قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - ترجمے کی لسٹ


معانی کا ترجمہ آیت: (44) سورت: سورۂ عنکبوت
خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّلۡمُؤۡمِنِينَ
អល់ឡោះទ្រង់បានបង្កើតមេឃជាច្រើនជាន់និងបានបង្កើតផែនដីដោយពិតប្រាកដ។ ទ្រង់មិនបានបង្កើតវាទទេៗនោះទេ ហើយក៏មិនបង្កើតវាមកដើម្បីជាការលេងសើចនោះដែរ។ ពិតប្រាកដណាស់ នៅក្នុងការបង្កើតនេះ គឺជាភស្តុតាងយ៉ាងច្បាស់បង្ហាញពីសមត្ថភាពរបស់អល់ឡោះសម្រាប់បណ្តាអ្នកដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកធ្វើជាភស្តុតាងតាមរយៈការបង្កើតរបស់អល់ឡោះបញ្ជាក់ពីវត្តមានរបស់ទ្រង់។ រីឯពួកប្រឆាំងវិញ ពិតប្រាកដណាស់ ពួកគេបានឆ្លងកាត់(មើលឃើញ)សញ្ញាភស្តុតាងទាំងនោះទាំងនៅក្នុងពិភពលោកនេះ និងនៅខ្លួនរបស់ពួកគេផ្ទាល់ តែពួកគេពុំសម្លឹងមើលដោយយកចិត្តទុកដាក់ទៅកាន់ភាពធំធេងនៃម្ចាស់ដែលបានបង្កើត និងសមត្ថភាពរបស់ទ្រង់នោះទេ។
عربی تفاسیر:
حالیہ صفحہ میں آیات کے فوائد:
• أهمية ضرب المثل: (مثل العنكبوت) .
• សារសំខាន់នៃការលើកជាឧទាហរណ៍ពន្យល់ “ដូចជា(ការលើកជាឧទាហរណ៍ពី)សត្វពីងពាង”។

• تعدد أنواع العذاب في الدنيا.
• រៀបរាប់ពីប្រភេទនៃទណ្ឌកម្មមួយចំនួននៅក្នុងលោកិយ។

• تَنَزُّه الله عن الظلم.
• អល់ឡោះជាម្ចាស់ទ្រង់មហាស្អាតស្អំពីការបំពាន(លើម៉ាខ្លូករបស់ទ្រង់)។

• التعلق بغير الله تعلق بأضعف الأسباب.
• ការជាប់ពាក់ព័ន្ធនឹងអ្វីផ្សេងពីអល់ឡោះ គឺជាការជាប់ពាក់ព័ន្ធនឹងអ្វីដែលទន់ខ្សោយបំផុត។

• أهمية الصلاة في تقويم سلوك المؤمن.
• សារសំខាន់នៃការសឡាតដែលអាចជួយកែតម្រង់ឥរិយាបថរបស់អ្នកមានជំនឿ។

 
معانی کا ترجمہ آیت: (44) سورت: سورۂ عنکبوت
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم - ترجمے کی لسٹ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بند کریں