Check out the new design

قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى * - تەرجىمىلەر مۇندەرىجىسى


مەنالار تەرجىمىسى ئايەت: (8) سۈرە: رۇم
أَوَلَمۡ يَتَفَكَّرُواْ فِيٓ أَنفُسِهِمۗ مَّا خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّ وَأَجَلٖ مُّسَمّٗىۗ وَإِنَّ كَثِيرٗا مِّنَ ٱلنَّاسِ بِلِقَآيِٕ رَبِّهِمۡ لَكَٰفِرُونَ
តើពួកមុស្ហរីគីនដែលបដិសេធទាំងនោះមិនបានគិតពិចារណាទេឬចំពោះខ្លួនរបស់ពួកគេផ្ទាល់ ថាតើអល់ឡោះទ្រង់បានបង្កើតវា និងផ្តល់រូបរាងដល់វាយ៉ាងដូចម្តេច? អល់ឡោះទ្រង់មិនបានបានបង្កើតមេឃជាច្រើននិងផែនដីនោះឡើយ លើកលែងតែដោយសេចក្តីពិត ដោយទ្រង់មិនបង្កើតវាទាំងពីរជាការលេងសើច(ទទេៗ)នោះឡើយ។ ហើយទ្រង់បានកំណត់នូវអាយុកាលយ៉ាងជាក់លាក់សម្រាប់វាទាំងពីរ(មេឃនិងផែនដី) ដើម្បីឲ្យវាទាំងពីរឋិតនៅក្នុងលោកិយនេះ។ ប៉ុន្តែ មនុស្សលោកភាគច្រើនបានបដិសេធចំពោះការជួបនឹងម្ចាស់របស់ពួកគេនៅថ្ងៃបរលោក។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមនូវអំពើល្អដែលម្ចាស់របស់ពួកគេពេញចិត្តសម្រាប់ថ្ងៃពង្រស់ឡើងវិញនោះទេ។
ئەرەپچە تەپسىرلەر:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• العلم بما يصلح الدنيا مع الغفلة عما يصلح الآخرة لا ينفع.
• ការដឹងតែអ្វីដែលជាផលប្រយោជន៍លោកិយ ដោយធ្វេសប្រហែសពីអ្វីដែលជាផលប្រយោជន៍សម្រាប់ថ្ងៃបរលោក គឺគ្មានប្រយោជន៍អ្វីឡើយ។

• آيات الله في الأنفس وفي الآفاق كافية للدلالة على توحيده.
• សញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលនៅក្នុងខ្លួនប្រាណ និងនៅជុំវិញពិភពលោក គឺគ្រប់គ្រាន់ហើយសម្រាប់ជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។

• الظلم سبب هلاك الأمم السابقة.
• ការបំពាន គឺជាមូលហេតុមួយដែលធ្វើឲ្យប្រជាជាតិជំនាន់មុនត្រូវវិនាសអន្តរាយ។

• يوم القيامة يرفع الله المؤمنين، ويخفض الكافرين.
• នៅថ្ងៃបរលោក អល់ឡោះនឹងលើកឋានៈបណ្តាអ្នកមានជំនឿ និងទម្លាក់ឋានៈពួកគ្មានជំនឿ។

 
مەنالار تەرجىمىسى ئايەت: (8) سۈرە: رۇم
سۈرە مۇندەرىجىسى بەت نومۇرى
 
قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى - تەرجىمىلەر مۇندەرىجىسى

قۇرئان تەتقىقاتى تەپسىر مەركىزى چىقارغان.

تاقاش