Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (197) Сура: Оли Имрон сураси
مَتَٰعٞ قَلِيلٞ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ
ជាការពិតណាស់ លោកិយនេះ គឺគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លីប៉ុណ្ណោះ មិនមែនជារៀងរហូតនោះទេ។ ហើយបន្ទាប់ពីនោះមក ទីកន្លែងវិលត្រឡប់របស់ពួកគេដែលពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោកនោះ គឺនរកជើហាន់ណាំ ហើយឋាននរកនោះ គឺជាកន្លែងរស់នៅដ៏អាក្រក់បំផុតសម្រាប់ពួកគេ។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• الأذى الذي ينال المؤمن في سبيل الله فيضطره إلى الهجرة والخروج والجهاد من أعظم أسباب تكفير الذنوب ومضاعفة الأجور.
• ការឈឺចាប់ដែលអ្នកមានជំនឿទទួលរងក្នុងមាគ៌ារបស់អល់ឡោះ ដូចជាការបង្ខំឲ្យពួកគេភៀសខ្លួន ចាកចេញពីភូមិស្រុក និងការធ្វើសង្រ្គាមតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ទាំងនោះគឺស្ថិតក្នុងចំណោមមូលហេតុដ៏ចម្បងដើម្បីទទួលបាននូវការលុបលាងបាបកម្ម និងទទួលបានផលបុណ្យទ្វេដង។

• ليست العبرة بما قد ينعم به الكافر في الدنيا من المال والمتاع وإن عظم؛ لأن الدنيا زائلة، وإنما العبرة بحقيقة مصيره في الآخرة في دار الخلود.
• មិនចាត់ទុកជាជោគជ័យនោះទេចំពោះអ្វីដែលពួកគ្មានជំនឿទទួលបាននៃលាភសក្ការៈនៅលើលោកិយនេះ ដូចជាទ្រព្យសម្បត្តិ និងការសប្បាយរីករាយ ទោះបីជាវាធំធេងយ៉ាងណាក៏ដោយ ពីព្រោះលោកិយនេះ នឹងត្រូវវិនាសបាត់បង់។ តាមពិត ជោគជ័យពិតប្រាកដនោះ គឺការដែលរូបគេបានចូលឋានសួគ៌ និងរួចផុតពីភ្លើងនរកនៅថ្ងៃបរលោក។

• من أهل الكتاب من يشهدون بالحق الذي في كتبهم، فيؤمنون بما أنزل إليهم وبما أنزل على المؤمنين، فهؤلاء لهم أجرهم مرتين.
• ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលទទួលស្គាល់ការពិតដែលមានចែងនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ ដោយពួកគេមានជំនឿលើអ្វីដែលគេបានបញ្ចុះទៅលើពួកគេ និងមានជំនឿលើអ្វីដែលគេបានបញ្ចុះមកលើបណ្តាអ្នកដែលមានជំនឿ។ ពិតណាស់ បណ្តាអ្នកទាំងនោះហើយដែលពួកគេនឹងទទួលបានផលបុណ្យទ្វេដង។

• الصبر على الحق، ومغالبة المكذبين به، والجهاد في سبيله، هو سبيل الفلاح في الآخرة.
• ការអត់ធ្មត់លើសេចក្តីពិត និងមានភាពអត់ធ្មត់ខ្លាំងជាងពួកដែលបដិសេធនឹងសេចក្តីពិត ហើយនិងការតស៊ូប្រយុទ្ធក្នុងមាគ៌ាពិត នោះហើយគឺមាគ៌ាដែលនាំឲ្យទទួលជោគជ័យនៅថ្ងៃបរលោក។

 
Маънолар таржимаси Оят: (197) Сура: Оли Имрон сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш