Check out the new design

قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى * - تەرجىمىلەر مۇندەرىجىسى


مەنالار تەرجىمىسى سۈرە: سەپ   ئايەت:

អាសសហ្វ

سۈرىنىڭ مەقسەتلىرىدىن:
حثّ المؤمنين لنصرة الدين.
ជំរុញចិត្តបណ្តាអ្នកមានជំនឿលើការជួយសាសនារបស់អល់ឡោះ

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ
អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅលើផែនដីបានលើកតម្កើងអល់ឡោះជាម្ចាស់ពីរាល់ប្រការទាំងឡាយដែលមិនសាកសមនឹងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និងមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការកំណត់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
ئەرەپچە تەپسىرلەر:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لِمَ تَقُولُونَ مَا لَا تَفۡعَلُونَ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ! ហេតុអ្វីបានជាពួកអ្នកនិយាយថាៈ “ពួកយើងបានធ្វើអ្វីមួយ” ខណៈដែលជាក់ស្តែង ពួកអ្នកមិនបានធ្វើវាសោះនោះ? ដូចជាបុគ្គលម្នាក់ក្នុងចំណោមពួកអ្នកបាននិយាយថាៈ ខ្ញុំបានសម្លាប់(គេ)នឹងផ្លែដាវរបស់ខ្ញុំ ហើយខ្ញុំបានវាយ(សម្លាប់គេ) ខណៈដែល(ការពិត)គេមិនបានសម្លាប់នឹងដាវរបស់គេនោះទេ ហើយក៏មិនបានវាយ(គេ)នោះដែរ។
ئەرەپچە تەپسىرلەر:
كَبُرَ مَقۡتًا عِندَ ٱللَّهِ أَن تَقُولُواْ مَا لَا تَفۡعَلُونَ
អល់ឡោះជាម្ចាស់ទ្រង់់ស្អប់ខ្ពើមបំផុតចំពោះការដែលពួកអ្នកនិយាយនូវអ្វីដែលពួកអ្នកមិនបានធ្វើបែបនេះ។ ពិតណាស់ គេមិនសាកសមជាអ្នកមានជំនឿនោះឡើយ លើកលែងតែគេជាអ្នកដែលស្មោះត្រង់ចំពោះអល់ឡោះជាម្ចាស់ ដោយស្មោះត្រង់ទាំងទង្វើ និងពាក្យសម្តីរបស់គេប៉ុណ្ណោះ។
ئەرەپچە تەپسىرلەر:
إِنَّ ٱللَّهَ يُحِبُّ ٱلَّذِينَ يُقَٰتِلُونَ فِي سَبِيلِهِۦ صَفّٗا كَأَنَّهُم بُنۡيَٰنٞ مَّرۡصُوصٞ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកមានជំនឿដែលច្បាំងតស៊ូក្នុងផ្លូវរបស់ទ្រង់ដើម្បីស្វែងរកការពេញចិត្តពីទ្រង់ ដែលពួកគេបានតំរៀបគ្នាជាជួរ ប្រៀបដូចជាសំណង់អគារដ៏រឹងមាំដែលពង្រឹងគ្នាទៅវិញទៅមក។
ئەرەپچە تەپسىرلەر:
وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ لِمَ تُؤۡذُونَنِي وَقَد تَّعۡلَمُونَ أَنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡۖ فَلَمَّا زَاغُوٓاْ أَزَاغَ ٱللَّهُ قُلُوبَهُمۡۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ ខណៈដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកធ្វើទុក្ខបុកម្នេញមកចំពោះខ្ញុំ ដោយការប្រឆាំងនឹងបញ្ជារបស់ខ្ញុំ ខណៈដែលពួកអ្នកដឹងច្បាស់ថា ជាការពិតណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ និងបែរចេញពីការពិតដែលគាត់(ព្យាការីមូសា)បាននាំមកកាន់ពួកគេនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយពីការពិត និងការប្រតិបត្តិតាម។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញការពិតចំពោះក្រុមដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ឡើយ។
ئەرەپچە تەپسىرلەر:
بۇ بەتتىكى ئايەتلەردىن ئېلىنغان مەزمۇنلار:
• مشروعية مبايعة ولي الأمر على السمع والطاعة والتقوى.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការសច្ចាប្រណិធានលើការគោរពតាមមេដឹកនាំ ដោយការស្តាប់តាម គោរពប្រតិបត្តិតាម និងលើការកោតខ្លាចអល់ឡោះ។

• وجوب الصدق في الأفعال ومطابقتها للأقوال.
• ចាំបាច់ត្រូវមានភាពស្មោះត្រង់ក្នុងទង្វើ និងឲ្យស្របតាមពាក្យសំដីដែលបាននិយាយ។

• بيَّن الله للعبد طريق الخير والشر، فإذا اختار العبد الزيغ والضلال ولم يتب فإن الله يعاقبه بزيادة زيغه وضلاله.
• អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់រវាងផ្លូវល្អ និងផ្លូវអាក្រក់ដល់ខ្ញុំបម្រើរបស់ទ្រង់។ ប្រសិនបើពួកគេជ្រើសរើសផ្លូវអាក្រក់និងវង្វេង ហើយមិនបានសារភាពកំហុសចំពោះទ្រង់ទេនោះ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មដល់គេ ដោយការបន្ថែមឱ្យពួកគេកាន់តែវង្វេងថែមទៀត។

 
مەنالار تەرجىمىسى سۈرە: سەپ
سۈرە مۇندەرىجىسى بەت نومۇرى
 
قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - قۇرئان كەرىم قىسقىچە تەپسىرىنىڭ خەمەرىيەچە تەرجىمىسى - تەرجىمىلەر مۇندەرىجىسى

قۇرئان تەتقىقاتى تەپسىر مەركىزى چىقارغان.

تاقاش