قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - ترجمے کی لسٹ


معانی کا ترجمہ آیت: (21) سورت: سورۂ نحل
أَمۡوَٰتٌ غَيۡرُ أَحۡيَآءٖۖ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ
ជាមួយនឹងការដែលព្រះនានារបស់ពួកគេ(ដែលពួកគេគោរពសក្ការៈនោះ)ត្រូវបានបង្កើតដោយដៃរបស់ពួកគេផ្ទាល់នោះ ពួកវា(ព្រះ)ទាំងនោះ គឺគ្រាន់តែជារបស់ដែលគ្មានវិញ្ញាណ គ្មានជីវិត និងគ្មានដឹងអ្វីសោះប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកវាក៏មិនដឹងដែរថា តើពេលណាពួកវាត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញជាមួយពួកដែលគោរពសក្ការៈចំពោះពួកវានាថ្ងៃបរលោក ដើម្បីគេនឹងបោះពួកវា(ព្រះនានា)រួមជាមួយនឹងពួកគេ(ពួកដែលគោរពសក្ការៈចំពោះព្រះទាំងនោះ)ទៅក្នុងនរកជើហាន់ណាំនោះ។
عربی تفاسیر:
حالیہ صفحہ میں آیات کے فوائد:
• في الآيات من أصناف نعم الله على العباد شيء عظيم، مجمل ومفصل، يدعو الله به العباد إلى القيام بشكره وذكره ودعائه.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺបានបង្ហាញពីឧបការគុណរបស់អល់ឡោះជាច្រើនប្រភេទដែលទ្រង់បានប្រទានឲ្យខ្ញុំបម្រើរបស់ទ្រង់ ទាំងជាលក្ខណៈរួម និងជាលក្ខណៈពិស្តា។ តាមរយៈឧបការគុណទាំងនេះ ទ្រង់បានអំពាវនាវខ្ញុំបម្រើរបស់ទ្រង់ឲ្យថ្លែងអំណរគុណចំពោះទ្រង់ រំលឹកចំពោះទ្រង់ និងបួងសួងសុំពីទ្រង់។

• طبيعة الإنسان الظلم والتجرُّؤ على المعاصي والتقصير في حقوق ربه، كَفَّار لنعم الله، لا يشكرها ولا يعترف بها إلا من هداه الله.
• ធម្មជាតិរបស់មនុស្ស គឺបំពាន និងមិនខ្លាចញញើតក្នុងការប្រព្រឹត្តអំពើល្មើសនោះទេ ព្រមទាំងធ្វេសប្រហែសចំពោះសិទ្ធិនៃម្ចាស់របស់គេ រមិគុណនឹងឧបការគុណទាំងឡាយរបស់អល់ឡោះ ដោយមិនថ្លែងអំណរគុណចំពោះឧបការគុណទាំងនោះ និងមិនទទួលស្គាល់វានោះទេ លើកលែងតែជនណាដែលអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញដល់គេតែប៉ុណ្ណោះ។

• مساواة المُضِلِّ للضال في جريمة الضلال؛ إذ لولا إضلاله إياه لاهتدى بنظره أو بسؤال الناصحين.
• ភាពស្មើគ្នារវាងអ្នកដែលធ្វើឲ្យគេវង្វេង និងអ្នកដែលត្រូវគេធ្វើឲ្យវង្វេងក្នុងការទទទួលទោសទណ្ឌចំពោះបទល្មើសនៃការវង្វេងនេះ ហើយទោះបីជាគេមិនធ្វើឲ្យពួកគេវង្វេង ក៏ពួកគេមិនទទួលបានការចង្អុលបង្ហាញនោះដែរ ដោយសារតែពួកគេមិនគិតពិចារណា និងមិនសួរអ្នកដែលផ្តល់ដំបូន្មាន។

• أَخْذ الله للمجرمين فجأة أشد نكاية؛ لما يصحبه من الرعب الشديد، بخلاف الشيء الوارد تدريجيًّا.
• អល់ឡោះជាម្ចាស់ទ្រង់ដាក់ទណ្ឌកម្មចំពោះពួកដែលប្រព្រឹត្តល្មើសយ៉ាងទាន់ហន់ភ្លាមៗ ដោយឲ្យពួកគេទទួលរងនូវការភ័យខ្លាចយ៉ាងខ្លាំងខុសពីអ្វីដែលពួកគេរំពឹង។

 
معانی کا ترجمہ آیت: (21) سورت: سورۂ نحل
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم - ترجمے کی لسٹ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بند کریں