Check out the new design

Қуръони Карим маъноларининг таржимаси - Кхмерча таржима - Камбоджа Ислом жамиятини ривожлантириш жамияти * - Таржималар мундарижаси

XML CSV Excel API
Please review the Terms and Policies

Маънолар таржимаси Сура: Бақара   Оят:
إِنَّ ٱلَّذِينَ كَفَرُواْ سَوَآءٌ عَلَيۡهِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ
ពិតប្រាកដណាស់ពួកដែលប្រឆាំង(នឹងគម្ពីរគួរអាន) ទោះបីជាអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេ ឬមិនដាស់តឿនព្រមានពួកគេ ក៏ពួកគេនៅតែមិនជឿដដែល។
Арабча тафсирлар:
خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَعَلَىٰ سَمۡعِهِمۡۖ وَعَلَىٰٓ أَبۡصَٰرِهِمۡ غِشَٰوَةٞۖ وَلَهُمۡ عَذَابٌ عَظِيمٞ
អល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេ និងត្រចៀក របស់ពួកគេ ហើយនិងនៅលើភ្នែករបស់ពួកគេមានរបាំង ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Арабча тафсирлар:
وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلۡيَوۡمِ ٱلۡأٓخِرِ وَمَا هُم بِمُؤۡمِنِينَ
ហើយមានមនុស្សមួយចំនួន(ពួកពុតត្បុត)និយាយថាៈ ពួកយើងបានជឿលើអល់ឡោះនិងថ្ងៃបរលោក ខណៈដែលពួកគេមិនមែនជាអ្នកមានជំនឿ។
Арабча тафсирлар:
يُخَٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُواْ وَمَا يَخۡدَعُونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ
ពួកគេកំពុងតែបោកបញ្ឆោតអល់ឡោះ និងបណ្ដាអ្នកដែល មានជំនឿ។ ផ្ទុយទៅវិញពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯង តែ ពួកគេមិនដឹងខ្លួនឡើយ។
Арабча тафсирлар:
فِي قُلُوبِهِم مَّرَضٞ فَزَادَهُمُ ٱللَّهُ مَرَضٗاۖ وَلَهُمۡ عَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡذِبُونَ
-នៅក្នុងចិត្ដរបស់ពួកគេគឺមានជម្ងឺ(មន្ទិលសង្ស័យ)។ ដូចេ្នះ អល់ឡោះបានបន្ថែមជម្ងឺនេះលើពួកគេថែមទៀត ហើយ ពួកគេនឹងទទួលទារុណក-ម្មយ៉ាងឈឺចាប់ដោយសារតែពួកគេបាន ភូតកុហក។
Арабча тафсирлар:
وَإِذَا قِيلَ لَهُمۡ لَا تُفۡسِدُواْ فِي ٱلۡأَرۡضِ قَالُوٓاْ إِنَّمَا نَحۡنُ مُصۡلِحُونَ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីនេះ ពួកគេបានឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែជាអ្នកផ្សះផ្សាប៉ុណ្ណោះ។
Арабча тафсирлар:
أَلَآ إِنَّهُمۡ هُمُ ٱلۡمُفۡسِدُونَ وَلَٰكِن لَّا يَشۡعُرُونَ
ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលបង្ក វិនាសកម្ម ក៏ប៉ុន្ដែពួកគេមិនដឹងខ្លួនឡើយ។
Арабча тафсирлар:
وَإِذَا قِيلَ لَهُمۡ ءَامِنُواْ كَمَآ ءَامَنَ ٱلنَّاسُ قَالُوٓاْ أَنُؤۡمِنُ كَمَآ ءَامَنَ ٱلسُّفَهَآءُۗ أَلَآ إِنَّهُمۡ هُمُ ٱلسُّفَهَآءُ وَلَٰكِن لَّا يَعۡلَمُونَ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកជឿដូចអ្វីដែលមនុស្ស(អ្នកមានជំនឿ)បានជឿ។ ពួកគេបានតបថាៈ តើឱ្យពួកយើងជឿដូចមនុស្សឆោតល្ងង់យ៉ាងដូចមេ្ដច ទៅ? ចូរដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលឆោតល្ងង់ ក៏ប៉ុន្ដែពួកគេមិនដឹងឡើយ។
Арабча тафсирлар:
وَإِذَا لَقُواْ ٱلَّذِينَ ءَامَنُواْ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ إِلَىٰ شَيَٰطِينِهِمۡ قَالُوٓاْ إِنَّا مَعَكُمۡ إِنَّمَا نَحۡنُ مُسۡتَهۡزِءُونَ
ហើយនៅពេលដែលពួកគេបានជួបនឹងបណ្ដាអ្នកមានជំនឿពួកគេបាននិយាយអះអាងថាៈពួកយើងបានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេបានវិលត្រឡប់ទៅជួបនឹងមេដឹកនាំរបស់ពួកគេវិញពួកគេបាននិយាយថាៈពិតប្រាកដណាស់ពួកយើងនៅជាមួយពួកអ្នក(ប្រកាន់ជំនឿដូចពួកអ្នកដែរ) តាមការពិតពួក យើងគ្រាន់តែចំអកលេងសើចប៉ុណ្ណោះ។
Арабча тафсирлар:
ٱللَّهُ يَسۡتَهۡزِئُ بِهِمۡ وَيَمُدُّهُمۡ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ
អល់ឡោះចំអកលេងសើចចំពោះពួកគេវិញ ហើយទ្រង់ បន្ដឱ្យពួកគេស្ថិតនៅក្នុងភាពវងេ្វងរបស់ពួកគេ ដោយពួកគេស្រពេចស្រពិល។
Арабча тафсирлар:
أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلضَّلَٰلَةَ بِٱلۡهُدَىٰ فَمَا رَبِحَت تِّجَٰرَتُهُمۡ وَمَا كَانُواْ مُهۡتَدِينَ
ពួកអ្នកទាំងនោះ គឺជាពួកដែលបានយកការចង្អុលបង្ហាញ មកប្ដូរយកភាពវងេ្វង ហើយការធ្វើជំនួញរបស់ពួកគេបែបនេះគ្មាន ចំណេញអ្វីឡើយ ហើយពួកគេក៏មិនមែនជាពួកដែលបានទទួល ការចង្អុលបង្ហាញដែរ។
Арабча тафсирлар:
 
Маънолар таржимаси Сура: Бақара
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Кхмерча таржима - Камбоджа Ислом жамиятини ривожлантириш жамияти - Таржималар мундарижаси

Камбоджа Ислом жамиятини ривожлантириш жамиятидан.

Ёпиш