قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - الترجمة الخميرية للمختصر في تفسير القرآن الكريم * - تەرجىمىلەر مۇندەرىجىسى


مەنالار تەرجىمىسى ئايەت: (113) سۈرە: سۈرە نەھل
وَلَقَدۡ جَآءَهُمۡ رَسُولٞ مِّنۡهُمۡ فَكَذَّبُوهُ فَأَخَذَهُمُ ٱلۡعَذَابُ وَهُمۡ ظَٰلِمُونَ
ហើយពិតប្រាកដណាស់ អ្នកនាំសារម្នាក់ដែលចេញពីចំណោមពួកគេ(អ្នកស្រុកម៉ាក្កះ)ដែលពួកគេស្គាល់គាត់តាមរយៈភាពស្មោះត្រង់និងភាពទៀងត្រង់របស់គាត់នោះ បានមកដល់អ្នកស្រុកម៉ាក្កះ នោះគឺព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែពួកគេបានបដិសេធគាត់ចំពោះអ្វីដែលម្ចាស់របស់គាត់បានបញ្ចុះទៅលើគាត់។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានទម្លាក់នូវទណ្ឌកម្ម(របស់ទ្រង់)ទៅលើពួកគេ ដោយឲ្យពួកគេទទួលរងនូវគ្រោះអត់ឃ្លាន និងភាពភ័យខ្លាច។ ហើយពួកគេ គឺជាពួកដែលបំពានលើខ្លួនឯង ដោយការបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយ ខណៈដែលពួកគេធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ហើយបដិសេធនឹងអ្នកនាំសាររបស់ទ្រង់នោះ។
ئەرەپچە تەپسىرلەر:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• الجزاء من جنس العمل؛ فإن أهل القرية لما بطروا النعمة بُدِّلوا بنقيضها، وهو مَحْقُها وسَلْبُها ووقعوا في شدة الجوع بعد الشبع، وفي الخوف والهلع بعد الأمن والاطمئنان، وفي قلة موارد العيش بعد الكفاية.
• ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ដូច្នេះ អ្នកស្រុកភូមិនោះ នៅពេលដែលពួកគេរមិលគុណនឹងឧបការគុណ ពួកគេក៏ត្រូវបានគេផ្លាស់ប្តូរនឹងអ្វីដែលផ្ទុយពីវាវិញ នោះគឺការទទួលរងនូវការបំផ្លិចបំផ្លាញ ការឆក់ប្លន់ ការធ្លាក់ចូលទៅក្នុងភាពស្រេកឃ្លានក្រោយពីគេទទួលបានលាភសក្ការៈសម្បូរហូរហៀរ ត្រូវទទួលនូវភាពភ័យខ្លាចក្រោយពីពួកគេរស់នៅដោយសុខសុវត្ថិភាពនិងភាពសុខសាន្ត និងរស់នៅប្រកបដោយភាពចង្អៀតចង្អល់(ខ្វះមុខខ្វះក្រោយ)ក្រោយពីពួកគេរស់នៅប្រកបដោយភាពសម្បូរសប្បាយ។

• وجوب الإيمان بالله وبالرسل، وعبادة الله وحده، وشكره على نعمه وآلائه الكثيرة، وأن العذاب الإلهي لاحقٌ بكل من كفر بالله وعصاه، وجحد نعمة الله عليه.
• ចាំបាច់ត្រូវមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់ ត្រូវគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយត្រូវថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងឡាយរបស់ទ្រង់ និងការប្រោសប្រទានដ៏ច្រើនលើសលប់របស់ទ្រង់។ ជាការពិតណាស់ ទណ្ឌកម្មរបស់ព្រះជាម្ចាស់ គឺត្រូវតែកើតឡើងជាដាច់ខាតទៅលើរាល់ពួកដែលគ្មានជំនឿចំពោះអល់ឡោះ ហើយប្រព្រឹត្តល្មើសនឹងទ្រង់ ព្រមទាំងរមិលគុណចំពោះឧបការគុណទាំងឡាយរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ។

• الله تعالى لم يحرم علينا إلا الخبائث تفضلًا منه، وصيانة عن كل مُسْتَقْذَر.
• ការដែលអល់ឡោះជាម្ចាស់ទ្រង់មិនបានហាមឃាត់អ្វីមួយចំពោះពួកយើងក្រៅពីជារបស់ដែលអាក្រក់នោះ វាគឺជាការប្រោសប្រណីអំពីទ្រង់ និងកែលម្អនូវរាល់ប្រការដែលអាក្រក់ទាំងឡាយ។

 
مەنالار تەرجىمىسى ئايەت: (113) سۈرە: سۈرە نەھل
سۈرە مۇندەرىجىسى بەت نومۇرى
 
قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - الترجمة الخميرية للمختصر في تفسير القرآن الكريم - تەرجىمىلەر مۇندەرىجىسى

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

تاقاش