Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (20) Сура: Шўро сураси
مَن كَانَ يُرِيدُ حَرۡثَ ٱلۡأٓخِرَةِ نَزِدۡ لَهُۥ فِي حَرۡثِهِۦۖ وَمَن كَانَ يُرِيدُ حَرۡثَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَا لَهُۥ فِي ٱلۡأٓخِرَةِ مِن نَّصِيبٍ
ជនណាដែលចង់បានផលបុណ្យថ្ងៃបរលោកដោយគេបានសាងទង្វើកុសលសម្រាប់ថ្ងៃនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យទ្វេដង ដោយទង្វើកុសលមួយទ្វេទៅជាដប់ រហូតដល់ប្រាំពីររយ និងកើនទ្វេរហូតច្រើនជាងនេះទៅទៀត។ រីឯជនណាហើយដែលចង់បានតែលោកិយប៉ុណ្ណោះ យើងនឹងប្រទានឲ្យគេនូវចំណែករបស់គេដែលត្រូវបានកំណត់រួចនៅក្នុងលោកិយនេះ ហើយនៅថ្ងៃបរលោក គេពុំទទួលបានចំណែកអ្វីឡើយ ដោយសារតែគេបានយកលោកិយសំខាន់ជាងថ្ងៃបរលោក។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• خوف المؤمن من أهوال يوم القيامة يعين على الاستعداد لها.
• ការភ័យខ្លាចរបស់អ្នកមានជំនឿចំពោះភាពរន្ធត់នៅថ្ងៃបរលោក ជាជំនួយដល់ពួកគេក្នុងត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។

• لطف الله بعباده حيث يوسع الرزق على من يكون خيرًا له، ويضيّق على من يكون التضييق خيرًا له.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយទ្រង់បើកទូលាយលាភសក្ការៈរបស់ទ្រង់ចំពោះជនណាដែលការបើកទូលាយលាភសក្ការៈនោះ ផ្តល់ផលល្អសម្រាប់គេ ហើយទ្រង់ត្បិតត្បៀតនូវលាភសក្ការៈចំពោះជនណាដែលការត្បិតត្បៀតលាភសក្ការៈបែបនេះ ផ្តល់ផលល្អសម្រាប់គេ។

• خطر إيثار الدنيا على الآخرة.
• គ្រោះថ្នាក់នៃការយកលោកិយសំខាន់ជាងថ្ងៃបរលោក។

 
Маънолар таржимаси Оят: (20) Сура: Шўро сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш