Check out the new design

قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ * - ترجمے کی لسٹ


معانی کا ترجمہ سورت: طور   آیت:

អាត់តួរ

سورہ کے بعض مقاصد:
الحجج والبراهين لرد شبهات المكذبين للنبي صلى الله عليه وسلم.
លើកឡើងនូវភស្តុតាង និងអំណះអំណាងជាច្រើនដើម្បីតបទៅកាន់ការភ័ន្តច្រលំរបស់ពួកដែលបដិសេធចំពោះព្យាការីមូហាំម៉ាត់។

وَٱلطُّورِ
អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងភ្នំតួរ ជាទីដែលទ្រង់បានមានបន្ទូលជាមួយនឹងព្យាការីមូសានៅទីនោះ។
عربی تفاسیر:
وَكِتَٰبٖ مَّسۡطُورٖ
ហើយទ្រង់បានស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។
عربی تفاسیر:
فِي رَقّٖ مَّنشُورٖ
នៅលើក្រដាសដែលត្រូវបានគេលាតត្រដាងបើកចំហ ដូចជាគម្ពីទាំងឡាយដែលត្រូវបានបញ្ចុះ(ពីលើមេឃ)។
عربی تفاسیر:
وَٱلۡبَيۡتِ ٱلۡمَعۡمُورِ
ហើយទ្រង់ស្បថនឹងពៃតុលម៉ាក់មួរ (ឈ្មោះកន្លែងមួយនៅលើមេឃជាន់ទីប្រាំពីរដែលពួកម៉ាឡាអ៊ីកាត់កំពុងតែតវ៉ាហ្វ(ដើរប្រទក្សិណ)ជុំវិញវា)។
عربی تفاسیر:
وَٱلسَّقۡفِ ٱلۡمَرۡفُوعِ
ហើយទ្រង់ស្បថនឹងមេឃដែលត្រូវបានគេលើកយ៉ាងខ្ពស់ត្រដែត ដែលវាជាដំបូលនៃផែនដី។
عربی تفاسیر:
وَٱلۡبَحۡرِ ٱلۡمَسۡجُورِ
យើងស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។
عربی تفاسیر:
إِنَّ عَذَابَ رَبِّكَ لَوَٰقِعٞ
ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺពិតជានឹងកើតឡើងយ៉ាងពិតប្រាកដចំពោះពួកដែលប្រឆាំង ដោយចៀសមិនផុតឡើយ។
عربی تفاسیر:
مَّا لَهُۥ مِن دَافِعٖ
គ្មាននរណាម្នាក់អាចការពារវា(ទណ្ឌកម្ម)អំពីពួកគេ និងរារាំងវាមិនឲ្យកើតឡើងចំពោះពួកគេបានឡើយ។
عربی تفاسیر:
يَوۡمَ تَمُورُ ٱلسَّمَآءُ مَوۡرٗا
នៅថ្ងៃដែលមេឃរង្គោះរង្គើ ញ័ររញ្ជួយ ជាការប្រកាសថា ថ្ងៃបរលោកមកដល់ហើយ។
عربی تفاسیر:
وَتَسِيرُ ٱلۡجِبَالُ سَيۡرٗا
ហើយភ្នំទាំងឡាយបានរសាត់ចេញពីទីតាំងរបស់វា។
عربی تفاسیر:
فَوَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ
ជាការពិតណាស់ នៅថ្ងៃនោះ ភាពអន្តរាយនិងការខាតបង់ គឺសម្រាប់ពួកដែលបដិសេធ(មិនជឿ)ចំពោះទណ្ឌកម្មដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកគ្មានជំនឿ។
عربی تفاسیر:
ٱلَّذِينَ هُمۡ فِي خَوۡضٖ يَلۡعَبُونَ
គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ ដោយពួកគេមិនខ្វាយខ្វល់ពីការពង្រស់ឡើងវិញ និងការប្រមូលផ្តុំ(ដើម្បីជំនុំជម្រះ)ឡើយ។
عربی تفاسیر:
يَوۡمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا
នៅថ្ងៃនោះ ពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំង ដោយបង្ខំ ទៅកាន់ឋាននរកជើហាន់ណាំ។
عربی تفاسیر:
هَٰذِهِ ٱلنَّارُ ٱلَّتِي كُنتُم بِهَا تُكَذِّبُونَ
ហើយមានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈស្តីបន្ទោសថាៈ នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធ(មិនជឿ)ចំពោះវាកាលពីមុន នៅពេលដែលអ្នកនាំសារទាំងឡាយរបស់ពួកអ្នក បានព្រមានបន្លាចពួកអ្នកអំពីវានោះ។
عربی تفاسیر:
حالیہ صفحہ میں آیات کے فوائد:
• الكفر ملة واحدة وإن اختلفت وسائله وتنوع أهله ومكانه وزمانه.
• ការប្រឆាំង(គ្មានជំនឿ) គឺជាសាសនាតែមួយ ទោះបីជាវិធីសាស្ត្ររបស់វាមានលក្ខណៈខុសៗគ្នា ហើយក្រុមមនុស្ស ទីកន្លែង និងសម័យកាលខុសគ្នាៗក៏ដោយ។

• شهادة الله لرسوله صلى الله عليه وسلم بتبليغ الرسالة.
• អល់ឡោះជាម្ចាស់ទ្រង់បានធ្វើសាក្សីចំពោះអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ថាគាត់ពិតជាបានផ្សព្វផ្សាយសាររបស់ទ្រង់ពិតប្រាកដមែន។

• الحكمة من خلق الجن والإنس تحقيق عبادة الله بكل مظاهرها.
• បុព្វហេតុនៃការបង្កើតពពួកជិននិងមនុស្សលោក គឺដើម្បីសម្រេចបាននូវការគោរពសក្ការៈចំពោះអល់ឡោះក្នុងគ្រប់រូបភាពរបស់វាទាំងអស់។

• سوف تتغير أحوال الكون يوم القيامة.
• ស្ថានភាពនៃចក្រវាលទាំងមូលនឹងមានការប្រែប្រួលនៅថ្ងៃបរលោក។

 
معانی کا ترجمہ سورت: طور
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - کمبوڈین زبان میں المختصر فی تفسیر القرآن الکریم کا ترجمہ - ترجمے کی لسٹ

مرکز تفسیر للدراسات القرآنیۃ سے شائع ہوا ہے۔

بند کریں