قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - ترجمے کی لسٹ


معانی کا ترجمہ آیت: (8) سورت: سورۂ مائدہ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ لِلَّهِ شُهَدَآءَ بِٱلۡقِسۡطِۖ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ عَلَىٰٓ أَلَّا تَعۡدِلُواْۚ ٱعۡدِلُواْ هُوَ أَقۡرَبُ لِلتَّقۡوَىٰۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះដែលបានដាក់ទៅលើពួកអ្នកក្នុងគោលបំណងស្វែងរកការពេញចិត្តពីទ្រង់ចុះ។ ហើយចូរពួកអ្នកតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ពុំមែនជាសាក្សីដែលបំពាននោះទេ។ ហើយចូរកុំបណ្តោយឲ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមធ្វើឲ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឲ្យសោះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌ គឺទាមទារឱ្យមានទាំងជាមួយមិត្តភក្តិ និងជាមួយសត្រូវ។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ចំពោះពួកគេទាំងពីរក្រុម(ទាំងមិត្តភក្តិ និងសត្រូវ)ចុះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌គឺជិតបំផុតទៅកាន់ការគោរពកោតខ្លាចអល់ឡោះ ហើយភាពអយុត្តិធម៌ គឺជិតបំផុតទៅកាន់ភាពគឃ្លើនឥតអៀនខ្មាស់ចំពោះទ្រង់។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះវិញ។
عربی تفاسیر:
حالیہ صفحہ میں آیات کے فوائد:
• الأصل في الطهارة هو استعمال الماء بالوضوء من الحدث الأصغر، والغسل من الحدث الأكبر.
• ធាតុដើមក្នុងការជម្រះសម្អាត គឺត្រូវប្រើប្រាស់ទឹកដោយការយកវូហ្ទុដើម្បីជម្រះសម្អាតពីហាហ្ទាសតូច និងដោយការងូតទឹកដើម្បីជម្រះសម្អាតពីហាហ្ទាសធំ។

• في حال تعذر الحصول على الماء، أو تعذّر استعماله لمرض مانع أو برد قارس، يشرع التيمم (بالتراب) لرفع حكم الحدث (الأصغر أو الأكبر).
• ក្នុងពេលដែលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបានដោយមូលហេតុមានជំងឺ ឬអាកាសធាតុត្រជាក់ខ្លាំង គឺគេបង្គាប់ប្រើឲ្យធ្វើការតាយ៉ាំមុម(នឹងដីស្អាត)ដើម្បីបំបាត់ហាហ្ទាស(មិនថាហាហ្ទាសតូច ឬហាហ្ទាសធំ)។

• الأمر بتوخي العدل واجتناب الجور حتى في معاملة المخالفين.
• ការបង្គាប់ប្រើឲ្យប្រកាន់យកនូវភាពយុត្តិធម៌និងចៀសវាងពីភាពអយុត្តិធម៌ សូម្បីតែក្នុងការទំនាក់ទំនងជាមួយនឹងគូបដិបក្សក៏ដោយ។

 
معانی کا ترجمہ آیت: (8) سورت: سورۂ مائدہ
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم - ترجمے کی لسٹ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بند کریں