Check out the new design

قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ * - ترجمے کی لسٹ


معانی کا ترجمہ سورت: آل عمران   آیت:
لَّقَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ فَقِيرٞ وَنَحۡنُ أَغۡنِيَآءُۘ سَنَكۡتُبُ مَا قَالُواْ وَقَتۡلَهُمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَنَقُولُ ذُوقُواْ عَذَابَ ٱلۡحَرِيقِ
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានឮហើយនូវពាក្យសម្ដីរបស់ពួក(យូដា)ដែលនិយាយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាអ្នកក្រីក្រ។ រីឯពួកយើងគឺជាអ្នកមាន”។ យើង(អល់ឡោះ)នឹងកត់ត្រាទុកនូវអ្វីដែលពួកគេបាននិយាយ និងការដែលពួកគេសម្លាប់ព្យាការីជាច្រើនដោយអយុត្តិធម៌ ហើយយើងនឹងមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆាបឆេះ(នៅក្នុងឋាននរក)។
عربی تفاسیر:
ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّامٖ لِّلۡعَبِيدِ
(ទណ្ឌកម្ម)នោះគឺដោយសារតែអ្វីដែលពួកអ្នក(ពួកយូដា)បានសាងដោយដៃទាំងពីររបស់ពួកអ្នកផ្ទាល់ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនបំពានទៅលើខ្ញុំបម្រើរបស់ទ្រង់ណាម្នាក់ឡើយ។
عربی تفاسیر:
ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ عَهِدَ إِلَيۡنَآ أَلَّا نُؤۡمِنَ لِرَسُولٍ حَتَّىٰ يَأۡتِيَنَا بِقُرۡبَانٖ تَأۡكُلُهُ ٱلنَّارُۗ قُلۡ قَدۡ جَآءَكُمۡ رُسُلٞ مِّن قَبۡلِي بِٱلۡبَيِّنَٰتِ وَبِٱلَّذِي قُلۡتُمۡ فَلِمَ قَتَلۡتُمُوهُمۡ إِن كُنتُمۡ صَٰدِقِينَ
គឺពួកដែលនិយាយថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានផ្តែផ្តាំចំពោះពួកយើង(នៅក្នុងគម្ពីររបស់ទ្រង់)ថា មិនឱ្យពួកយើងមានជំនឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែអ្នកនាំសារនោះបាននាំមកឱ្យពួកយើងនូវគួរហ្ពាន(តង្វាយ)ដែលមានភ្លើង(ពីលើមេឃ)ឆាបឆេះគួរហ្ពាននោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនខ្ញុំបាននាំមកកាន់ពួកអ្នកនូវភស្ដុតាងជាច្រើនដ៏ច្បាស់លាស់ ហើយពួកគេក៏បាននាំមក(នូវភស្តុតាង)ដូចដែលពួកអ្នកបានរៀបរាប់នេះដែរ ក៏ប៉ុន្តែហេតុអ្វីបានជាពួកអ្នកសម្លាប់ពួកគេទៅវិញ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិត(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ?
عربی تفاسیر:
فَإِن كَذَّبُوكَ فَقَدۡ كُذِّبَ رُسُلٞ مِّن قَبۡلِكَ جَآءُو بِٱلۡبَيِّنَٰتِ وَٱلزُّبُرِ وَٱلۡكِتَٰبِ ٱلۡمُنِيرِ
តែប្រសិនបើពួកគេបដិសេធនឹងអ្នកនោះ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារជាច្រើនមុនអ្នកក៏ត្រូវបានគេបដិសេធ(មិនជឿ)ដែរ។ ពួកគេបាននាំមកនូវភស្តុតាងជាច្រើនដ៏ច្បាស់លាស់ និងបណ្តាគម្ពីរ(ដែលមានការទូន្មាន) ហើយនិងគម្ពីរដែលមានការចង្អុលបង្ហាញ។
عربی تفاسیر:
كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ
រាល់ជីវិតទាំងអស់ គឺត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវគេតបស្នងយ៉ាងពេញលេញចំពោះផលបុណ្យរបស់ពួកអ្នក។ ដូចនេះ ជនណាហើយដែលត្រូវបានគេ(អល់ឡោះ)បញ្ចៀសរូបគេពីភ្លើងនរក ហើយបញ្ចូលរូបគេទៅក្នុងឋានសួគ៌នោះ គឺគេពិតជាទទួលបានជោគជ័យ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពីការត្រេកត្រអាល និងបោកបញ្ឆោតប៉ុណ្ណោះ។
عربی تفاسیر:
۞ لَتُبۡلَوُنَّ فِيٓ أَمۡوَٰلِكُمۡ وَأَنفُسِكُمۡ وَلَتَسۡمَعُنَّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَمِنَ ٱلَّذِينَ أَشۡرَكُوٓاْ أَذٗى كَثِيرٗاۚ وَإِن تَصۡبِرُواْ وَتَتَّقُواْ فَإِنَّ ذَٰلِكَ مِنۡ عَزۡمِ ٱلۡأُمُورِ
ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជានឹងបានឮនូវពាក្យដែលបង្កការឈឺចាប់ជាច្រើនពីសំណាក់ពួកដែលត្រូវបានប្រទានគម្ពីរឲ្យ(ពួកយូដា និងពួកគ្រឹះស្ទាន)មុនពួកអ្នក និងពីសំណាក់ពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឱ្យមានការតាំងចិត្តខ្ពស់បំផុត។
عربی تفاسیر:
 
معانی کا ترجمہ سورت: آل عمران
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ - ترجمے کی لسٹ

مرکز رواد الترجمہ گروپ نے جمعیۃ الدعوۃ‘ ربوہ اور جمعیۃ خدمۃ المحتوى الاسلامی باللغات کے تعاون سے ترجمہ کیا۔

بند کریں