Check out the new design

Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (74) Сура: Моида
أَفَلَا يَتُوبُونَ إِلَى ٱللَّهِ وَيَسۡتَغۡفِرُونَهُۥۚ وَٱللَّهُ غَفُورٞ رَّحِيمٞ
តើពួកដែលនិយាយពាក្យពេចន៍ទាំងនេះមិនព្រមបញ្ឈប់(និយាយពាក្យនេះ) ហើយសារភាពកំហុសចំពោះទ្រង់ ព្រមទាំងសុំការអភ័យទោសពីទ្រង់ទៅលើទង្វើពហុទេពនិយមដែលពួកគេបានប្រព្រឹត្តទៀតឬ? ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុស មិនថាជាបាបកម្មអ្វីក៏ដោយ ទោះបីជាបាបកម្មនោះ គឺ(ជាបាបកម្ម)ប្រឆាំងនឹងទ្រង់ក៏ដោយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាអ្នកមានជំនឿទាំងឡាយ។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• بيان كفر النصارى في زعمهم ألوهية المسيح عليه السلام، وبيان بطلانها، والدعوةُ للتوبة منها.
• បញ្ជាក់ពីភាពគ្មានជំនឿរបស់ពួកណាសរ៉នីចំពោះការអះអាងរបស់ពួកគេនៃភាពជាព្រះជាម្ចាស់របស់ព្យាការីអ៊ីសា និងបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃការអះអាងនេះ ព្រមទាំងអំពាវនាវពួកគេឲ្យធ្វើការសារភាពកំហុសចំពោះអល់ឡោះជាម្ចាស់។

• من أدلة بشرية المسيح وأمه: أكلهما للطعام، وفعل ما يترتب عليه.
• ក្នុងចំណោមភស្តុតាងនៃភាពជាមនុស្សរបស់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ទ) និងម្តាយរបស់គាត់(នាងម៉ារី)នោះ គឺគាត់ទាំងពីរក៏ត្រូវការបរិភោគអាហារ និងធ្វើនូវទង្វើផ្សេងៗទៀតដូចមនុស្សលោកទូទៅដែរ។

• عدم القدرة على كف الضر وإيصال النفع من الأدلة الظاهرة على عدم استحقاق المعبودين من دون الله للألوهية؛ لكونهم عاجزين.
• ការអសមត្ថភាពក្នុងការការពារគ្រោះថ្នាក់ និងការផ្តល់នូវផលប្រយោជន៍ គឺស្ថិតក្នុងចំណោមភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញពីភាពមិនសាកសមក្នុងការគោរពសក្ការៈចំពោះព្រះនានាដោយសារតែពួកគេមានភាពទន់ខ្សោយ និងអសមត្ថភាព។

• النهي عن الغلو وتجاوز الحد في معاملة الصالحين من خلق الله تعالى.
• ហាមឃាត់ពីភាពជ្រុលនិយម និងការបំពានច្បាប់នៅក្នុងទំនាក់ទំនងជាមួយនឹងបណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមម៉ាខ្លូករបស់អល់ឡោះ។

 
Маънолар таржимаси Оят: (74) Сура: Моида
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Тафсир маркази томонидан нашр этилган.

Ёпиш