قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم * - ترجمے کی لسٹ


معانی کا ترجمہ آیت: (81) سورت: سورۂ مائدہ
وَلَوۡ كَانُواْ يُؤۡمِنُونَ بِٱللَّهِ وَٱلنَّبِيِّ وَمَآ أُنزِلَ إِلَيۡهِ مَا ٱتَّخَذُوهُمۡ أَوۡلِيَآءَ وَلَٰكِنَّ كَثِيرٗا مِّنۡهُمۡ فَٰسِقُونَ
ហើយប្រសិនបើពួកយូដាទាំងនោះមានជំនឿចំពោះអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានជំនឿចំពោះព្យាការីរបស់ទ្រង់មែននោះ ច្បាស់ជាពួកគេមិនយកពួកមុស្ហរីគីនធ្វើជាមេដឹកនាំ ស្រឡាញ់រាប់អានពួកគេ ហើយទោរទន់ទៅរកពួកគេផ្សេងពីបណ្តាអ្នកដែលមានជំនឿនោះទេ ពីព្រោះពួកគេត្រូវបានគេហាមឃាត់មិនឲ្យយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារឡើយ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកយូដាទាំងនោះ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះ និងការគាំពាររបស់ទ្រង់ និងការគាំពាររបស់បណ្តាអ្នកដែលមានជំនឿផងដែរ។
عربی تفاسیر:
حالیہ صفحہ میں آیات کے فوائد:
• ترك الأمر بالمعروف والنهي عن المنكر موجب لِلَّعْنِ والطرد من رحمة الله تعالى.
• ការបោះបង់ចោលការប្រើគ្នាឲ្យធ្វើល្អ និង(បោះបង់)ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺត្រូវតែទទួលនូវបណ្តាសារ និងការបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។

• من علامات الإيمان: الحب في الله والبغض في الله.
• ក្នុងចំណោមសញ្ញានៃសេចក្តីជំនឿ គឺការស្រឡាញ់គ្នាក្នុងនាមអល់ឡោះ និងស្អប់គ្នាក្នុងនាមអល់ឡោះ។

• موالاة أعداء الله توجب غضب الله عز وجل على فاعلها.
• ការយកសត្រូវរបស់អល់ឡោះធ្វើជាមេដឹកនាំ គឺត្រូវតែទទួលនូវការខឹងសម្បារពីអល់ឡោះជាម្ចាស់ចំពោះបុគ្គលដែលបានប្រព្រឹត្តដូច្នោះ។

• شدة عداوة اليهود والمشركين لأهل الإسلام، وفي المقابل وجود طوائف من النصارى يدينون بالمودة للإسلام؛ لعلمهم أنه دين الحق.
• ភាពជាសត្រូវដ៏ខ្លាំងក្លាបំផុតរបស់ពួកយូដា និងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ចំពោះអ្នកកាន់សាសនាឥស្លាម។ តែទោះជាយ៉ាងណាក្តី ក៏មានក្រុមជាច្រើននៃពួកណាសរ៉នីពួកគេមានក្តីស្រឡាញ់ចំពោះសាសនាឥស្លាម ដោយសារតែពួកគេបានដឹងថា វាគឺជាសាសនាដែលពិត។

 
معانی کا ترجمہ آیت: (81) سورت: سورۂ مائدہ
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - الترجمة الخميرية للمختصر في تفسير القرآن الكريم - ترجمے کی لسٹ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بند کریں