَمَثَلِ حَبَّةٍ أَنۢبَتَتۡ سَبۡعَ سَنَابِلَ فِي كُلِّ سُنۢبُلَةٖ مِّاْئَةُ حَبَّةٖۗ وَٱللَّهُ يُضَٰعِفُ لِمَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ
ការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ ប្រៀបដូចជាគ្រាប់ធញ្ញជាតិមួយគ្រាប់ដែលបានដុះចេញជាប្រាំពីរកួរ ហើយនៅក្នុងកួរនីមួយៗមានចំនួនមួយរយគ្រាប់។ អល់ឡោះទ្រង់បង្កើន(ផលបុណ្យ)ទ្វេដងចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
ٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ فِي سَبِيلِ ٱللَّهِ ثُمَّ لَا يُتۡبِعُونَ مَآ أَنفَقُواْ مَنّٗا وَلَآ أَذٗى لَّهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡ وَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ
បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ ក្រោយមក ពួកគេមិនបាននាំមកជាមួយអ្វីដែលពួកគេបានបរិច្ចាគនូវការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ទេនោះ ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកគេគ្មានការភ័យខ្លាចនោះឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
۞ قَوۡلٞ مَّعۡرُوفٞ وَمَغۡفِرَةٌ خَيۡرٞ مِّن صَدَقَةٖ يَتۡبَعُهَآ أَذٗىۗ وَٱللَّهُ غَنِيٌّ حَلِيمٞ
ពាក្យសម្តីដែលល្អ ហើយនិងការចេះអភ័យទោស(ដល់អ្នកដទៃ) គឺប្រសើរជាងការបរិច្ចាគដែលភ្ជាប់ជាមួយនូវការបញ្ឈឺចិត្ដ។ ហើយអល់ឡោះមហាមានលើសលប់ មហាទន់ភ្លន់បំផុត។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُبۡطِلُواْ صَدَقَٰتِكُم بِٱلۡمَنِّ وَٱلۡأَذَىٰ كَٱلَّذِي يُنفِقُ مَالَهُۥ رِئَآءَ ٱلنَّاسِ وَلَا يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ فَمَثَلُهُۥ كَمَثَلِ صَفۡوَانٍ عَلَيۡهِ تُرَابٞ فَأَصَابَهُۥ وَابِلٞ فَتَرَكَهُۥ صَلۡدٗاۖ لَّا يَقۡدِرُونَ عَلَىٰ شَيۡءٖ مِّمَّا كَسَبُواْۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំបំផ្លាញផលបុណ្យនៃការបរិច្ចាគរបស់ពួកអ្នកដោយការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ឱ្យសោះ ប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ ខណៈដែលគេមិនមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកសោះឡើយ។ ការប្រៀបធៀបរូបគេ គឺប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅជាប់លើវាសោះ។ ពួកគេមិនទទួលបានផលបុណ្យពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
 
భావార్ధాల అనువాదం సూరహ్: అల్-బఖరహ్
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం - అనువాదాల విషయసూచిక

రువాద్ అనువాద కేంద్రం బృందం రబ్వాలోని దావా అసోసియేషన్ మరియు భాషలలో ఇస్లామిక్ కంటెంట్ సేవల సంఘం సహకారంతో అనువదించింది.

మూసివేయటం