Check out the new design

قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ * - ترجمے کی لسٹ


معانی کا ترجمہ آیت: (13) سورت: شوریٰ
۞ شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحٗا وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَمَا وَصَّيۡنَا بِهِۦٓ إِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓۖ أَنۡ أَقِيمُواْ ٱلدِّينَ وَلَا تَتَفَرَّقُواْ فِيهِۚ كَبُرَ عَلَى ٱلۡمُشۡرِكِينَ مَا تَدۡعُوهُمۡ إِلَيۡهِۚ ٱللَّهُ يَجۡتَبِيٓ إِلَيۡهِ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَن يُنِيبُ
ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(ឥស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានដាក់បង្គាប់ចំពោះព្យាការីនួហនោះដែរ ដោយត្រូវផ្សព្វផ្សាយវា និងអនុវត្តន៍តាមវា។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) និងដាក់ជាច្បាប់បញ្ញត្តិទៅលើពួកអ្នកនោះ គឺដូចអ្វីដែលយើងបានដាក់បង្គាប់ចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ ដោយត្រូវផ្សព្វផ្សាយវា និងអនុវត្តន៍តាមវា។ ហើយខ្លឹមសាររួមរបស់វានោះគឺ់ ៖ ពួកអ្នកត្រូវពង្រឹងសាសនា(ឲ្យបានរឹងមាំ) ហើយត្រូវបោះបង់ចោលការបែកបាក់គ្នានៅក្នុងសាសនា។ អ្វីដែលពួកអ្នកអំពាវនាវពួកគេទៅកាន់នៃការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់ចង្អុលបង្ហាញគេឲ្យគោរពសក្ការៈទៅចំពោះទ្រង់ និងគោរពប្រតិបត្តិទ្រង់ ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់ក្នុងចំណោមពួកគេ តាមរយៈការសារភាពកំហុសពីបាបកម្មទាំងឡាយរបស់គេ។
عربی تفاسیر:
حالیہ صفحہ میں آیات کے فوائد:
• دين الأنبياء في أصوله دين واحد.
• សាសនារបស់បណ្តាព្យាការីទាំងឡាយ មូលដ្ឋាននៃសាសនារបស់ពួកគេ គឺតែមួយដូចគ្នា។

• أهمية وحدة الكلمة، وخطر الاختلاف فيها.
• សាសនារបស់បណ្តាព្យាការីទាំងឡាយ មូលដ្ឋាននៃសាសនារបស់ពួកគេ គឺតែមួយដូចគ្នា។

• من مقومات نجاح الدعوة إلى الله: صحة المبدأ، والاستقامة عليه، والبعد عن اتباع الأهواء، والعدل، والتركيز على المشترك، وترك الجدال العقيم، والتذكير بالمصير المشترك.
• ក្នុងចំណោមកត្តាដែលនាំឲ្យទទួលជោគជ័យក្នុងការអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់នោះគឺៈ ការចាប់ផ្តើមដ៏ត្រឹមត្រូវ បន្តស្ថិតនៅលើវា ឃ្លាតឆ្ងាយពីការធ្វើតាមចំណង់តណ្ហា ប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ យកចិត្តទុកដាក់ចំពោះចំណុចរួម បោះបង់ការប្រកែកដោយកំហឹង ហើយនិងរំលឹកពីចំណុចរួមនៃកន្លែងត្រូវវិលត្រឡប់។

 
معانی کا ترجمہ آیت: (13) سورت: شوریٰ
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ - ترجمے کی لسٹ

مرکز تفسیر للدراسات القرآنیۃ سے شائع ہوا ہے۔

بند کریں