Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (5) Сура: Наҳл сураси
وَٱلۡأَنۡعَٰمَ خَلَقَهَاۖ لَكُمۡ فِيهَا دِفۡءٞ وَمَنَٰفِعُ وَمِنۡهَا تَأۡكُلُونَ
ហើយសត្វពាហនៈជាច្រើន ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែនោះ ទ្រង់បានបង្កើតវាសម្រាប់ផ្តល់ជាប្រយោជន៍ដល់ពួកអ្នក(ឱមនុស្សលោក)។ ហើយក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ គឺការទទួលបានភាពកក់ក្តៅតាមរយៈ(ការយក)រោមសត្វទាំងនោះ(មកធ្វើជាសម្លៀកបំពាក់)។ ហើយអត្ថប្រយោជន៍ផ្សេងទៀតរបស់វា(ដែលពួកអ្នកអាចទទួលបាន)គឺ ទឹកដោះរបស់វា ស្បែករបស់វា និងខ្នងរបស់វា(សម្រាប់ជិះ) ហើយសត្វមួយចំនួនទៀត ពួកអ្នកអាចទទួលទានវាបានផងដែរ។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• عناية الله ورعايته بصَوْن النبي صلى الله عليه وسلم وحمايته من أذى المشركين.
• ការយកចិត្តទុកដាក់ និងការថែរក្សាការពារបស់អល់ឡោះចំពោះព្យាការីមូហាំម៉ាត់ពីការធ្វើបាបពីសំណាក់ពួកមុស្ហរីគីន។

• التسبيح والتحميد والصلاة علاج الهموم والأحزان، وطريق الخروج من الأزمات والمآزق والكروب.
• ការលើកតម្កើង ការកោតសរសើរ និងការប្រតិបត្តិសឡាត គឺជាឱសថព្យាបាលទុក្ខព្រួយនិងទុក្ខកង្វល់ផ្សេងៗ ហើយក៏ជាផ្លូវចាកចេញពីវិបត្តិ ភាពតានតឹង និងទុក្ខលំបាកផ្សេងៗផងដែរ។

• المسلم مطالب على سبيل الفرضية بالعبادة التي هي الصلاة على الدوام حتى يأتيه الموت، ما لم يغلب الغشيان أو فقد الذاكرة على عقله.
• ជនមូស្លីមទាមទារឲ្យស្ថិតនៅលើការគោរពប្រតិបត្តិចំពោះអល់ឡោះជានិច្ចដែលជាកាតព្វកិច្ចទៅលើពួកគេ នោះគឺការប្រតិបត្តិសឡាតជាប់ជាប្រចាំរហូតដល់សេចក្តីស្លាប់មកដល់ ដរាបណាគេមិនបានសន្លប់បាត់ស្មារតី(ក្នុងរយៈពេលយូរ) ឬបាត់បង់ប្រាជ្ញាស្មារតីទេនោះ។

• سمى الله الوحي روحًا؛ لأنه تحيا به النفوس.
• អល់ឡោះជាម្ចាស់ទ្រង់បានឲ្យឈ្មោះវ៉ាហ៊ីថា “រ៉ួហ”(វិញ្ញាណ) ដោយសារតែវាធ្វើឲ្យចិត្តរបស់គេមានជីវិត។

• مَلَّكَنا الله تعالى الأنعام والدواب وذَلَّلها لنا، وأباح لنا تسخيرها والانتفاع بها؛ رحمة منه تعالى بنا.
• ការដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទាននូវសត្វពាហនៈ និងសត្វផ្សេងៗទៀតដល់ពួកយើង និងបានបង្កើតវាសម្រាប់ពួកយើង ហើយទ្រង់អនុញ្ញាតឲ្យពួកយើងប្រើប្រាស់និងទាញយកផលប្រយោជន៍ពីវានោះ គឺជាក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកយើង។

 
Маънолар таржимаси Оят: (5) Сура: Наҳл сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш