Check out the new design

قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ * - ترجمے کی لسٹ


معانی کا ترجمہ سورت: جِن   آیت:

អាល់ជិន

قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٞ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ គេបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ជាការពិតណាស់ មានមួយក្រុមក្នុងចំណោមពួកជិនបានមកស្ដាប់ខ្ញុំ(សូត្រគម្ពីរគួរអាន)។ ហើយពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮនូវគម្ពីរគួរអានមួយដ៏អស្ចារ្យ
عربی تفاسیر:
يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدٗا
ដែលចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវ។ ដូចនេះ ពួកយើងក៏មានជំនឿចំពោះវា ហើយពួកយើងមិនយកអ្នកណាម្នាក់មកធ្វើស្ហ៊ីរិកនឹងព្រះជាម្ចាស់របស់ពួកយើងឡើយ។
عربی تفاسیر:
وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةٗ وَلَا وَلَدٗا
ហើយជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាខ្ពង់ខ្ពស់ ទ្រង់គ្មានភរិយា និងគ្មានបុត្រនោះឡើយ។
عربی تفاسیر:
وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطٗا
ហើយពិតប្រាកដណាស់ អ្នកមានបញ្ញាខ្សោយនៃពួកយើង(អ៊ីព្លីស)ធ្លាប់បាននិយាយប្រឌិតទៅលើអល់ឡោះនូវសម្ដីដ៏ជ្រុលហួសហេតុ។
عربی تفاسیر:
وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبٗا
ហើយពិតប្រាកដណាស់ ពួកយើងធ្លាប់បានគិតថា ជាការពិតណាស់ មនុស្ស និងជិនមិននិយាយប្រឌិតកុហកលើអល់ឡោះជាដាច់ខាត។
عربی تفاسیر:
وَأَنَّهُۥ كَانَ رِجَالٞ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٖ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقٗا
ហើយពិតប្រាកដណាស់ មានបុរសជាច្រើនក្នុងចំណោមមនុស្សលោកធ្លាប់បានសុំពីបុរសនៃពួកជិន(ឱ្យការពារពួកគេ)។ តែពួកជិនទាំងនោះរឹតតែបន្ថែមនូវការភ័យខ្លាចដល់ពួកគេថែមទៀត។
عربی تفاسیر:
وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدٗا
ហើយពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)បានគិតស្មានដូចពួកអ្នក(ជិនគ្មានជំនឿ)ដែរ ដែលថា ពិតណាស់ អល់ឡោះនឹងមិនបង្កើតអ្នកណាម្នាក់ឲ្យរស់ឡើងវិញឡើយ។
عربی تفاسیر:
وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسٗا شَدِيدٗا وَشُهُبٗا
ហើយពិតប្រាកដណាស់ ពួកយើងបានទាមទារ(ចង់ដឹង)ដំណឹងនៅលើមេឃ តែពួកយើងបានប្រទះឃើញថាមេឃពោរពេញទៅដោយអ្នកការពារដ៏រឹងមាំ និងដុំភ្លើងជាច្រើន។
عربی تفاسیر:
وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابٗا رَّصَدٗا
ហើយជាការពិតណាស់ ពួកយើងធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់(ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់)។ តែឥឡូវនេះ(ក្រោយពីព្យាការីមូហាំម៉ាត់ក្លាយជាអ្នកនាំសារ) នរណាហើយដែលលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់) រូបគេនឹងត្រូវទទួលរងនូវការគប់ដោយដុំភ្លើងជាមិនខាន។
عربی تفاسیر:
وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدٗا
ហើយពិតប្រាកដណាស់ ពួកយើងមិនដឹងនោះឡើយថា តើគេចង់ឱ្យអ្នកនៅលើផែនដីបានអាក្រក់ ឬមួយក៏ព្រះជាម្ចាស់របស់ពួកគេចង់ឱ្យពួកគេទទួលបានការចង្អុលបង្ហាញ។
عربی تفاسیر:
وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدٗا
ហើយពិតប្រាកដណាស់ ក្នុងចំណោមពួកយើង មានអ្នកខ្លះជាអ្នកដែលសាងកុសល ហើយមានអ្នកខ្លះទៀត គឺមិនដូច្នោះឡើយ។ ពួកយើងមានច្រើនក្រុមខុសៗគ្នា។
عربی تفاسیر:
وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبٗا
ហើយពិតប្រាកដណាស់ ពួកយើងបានដឹងយ៉ាងប្រាកដថា៖ ពួកយើងមិនអាចគេចផុតពី(បទបញ្ជា)អល់ឡោះនៅលើផែនដីនោះឡើយ ហើយពួកយើងក៏មិនអាចរត់គេចពី(ទណ្ឌកម្ម)ទ្រង់បាននោះដែរ។
عربی تفاسیر:
وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسٗا وَلَا رَهَقٗا
ហើយពិតប្រាកដណាស់ នៅពេលដែលពួកយើងបានឮការចង្អុលបង្ហាញ(គម្ពីរគួរអាន) ពួកយើងក៏មានជំនឿលើវា។ ហេតុនេះ ជនណាហើយដែលមានជំនឿលើព្រះជាម្ចាស់របស់គេនោះ គឺគេមិនខ្លាចបាត់បង់ផលបុណ្យ ហើយក៏មិនខ្លាចគេបំពាននោះដែរ។
عربی تفاسیر:
 
معانی کا ترجمہ سورت: جِن
سورتوں کی لسٹ صفحہ نمبر
 
قرآن کریم کے معانی کا ترجمہ - خمیر ترجمہ - مرکز رواد الترجمہ - ترجمے کی لسٹ

مرکز رواد الترجمہ گروپ نے جمعیۃ الدعوۃ‘ ربوہ اور جمعیۃ خدمۃ المحتوى الاسلامی باللغات کے تعاون سے ترجمہ کیا۔

بند کریں