Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (79) Сура: Каҳф сураси
أَمَّا ٱلسَّفِينَةُ فَكَانَتۡ لِمَسَٰكِينَ يَعۡمَلُونَ فِي ٱلۡبَحۡرِ فَأَرَدتُّ أَنۡ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٞ يَأۡخُذُ كُلَّ سَفِينَةٍ غَصۡبٗا
ចំពោះរឿងសំពៅដែលអ្នកបានជំទាស់មិនឲ្យខ្ញុំទម្លុះវានោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់អ្នកទន់ខ្សោយដែលប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ដោយពួកគេមិនមានលទ្ធភាពអាចការពារវាបានឡើយ ហើយខ្ញុំចង់ធ្វើឲ្យវាធ្លុះធ្លាយតាមរយៈអ្វីដែលខ្ញុំបានធ្វើទៅលើវា(ទម្លុះសំពៅនោះដោយដកយកក្តារមួយបន្ទះ)នោះ គឺដើម្បីកុំឲ្យស្ដេចមួយអង្គដែលនៅខាងមុខពួកគេនោះរឹបអូសយកវា ព្រោះថាស្ដេចអង្គនោះ តែងតែរឹបអូសយកទាំងបង្ខំពីម្ចាស់សំពៅនូវរាល់សំពៅណាដែលល្អៗ និងដោះលែង(មិនរឹបអូសយក)រាល់សំពៅណាដែលធ្លុះធ្លាយ។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• وجوب التأني والتثبت وعدم المبادرة إلى الحكم على الشيء.
• ចាំបាច់ត្រូវពិនិត្យពិចារណា ផ្ទៀងផ្ទាត់ ហើយមិនត្រូវប្រញាប់ប្រញាល់វិនិច្ឆ័យចំពោះរឿងអ្វីមួយលឿនពេកនោះឡើយ។

• أن الأمور تجري أحكامها على ظاهرها، وتُعَلق بها الأحكام الدنيوية في الأموال والدماء وغيرها.
• ជាការពិតណាស់ កិច្ចការទាំងឡាយ គឺគេវិនិច្ឆ័យវាទៅលើផ្នែកខាងក្រៅរបស់វា ហើយវាភ្ជាប់ទៅនឹងច្បាប់លោកិយចំពោះទ្រព្យសម្បត្តិ អាយុជីវិត និងផ្សេងៗទៀត។

• يُدْفَع الشر الكبير بارتكاب الشر الصغير، ويُرَاعَى أكبر المصلحتين بتفويت أدناهما.
• ការពារប្រការអាក្រក់ធំៗតាមរយៈការប្រព្រឹត្តប្រការអាក្រក់តូចៗ ហើយត្រូវពិនិត្យមើល ថាតើមួយណាដែលមានផលប្រយោជន៍ធំធេងជាងគេក្នុងចំណោមប្រការទាំងពីរនោះ។

• ينبغي للصاحب ألا يفارق صاحبه ويترك صحبته حتى يُعْتِبَه ويُعْذِر منه.
• ចាំបាច់លើអ្នកដែលរាប់អានគ្នា គឺមិនត្រូវបែកចេញពីមិត្តភក្តិរបស់ខ្លួន និងបោះបង់ការរាប់អានគ្នានោះទេ រហូតទាល់តែគេបានដាស់រំលឹកមិត្តភក្តិរបស់ពីកំហុសឆ្គងនោះជាមុនសិន។

• استعمال الأدب مع الله تعالى في الألفاظ بنسبة الخير إليه وعدم نسبة الشر إليه .
• ការប្រើប្រាស់នូវសុជីវធម៌ល្អជាមួយនឹងអល់ឡោះជាម្ចាស់នៅក្នុងការនិយាយស្តី ដោយត្រូវភ្ជាប់ប្រការដែលល្អទៅកាន់ទ្រង់ និងមិនត្រូវភ្ជាប់ប្រការដែលអាក្រក់ទៅកាន់ទ្រង់ឡើយ។

• أن العبد الصالح يحفظه الله في نفسه وفي ذريته.
• ពិតណាស់ ខ្ញុំបម្រើរបស់អល់ឡោះដែលជាអ្នកសាងទង្វើកុសលនោះ ទ្រង់នឹងការពាររូបគេ និងកូនចៅរបស់គេពីប្រការអាក្រក់ផ្សេងៗ។

 
Маънолар таржимаси Оят: (79) Сура: Каҳф сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш