Check out the new design

Қуръони Карим маъноларининг таржимаси - Кхмерча таржима - Таржимонлар маркази * - Таржималар мундарижаси


Маънолар таржимаси Сура: Каҳф   Оят:
فَلَمَّا جَاوَزَا قَالَ لِفَتَىٰهُ ءَاتِنَا غَدَآءَنَا لَقَدۡ لَقِينَا مِن سَفَرِنَا هَٰذَا نَصَبٗا
ហើយនៅពេលគេទាំងពីរបានឆ្លងផុតកន្លែងនោះ(ចំណុចប្រសព្វ) គាត់បានពោលទៅកាន់ក្មេងបម្រើប្រុសរបស់គាត់ថា៖ ចូរអ្នកយកអាហារថ្ងៃត្រង់មកឱ្យយើង។ ជាការពិតណាស់ យើងមានការនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើររបស់យើងនេះ។
Арабча тафсирлар:
قَالَ أَرَءَيۡتَ إِذۡ أَوَيۡنَآ إِلَى ٱلصَّخۡرَةِ فَإِنِّي نَسِيتُ ٱلۡحُوتَ وَمَآ أَنسَىٰنِيهُ إِلَّا ٱلشَّيۡطَٰنُ أَنۡ أَذۡكُرَهُۥۚ وَٱتَّخَذَ سَبِيلَهُۥ فِي ٱلۡبَحۡرِ عَجَبٗا
ក្មេងបម្រើនោះបានតបថា៖ តើអ្នកនឹកឃើញទេ នៅពេលដែលពួកយើងបានសម្រាកនៅក្បែរផ្ទាំងថ្មនោះ? ពិតប្រាកណាស់ ខ្ញុំបានភ្លេចត្រី(នៅទីនោះ) ហើយគ្មានអ្វីដែលធ្វើឱ្យខ្ញុំភ្លេចរំលឹកវា(ប្រាប់ដល់អ្នក) ក្រៅពីស្ហៃតននោះឡើយ។ ហើយត្រីនោះក៏បានននៀលតាមផ្លូវរបស់វាចូលទៅក្នុងសមុទ្រយ៉ាងចម្លែក។
Арабча тафсирлар:
قَالَ ذَٰلِكَ مَا كُنَّا نَبۡغِۚ فَٱرۡتَدَّا عَلَىٰٓ ءَاثَارِهِمَا قَصَصٗا
គាត់បានតបថា៖ នោះហើយជាអ្វី(កន្លែង)ដែលពួកយើងត្រូវស្វែងរក។ ពេលនោះ គេទាំងពីរក៏បានត្រឡប់ក្រោយតាមដានជើងរបស់គេទាំងពីរវិញ។
Арабча тафсирлар:
فَوَجَدَا عَبۡدٗا مِّنۡ عِبَادِنَآ ءَاتَيۡنَٰهُ رَحۡمَةٗ مِّنۡ عِندِنَا وَعَلَّمۡنَٰهُ مِن لَّدُنَّا عِلۡمٗا
ពេលនោះ គេទាំងពីរក៏បានជួបនឹងខ្ញុំបម្រើមា្នក់ក្នុងចំណោមខ្ញុំបម្រើរបស់យើង(ព្យាការីខហ្ទៀរ)ដែលយើងបានប្រទានឲ្យគេនូវក្ដីមេត្តាករុណាពីយើង ហើយយើងបានបង្រៀនដល់គេនូវចំណេះដឹងអំពីយើង។
Арабча тафсирлар:
قَالَ لَهُۥ مُوسَىٰ هَلۡ أَتَّبِعُكَ عَلَىٰٓ أَن تُعَلِّمَنِ مِمَّا عُلِّمۡتَ رُشۡدٗا
ព្យាការីមូសាបានពោលទៅកាន់គាត់(ព្យាការីខហ្ទៀរ)៖ តើខ្ញុំអាចដើរតាមអ្នកដើម្បីឱ្យអ្នកបង្រៀនខ្ញុំអំពីចំណេះដឹងត្រឹមត្រូវដែលគេ(អល់ឡោះ)បានបង្រៀនដល់អ្នកដែរឬទេ?
Арабча тафсирлар:
قَالَ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرٗا
គាត់បានតបថា៖ ពិតប្រាកដណាស់ អ្នកមិនអាចអត់ធ្មត់នៅជាមួយនឹងខ្ញុំបាននោះទេ។
Арабча тафсирлар:
وَكَيۡفَ تَصۡبِرُ عَلَىٰ مَا لَمۡ تُحِطۡ بِهِۦ خُبۡرٗا
តើអ្នកអាចអត់ធ្មត់ទៅលើអ្វី(សកម្មភាព)ដែលអ្នកមិនដឹងពីមូលហេតុរបស់វាយ៉ាងដូចម្ដេច?!
Арабча тафсирлар:
قَالَ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ صَابِرٗا وَلَآ أَعۡصِي لَكَ أَمۡرٗا
ព្យាការីមូសាបានតបវិញថា៖ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់។ ហើយខ្ញុំនឹងមិនធ្វើឲ្យខុសពីបទបញ្ជារបស់អ្នកនោះឡើយ។
Арабча тафсирлар:
قَالَ فَإِنِ ٱتَّبَعۡتَنِي فَلَا تَسۡـَٔلۡنِي عَن شَيۡءٍ حَتَّىٰٓ أُحۡدِثَ لَكَ مِنۡهُ ذِكۡرٗا
គាត់តបថា៖ ដូច្នេះ ប្រសិនបើអ្នកដើរតាមខ្ញុំនោះ អ្នកមិនត្រូវសួរខ្ញុំអំពីអ្វីមួយ(ដែលអ្នកមិនពេញចិត្ត)ឡើយ រហូតទាល់តែខ្ញុំបញ្ជាក់ប្រាប់អ្នកពីមូលហេតុរបស់វា។
Арабча тафсирлар:
فَٱنطَلَقَا حَتَّىٰٓ إِذَا رَكِبَا فِي ٱلسَّفِينَةِ خَرَقَهَاۖ قَالَ أَخَرَقۡتَهَا لِتُغۡرِقَ أَهۡلَهَا لَقَدۡ جِئۡتَ شَيۡـًٔا إِمۡرٗا
ពេលនោះគាត់ទាំងពីរក៏បានធ្វើដំណើរ។ លុះដល់ពេលដែលគាត់ទាំងពីរឡើងលើសំពៅ គាត់(ព្យាការីខហ្ទៀរ)ក៏បានទម្លុះសំពៅនោះ។ នៅពេលនោះ ព្យាការីមូសាក៏និយាយថា៖ តើអ្នកទម្លុះវាដើម្បីឱ្យម្ចាស់សំពៅនេះលិចលង់ឬ? ជាការពិតណាស់ អ្នកបានធ្វើនូវរឿងមួយដ៏អាក្រក់។
Арабча тафсирлар:
قَالَ أَلَمۡ أَقُلۡ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرٗا
គាត់បានតបវិញថា៖ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់នៅជាមួយខ្ញុំបានឡើយ?
Арабча тафсирлар:
قَالَ لَا تُؤَاخِذۡنِي بِمَا نَسِيتُ وَلَا تُرۡهِقۡنِي مِنۡ أَمۡرِي عُسۡرٗا
ព្យាការីមូសាបានតបថា៖ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំព្រោះតែការភ្លេចភ្លាំងរបស់ខ្ញុំ ហើយសូមអ្នកកុំធ្វើឲ្យខ្ញុំលំបាកចំពោះកិច្ចការរបស់ខ្ញុំ។
Арабча тафсирлар:
فَٱنطَلَقَا حَتَّىٰٓ إِذَا لَقِيَا غُلَٰمٗا فَقَتَلَهُۥ قَالَ أَقَتَلۡتَ نَفۡسٗا زَكِيَّةَۢ بِغَيۡرِ نَفۡسٖ لَّقَدۡ جِئۡتَ شَيۡـٔٗا نُّكۡرٗا
ពេលនោះ ពួកគាត់ទាំងពីរក៏បានបន្តដំណើរ(ទៅមុខទៀត)។ លុះនៅពេលដែលគាត់ទាំងពីរបានជួបនឹងក្មេងប្រុសម្នាក់ គាត់(ព្យាការីខហ្ទៀរ)ក៏បានសម្លាប់ក្មេងប្រុសនោះ។ ព្យាការីមូសាក៏បានសួរថា៖ តើអ្នកសម្លាប់ជីវិតស្អាតស្អំម្នាក់ដោយមិនត្រឹមត្រូវបែបនេះឬ?! ជាការពិតណាស់ អ្នកបានប្រព្រឹត្តនូវអំពើមួយដែលអាក្រក់បំផុត។
Арабча тафсирлар:
 
Маънолар таржимаси Сура: Каҳф
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Кхмерча таржима - Таржимонлар маркази - Таржималар мундарижаси

Таржимаси Рувод таржима маркази жамоаси томонидан Рубва даъват жамияти ва Исломий мазмунни тилларда хизмат қилиш жамияти билан ҳамкорликда амалга оширилди.

Ёпиш