قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - الترجمة الخميرية للمختصر في تفسير القرآن الكريم * - تەرجىمىلەر مۇندەرىجىسى


مەنالار تەرجىمىسى ئايەت: (77) سۈرە: سۈرە ئال ئىمران
إِنَّ ٱلَّذِينَ يَشۡتَرُونَ بِعَهۡدِ ٱللَّهِ وَأَيۡمَٰنِهِمۡ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ لَا خَلَٰقَ لَهُمۡ فِي ٱلۡأٓخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيۡهِمۡ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឱ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឱ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តាករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសម្អាតពួកគេពីភាពកខ្វក់ បាបកម្មហើយនិងការប្រឆាំងនោះដែរ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះដែលទ្រង់បានដាក់ចំពោះពួកគេ ដោយការ(ប្រើពួកគេឲ្យ)ដើរតាមអ្វីដែលទ្រង់បានបញ្ចុះវានៅក្នុងគម្ពីររបស់ទ្រង់ ហើយបានបញ្ជូនវាមកតាមរយៈអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងយកការស្បថរបស់ពួកគេដោយពួកគេមិនបានធ្វើតាមសម្បថ មកប្ដូរយកកម្រៃបន្ដិចបន្ដួចនៃទ្រព្យសម្បត្តិលោកិយនោះ ពួកគេពុំមានចំណែកអំពីផលបុណ្យថ្ងៃបរលោកឡើយ។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេនូវអ្វីដែលធ្វើឲ្យពួកគេសប្បាយរីករាយនោះទេ ទ្រង់នឹងមិនមើលពួកគេជាការមើលដោយក្តីមេត្តាករុណា(ចំពោះពួកគេ)ឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
ئەرەپچە تەپسىرلەر:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• من علماء أهل الكتاب من يخدع أتباع ملتهم، ولا يبين لهم الحق الذي دلت عليه كتبهم، وجاءت به رسلهم.
• ក្នុងចំណោមអ្នកចេះដឹងនៃពួកអះលីគីតាប គឺមានពួកដែលបោកប្រាស់អ្នកដែលដើរតាមសាសនារបស់ពួកគេ ដោយពួកគេមិនបានបកស្រាយសេចក្តីពិតដល់អ្នកដែលដើរតាមពួកគេចំពោះអ្វីដែលមានបញ្ជាក់នៅក្នុងគម្ពីររបស់ពួកគេ និងអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមកនោះទេ។

• من وسائل الكفار الدخول في الدين والتشكيك فيه من الداخل.
• ក្នុងចំណោមវិធីសាស្ត្ររបស់ពួកគ្មានជំនឿដើម្បីប្រឆាំងនឹងសាសនាឥស្លាម គឺការចូលទៅក្នុងសាសនាឥស្លាម ហើយបង្ករនូវភាពសង្ស័យពីខាងក្នុង(សាសនា)។

• الله تعالى هو الوهاب المتفضل، يعطي من يشاء بفضله، ويمنع من يشاء بعدله وحكمته، ولا ينال فضله إلا بطاعته.
• អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលមហាប្រោសប្រទានបំផុត។ ទ្រង់ប្រទានអ្វីមួយដល់នរណាម្នាក់ដែលទ្រង់មានចេតនាដោយភាពសប្បុរសរបស់ទ្រង់ ហើយទ្រង់ដកយកពីជនណាដែលទ្រង់មានចេតនាដោយភាពយុត្តិធម៌និងគតិបណ្ឌិតបស់ទ្រង់ ហើយគេមិនអាចទទួលបាននូវការប្រោសប្រទានរបស់ទ្រង់ឡើយ លើកលែងតែដោយការគោរពប្រតិបត្តិចំពោះទ្រង់ប៉ុណ្ណោះ។

• كل عِوَضٍ في الدنيا عن الإيمان بالله والوفاء بعهده - وإن كان عظيمًا - فهو قليل حقير أمام ثواب الآخرة ومنازلها.
• រាល់កម្រៃនៅក្នុងលោកិយដែលបានពីការយកសេចក្តីជំនឿចំពោះអល់ឡោះនិងការបំពេញនូវការសន្យារបស់ទ្រង់ទៅប្តូនោះ(ទោះបីជាវាធំធេងនិងច្រើនប៉ុណ្ណាក៏ដោយ) ក៏វាតិចតួចបំផុត បើប្រៀបធៀបទៅនឹងផលបុណ្យនៅថ្ងៃបរលោក និងឋានៈរបស់វា។

 
مەنالار تەرجىمىسى ئايەت: (77) سۈرە: سۈرە ئال ئىمران
سۈرە مۇندەرىجىسى بەت نومۇرى
 
قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - الترجمة الخميرية للمختصر في تفسير القرآن الكريم - تەرجىمىلەر مۇندەرىجىسى

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

تاقاش