Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (27) Сура: Оли Имрон сураси
تُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۖ وَتُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَتُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّۖ وَتَرۡزُقُ مَن تَشَآءُ بِغَيۡرِ حِسَابٖ
ហើយក្នុងចំណោមភាពជាក់ស្តែងនៃអានុភាពរបស់ទ្រង់នោះ គឺទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ ដែលធ្វើឲ្យពេលថ្ងៃមានរយៈពេលវែង(ជាងពេលយប់) ហើយទ្រង់បញ្ចូលពេលថ្ងៃទៅក្នុងពេលយប់ ដែលធ្វើឲ្យពេលយប់មានរយៈពេលវែង(ជាងពេលថ្ងៃ)។ ហើយទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់ ដូចជា បញ្ចេញអ្នកមានជំនឿពីអ្នកគ្មានជំនឿ ហើយបញ្ចេញដំណាំពីគ្រាប់ធញ្ញជាតិ។ ហើយទ្រង់បពោ្ចញរបស់ស្លាប់ពីរបស់រស់ ដូចជាបញ្ចេញអ្នកគ្មានជំនឿពីអ្នកមានជំនឿ និងបពោ្ចញពងមាន់ពីមេមាន់ ហើយទ្រង់ប្រទានលាភសក្ការៈដ៏ទូលំទូលាយដោយគ្មានកំណត់ និងមិនអាចគណនាបានចំពោះជនណាដែលទ្រង់មានចេតនា។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• أن التوفيق والهداية من الله تعالى، والعلم - وإن كثر وبلغ صاحبه أعلى المراتب - إن لم يصاحبه توفيق الله لم ينتفع به المرء.
• ជាការពិតណាស់ភាពជោគជ័យនិងការចង្អុលបង្ហាញ គឺមកពីអល់ឡោះ ហើយចំណេះដឹង (ទោះជាមានច្រើន ហើយនាំឲ្យបុគ្គលនោះមានឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ) ប្រសិនបើមិនមានការចង្អុលបង្ហាញពីអល់ឡោះទេនោះ គឺមិនមានផលប្រយោជន៍អ្វីចំពោះគេនោះទេ។

• أن الملك لله تعالى، فهو المعطي المانع، المعز المذل، بيده الخير كله، وإليه يرجع الأمر كله، فلا يُسأل أحد سواه.
• ជាការពិតណាស់ អំណាចទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ជាអ្នកផ្តល់ឲ្យ និងជាអ្នកដកយក។ ទ្រង់ជាអ្នកប្រទានកិត្ដិយស និងធ្វើឱ្យអាប់ឱនកិត្ដិយស។ ប្រការល្អទាំងឡាយស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ហើយកិច្ចការទាំងអស់នឹងវិលត្រលប់ទៅកាន់ទ្រង់វិញ។ ដូច្នេះ ចូកុំឲ្យគេសុំពីនរណាម្នាក់ក្រៅពីទ្រង់។

• خطورة تولي الكافرين، حيث توعَّد الله فاعله بالبراءة منه وبالحساب يوم القيامة.
• គ្រោះថ្នាក់នៃអ្នកដែលយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ ដោយអល់ឡោះបានសន្យាចំពោះអ្នកដែលធ្វើដូច្នោះនូវការកាត់ផ្តាច់របស់អល់ឡោះពីគេ ហើយនិងការជំនុំជម្រះ(លើរូបគេ)នៅថ្ងៃបរលោក។

 
Маънолар таржимаси Оят: (27) Сура: Оли Имрон сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш