Check out the new design

قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ * - ترجمے کی لسٹ


معانی کا ترجمہ سورت: رعد   آیت:
۞ أَفَمَن يَعۡلَمُ أَنَّمَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ كَمَنۡ هُوَ أَعۡمَىٰٓۚ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ
ដូចនេះ តើអ្នកដែលដឹងថា តាមពិតអ្វីដែលគេបានបញ្ចុះមកកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីព្រះជាម្ចាស់របស់អ្នក គឺជាការពិតនោះ ដូចទៅនឹងអ្នកដែលពិការភ្នែក(មិនដឹងការពិត)ដែរឬទេ? តាមពិត គឺមានតែបញ្ញាជនប៉ុណ្ណោះដែលយកជាមេរៀន។
عربی تفاسیر:
ٱلَّذِينَ يُوفُونَ بِعَهۡدِ ٱللَّهِ وَلَا يَنقُضُونَ ٱلۡمِيثَٰقَ
គឺបណ្តាអ្នកដែលអនុវត្តយ៉ាងពេញលេញនូវកិច្ចសន្យារបស់អល់ឡោះ ហើយពួកគេមិនក្បត់កិច្ចសន្យានោះឡើយ។
عربی تفاسیر:
وَٱلَّذِينَ يَصِلُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيَخۡشَوۡنَ رَبَّهُمۡ وَيَخَافُونَ سُوٓءَ ٱلۡحِسَابِ
និងបណ្តាអ្នកដែលផ្សារភ្ជាប់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះប្រើឱ្យផ្សារភ្ជាប់ ហើយពួកគេខ្លាចព្រះជាម្ចាស់របស់ពួកគេ ព្រមទាំងភ័យខ្លាចចំពោះការជំនុំជម្រះដ៏អាក្រក់។
عربی تفاسیر:
وَٱلَّذِينَ صَبَرُواْ ٱبۡتِغَآءَ وَجۡهِ رَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَنفَقُواْ مِمَّا رَزَقۡنَٰهُمۡ سِرّٗا وَعَلَانِيَةٗ وَيَدۡرَءُونَ بِٱلۡحَسَنَةِ ٱلسَّيِّئَةَ أُوْلَٰٓئِكَ لَهُمۡ عُقۡبَى ٱلدَّارِ
ហើយនិងបណ្តាអ្នកដែលអត់ធ្មត់ដោយស្វែងរកការពេញចិត្តពីព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត និងបរិច្ចាគនូវអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេទាំងលាក់បាំង និងបើកចំហ ព្រមទាំងតបតចំពោះអំពើអាក្រក់(ដែលគេធ្វើមកលើខ្លួនគេ)ដោយអំពើល្អ។ បណ្តាអ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបាននូវលទ្ធផលដ៏គួរឱ្យកោតសរសើរ។
عربی تفاسیر:
جَنَّٰتُ عَدۡنٖ يَدۡخُلُونَهَا وَمَن صَلَحَ مِنۡ ءَابَآئِهِمۡ وَأَزۡوَٰجِهِمۡ وَذُرِّيَّٰتِهِمۡۖ وَٱلۡمَلَٰٓئِكَةُ يَدۡخُلُونَ عَلَيۡهِم مِّن كُلِّ بَابٖ
គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលក្នុងវា ព្រមទាំងអ្នកដែលធ្វើអំពើល្អក្នុងចំណោមឪពុកម្តាយរបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេ។ ហើយម៉ាឡាអ៊ីកាត់បានចូលទៅកាន់ពួកគេពីគ្រប់ទ្វារទាំងអស់។
عربی تفاسیر:
سَلَٰمٌ عَلَيۡكُم بِمَا صَبَرۡتُمۡۚ فَنِعۡمَ عُقۡبَى ٱلدَّارِ
(ម៉ាឡាអ៊ីកាត់ស្វាគមន៍ពួកគេដោយពោលថា៖) សូមសន្តិភាពកើតមានដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានអត់ធ្មត់។ ដូច្នេះ លំនៅដ្ឋានចុងក្រោយ(របស់ពួកអ្នក) គឺល្អបំផុត។
عربی تفاسیر:
وَٱلَّذِينَ يَنقُضُونَ عَهۡدَ ٱللَّهِ مِنۢ بَعۡدِ مِيثَٰقِهِۦ وَيَقۡطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفۡسِدُونَ فِي ٱلۡأَرۡضِ أُوْلَٰٓئِكَ لَهُمُ ٱللَّعۡنَةُ وَلَهُمۡ سُوٓءُ ٱلدَّارِ
ហើយចំពោះពួកដែលបានក្បត់កិច្ចសន្យារបស់អល់ឡោះក្រោយពីទ្រង់បានដាក់កិច្ចសន្យា ហើយពួកគេកាត់ផ្តាច់នូវអ្វី(ចំណងសាច់សាលោហិត)ដែលអល់ឡោះបានប្រើឱ្យផ្សារភ្ជាប់ ព្រមទាំងបង្កវិនាសកម្មនៅលើផែនដី ពួកទាំងនោះសម្រាប់ពួកគេនឹងទទួលនូវការដាក់បណ្តាសា និងទទួលនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុត(ឋាននរក)។
عربی تفاسیر:
ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ وَفَرِحُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَا فِي ٱلۡأٓخِرَةِ إِلَّا مَتَٰعٞ
អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងរឹតត្បិត(ចំពោះជនណាដែលទ្រង់មានចេតនា)។ ហើយពួកគេ(ពួកប្រឆាំង)សប្បាយរីករាយនឹងជីវិតលោកិយ។ ហើយជីវិតលោកិយបើប្រៀបនឹងថ្ងៃបរលោកនោះ គឺគ្មានអ្វីក្រៅពីការត្រេកត្រអាល(មួយរយៈពេលខ្លី)ប៉ុណ្ណោះ។
عربی تفاسیر:
وَيَقُولُ ٱلَّذِينَ كَفَرُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٞ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَنۡ أَنَابَ
ហើយពួកប្រឆាំងបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះទៅឲ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងមួយពីព្រះជាម្ចាស់របស់គាត់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបថា៖ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ធ្វើឲ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា ហើយទ្រង់ចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់។
عربی تفاسیر:
ٱلَّذِينَ ءَامَنُواْ وَتَطۡمَئِنُّ قُلُوبُهُم بِذِكۡرِ ٱللَّهِۗ أَلَا بِذِكۡرِ ٱللَّهِ تَطۡمَئِنُّ ٱلۡقُلُوبُ
គឺបណ្តាអ្នកដែលមានជំនឿ ហើយចិត្តរបស់ពួកគេមានភាពនឹងនរដោយការនឹករឭកចំពោះអល់ឡោះ។ តើមិនមែនទេឬ ការរំឭកចំពោះអល់ឡោះ គឺធ្វើឱ្យដួងចិត្តនឹងនរនោះ?
عربی تفاسیر:
 
معانی کا ترجمہ سورت: رعد
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ - ترجمے کی لسٹ

مرکز رواد الترجمہ گروپ نے جمعیۃ الدعوۃ‘ ربوہ اور جمعیۃ خدمۃ المحتوى الاسلامی باللغات کے تعاون سے ترجمہ کیا۔

بند کریں