Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси * - Таржималар мундарижаси


Маънолар таржимаси Оят: (71) Сура: Анфол сураси
وَإِن يُرِيدُواْ خِيَانَتَكَ فَقَدۡ خَانُواْ ٱللَّهَ مِن قَبۡلُ فَأَمۡكَنَ مِنۡهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ
ក៏ប៉ុន្តែ ប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តាមរយៈពាក្យសម្តីដែលគេបានស្តែងចេញចំពោះមុខអ្នកនោះ ពិតប្រាកដណាស់ ពួកគេក៏ធ្លាប់បានក្បត់អល់ឡោះពីមុនរួចមកដែរ។ ប៉ុន្តែអល់ឡោះទ្រង់បានជួយអ្នកឲ្យយកឈ្នះលើពួកគេ ដោយគេបានសម្លាប់ពួកគេ និងបានចាប់ពួកគេធ្វើជាឈ្លើយសឹក។ ហេតុនេះ ចូរឲ្យពួកគេរង់ចាំមើលគំរូយ៉ាងដូច្នេះទៀតចុះ ប្រសិនបើពួកគេត្រឡប់មកសារជាថ្មីនោះ។ ហើយអល់ឡោះមហាដឹងបំផុតចំពោះម៉ាខ្លូករបស់ទ្រង់និងអ្វីដែលល្អសម្រាប់ពួកគេ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែងរបស់ទ្រង់។
Арабча тафсирлар:
Ушбу саҳифадаги оят фойдаларидан:
• يجب على المؤمنين ترغيب الأسرى في الإيمان.
• ចាំបាច់លើអ្នកមានជំនឿត្រូវជម្រុញ និងលើកទឹកចិត្តឈ្លើយសឹកឲ្យមានជំនឿ(ចូលឥស្លាម)។

• تضمنت الآيات بشارة للمؤمنين باستمرار النصر على المشركين ما داموا آخذين بأسباب النصر المادية والمعنوية.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនោះ គឺជាការផ្តល់ដំណឺងរីករាយដល់អ្នកមានជំនឿ តាមរយៈការបន្តផ្តល់នូវភាពជោគជ័យដល់ពួកគេទៅលើពួកមុស្ហរីគីន ដរាបណាពួកគេនៅតែប្រកាន់យកនូវបណ្តាបុព្វហេតុដែលនាំឲ្យទទួលបាននូវជោគជ័យ ទាំងផ្នែកសព្វាវុធ និងជំនឿជាក់ចំពោះអល់ឡោះ។

• إن المسلمين إذا لم يكونوا يدًا واحدة على أهل الكفر لم تظهر شوكتهم، وحدث بذلك فساد كبير.
• ជាការពិតណាស់ជនមូស្លីម ប្រសិនបើពួកគេមិនរួបរួមគ្នាតែមួយប្រឆាំងនឹងពួកគ្មានជំនឿទេនោះ គឺមិនអាចបង្ហាញនូវអានុភាពនិងភាពខ្លាំងក្លារបស់ពួកគេនោះទេ ហើយការធ្វើដូច្នោះ គឺអាចនាំមកនូវវិនាសកម្មដ៏ធំធេង។

• فضيلة الوفاء بالعهود والمواثيق في شرعة الإسلام، وإن عارض ذلك مصلحة بعض المسلمين.
• ឧត្តមភាពនៃការអនុវត្តតាមកិច្ចសន្យានិងកិច្ចព្រមព្រៀងនានានៅក្នុងច្បាប់ឥស្លាម ទោះបីជាការមិនអនុវត្តតាមកិច្ចព្រមព្រៀមនេះ អាចផ្តល់ផលប្រយោជន៍ដល់អ្នកមូស្លីមមួយចំនួនក៏ដោយ។

 
Маънолар таржимаси Оят: (71) Сура: Анфол сураси
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Қуръон Карим мухтасар тафсирининг кхмерча таржимаси - Таржималар мундарижаси

Қуръон Карим мухтасар тафсирининг кхмерча таржимаси, Қуръон тадқиқотлари тафсир маркази томонидан нашр қилинган

Ёпиш