Check out the new design

పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం * - అనువాదాల విషయసూచిక


భావార్ధాల అనువాదం సూరహ్: అల్-అరాఫ్   వచనం:
قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ
ពួកគេបាននិយាយថា៖ ពួកយើងមានជំនឿនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយហើយ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
رَبِّ مُوسَىٰ وَهَٰرُونَ
ដែលជាព្រះជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ
ហ្វៀរអោនក៏បាននិយាយថា៖ តើពួកឯងមានជំនឿចំពោះគេ(ព្យាការីមូសា)មុននឹងយើងអនុញ្ញាតឲ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជាឧបាយកលដែលពួកអ្នកបានរៀបចំវានៅក្នុងទីក្រុងនេះដើម្បីបណ្តេញអ្នកដែលនៅទីនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹង។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ
យើងពិតជានឹងកាត់ដៃជើងពួកឯងឆ្លាស់គ្នា។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកឯងទាំងអស់គ្នាជាមិនខាន។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ
ពួកគេ(គ្រូមន្តអាគម)បានតបថា៖ ជាការពិតណាស់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកយើង(តែមួយគត់)។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ
ហើយការដែលអ្នក(ឱហ្វៀរអោន)ផ្តន្ទាទោសពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃព្រះជាម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងនោះឡើយ។ (បន្ទាប់មក ពួកគេបានបួងសួងថា៖) បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាប្រទានភាពអត់ធ្មត់ដល់យើងខ្ញុំ ព្រមទាំងឱ្យយើងខ្ញុំបានស្លាប់ក្នុងនាមជាអ្នកមូស្លីមផងចុះ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ
ហើយពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថា៖ តើអ្នក(ឱហ្វៀរអោន)បណ្តោយឱ្យមូសា និងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នកឬ? គេ(ហ្វៀរអោន)បានឆ្លើយតបថា៖ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសទាំងឡាយរបស់ពួកគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេ)។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលមានអំណាចខ្លាំងក្លាលើពួកគេ។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ
ព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថា៖ ចូរពួកអ្នក(បួងសួង)សុំជំនួយពីអល់ឡោះជាម្ចាស់ និងត្រូវមានភាពអត់ធ្មត់។ ជាការពិតណាស់ ផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយលទ្ធផលចុងក្រោយ(ដ៏ល្អប្រសើរ) គឺសម្រាប់បណ្តាអ្នកដែលកោតខ្លាច។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ
ពួកគេបានតបថា៖ ពួកយើងត្រូវបានគេធ្វើបាបទាំងមុន និងក្រោយពេលដែលអ្នកមកដល់ពួកយើងថែមទៀត។ គាត់បាននិយាយថា៖ សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងបំផ្លាញសត្រូវរបស់ពួកអ្នក ហើយនិងឱ្យពួកអ្នកជាអ្នកស្នងដំណែងគ្រប់គ្រងនៅលើផែនដី។ ពេលនោះ ហើយទ្រង់នឹងរង់ចាំមើល ថាតើពួកអ្នកនឹងដូចម្តេច(ថ្លែងអំណរគុណ ឬរមិលគុណ)។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ
ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មទៅលើក្រុមហ្វៀរអោនដោយឱ្យពួកគេទទួលរងនូវគ្រោះទុរ្ភឹក្ស និងកង្វះខាតផលដំណាំ។ សង្ឃឹមថា ពួកគេនឹងនឹករលឹក។
అరబీ భాషలోని ఖుర్ఆన్ వ్యాఖ్యానాలు:
 
భావార్ధాల అనువాదం సూరహ్: అల్-అరాఫ్
సూరాల విషయసూచిక పేజీ నెంబరు
 
పవిత్ర ఖురాన్ యొక్క భావార్థాల అనువాదం - ఖైమర్ అనువాదం - రువాద్ అనువాద కేంద్రం - అనువాదాల విషయసూచిక

రువాద్ అనువాద కేంద్రం బృందం రబ్వాలోని దావా అసోసియేషన్ మరియు భాషలలో ఇస్లామిక్ కంటెంట్ సేవల సంఘం సహకారంతో అనువదించింది.

మూసివేయటం