Check out the new design

Қуръони Карим маъноларининг таржимаси - Кхмерча таржима - Таржимонлар маркази * - Таржималар мундарижаси


Маънолар таржимаси Сура: Нисо   Оят:
لِّلرِّجَالِ نَصِيبٞ مِّمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَ وَلِلنِّسَآءِ نَصِيبٞ مِّمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَ مِمَّا قَلَّ مِنۡهُ أَوۡ كَثُرَۚ نَصِيبٗا مَّفۡرُوضٗا
សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិបានបន្សល់ទុក(ក្រោយពេលស្លាប់)។ ហើយសម្រាប់ស្ត្រី ក៏ទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្តាយ និងសាច់ញាតិបានបន្សល់ទុកដូចគ្នាដែរ ទោះតិច ឬច្រើន។ វាជាចំណែកដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។
Арабча тафсирлар:
وَإِذَا حَضَرَ ٱلۡقِسۡمَةَ أُوْلُواْ ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينُ فَٱرۡزُقُوهُم مِّنۡهُ وَقُولُواْ لَهُمۡ قَوۡلٗا مَّعۡرُوفٗا
បើកាលណាសាច់ញាតិ ក្មេងកំព្រា និងជនក្រីក្រ(ដែលគ្មានសិទ្ធិទទួលកេរមរតក)បានមកចូលរួមក្នុងពេលបែងចែកកេរមរតកនោះ ចូរពួកអ្នកផ្តល់ឱ្យពួកគេ(ជាប្រការស៊ូណិត)មួយចំណែកនៃទ្រព្យសម្បត្តិនោះ(មុនពេលបែងចែកកេរមរតក)។ ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសម្ដីដែលល្អ ប្រពៃ។
Арабча тафсирлар:
وَلۡيَخۡشَ ٱلَّذِينَ لَوۡ تَرَكُواْ مِنۡ خَلۡفِهِمۡ ذُرِّيَّةٗ ضِعَٰفًا خَافُواْ عَلَيۡهِمۡ فَلۡيَتَّقُواْ ٱللَّهَ وَلۡيَقُولُواْ قَوۡلٗا سَدِيدًا
ហើយចូរឲ្យអ្នកដែលមានក្តីបារម្ភពីកូនចៅរបស់ខ្លួនដែលទន់ខ្សោយដែលពួកគេបានបន្សល់ទុកក្រោយពេលស្លាប់នោះ(បារម្ភខ្លាចពួកគេកំព្រីកំព្រាគ្មានទីពឹង)។ ដូចនេះ ចូរឱ្យពួកគេកោតខ្លាចអល់ឡោះ(ដោយត្រូវធ្វើល្អចំពោះក្មេងកំព្រាដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន) ហើយចូរឱ្យពួកគេនិយាយនូវពាក្យសម្តីដែលល្អត្រឹមត្រូវ។
Арабча тафсирлар:
إِنَّ ٱلَّذِينَ يَأۡكُلُونَ أَمۡوَٰلَ ٱلۡيَتَٰمَىٰ ظُلۡمًا إِنَّمَا يَأۡكُلُونَ فِي بُطُونِهِمۡ نَارٗاۖ وَسَيَصۡلَوۡنَ سَعِيرٗا
ពិតប្រាកដណាស់ ពួកដែលស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយបំពាននោះ តាមពិត ពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេប៉ុណ្ណោះ។ ហើយភ្លើងនរកនឹងឆាបឆេះពួកគេ(នៅថ្ងៃបរលោក)។
Арабча тафсирлар:
يُوصِيكُمُ ٱللَّهُ فِيٓ أَوۡلَٰدِكُمۡۖ لِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۚ فَإِن كُنَّ نِسَآءٗ فَوۡقَ ٱثۡنَتَيۡنِ فَلَهُنَّ ثُلُثَا مَا تَرَكَۖ وَإِن كَانَتۡ وَٰحِدَةٗ فَلَهَا ٱلنِّصۡفُۚ وَلِأَبَوَيۡهِ لِكُلِّ وَٰحِدٖ مِّنۡهُمَا ٱلسُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُۥ وَلَدٞۚ فَإِن لَّمۡ يَكُن لَّهُۥ وَلَدٞ وَوَرِثَهُۥٓ أَبَوَاهُ فَلِأُمِّهِ ٱلثُّلُثُۚ فَإِن كَانَ لَهُۥٓ إِخۡوَةٞ فَلِأُمِّهِ ٱلسُّدُسُۚ مِنۢ بَعۡدِ وَصِيَّةٖ يُوصِي بِهَآ أَوۡ دَيۡنٍۗ ءَابَآؤُكُمۡ وَأَبۡنَآؤُكُمۡ لَا تَدۡرُونَ أَيُّهُمۡ أَقۡرَبُ لَكُمۡ نَفۡعٗاۚ فَرِيضَةٗ مِّنَ ٱللَّهِۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا
អល់ឡោះបានដាក់បង្គាប់លើពួកអ្នកឱ្យធ្វើការបែងចែកកេរមរតកដល់កូនៗរបស់ពួកអ្នក។ សម្រាប់កូនប្រុសម្នាក់ត្រូវទទួលបានចំណែកស្មើនឹងចំណែកកូនស្រីពីរនាក់។ ដូច្នេះ ប្រសិនបើសពមានតែកូនស្រី ហើយមានលើសពីពីរនាក់ គឺពួកនាងត្រូវទទួលបានចំណែកពីរភាគបីនៃចំណែកមរតក(ដែលបានបន្សល់ទុក)នោះ។ តែប្រសិនបើសពមានកូនស្រីតែម្នាក់ សម្រាប់នាងគឺទទួលបានចំណែកពាក់កណ្ដាល(នៃមរតក)។ ហើយសម្រាប់ឪពុកម្ដាយនៃសព គឺម្នាក់ៗនៃពួកគាត់ទាំងពីរត្រូវទទួលបានចំណែកមួយភាគប្រាំមួយនៃចំណែកមរតកនោះ ប្រសិនបើសពនោះមានកូន។ តែប្រសិនបើសពគ្មានកូន ហើយក៏គ្មានអ្នកទទួលមរតកផ្សេងទៀតទេនោះក្រៅពីឪពុកម្តាយទាំងពីររបស់គេទេនោះ គឺសម្រាប់ម្ដាយត្រូវទទួលបានចំណែកមរតកមួយភាគបី។ ហើយប្រសិនបើសពនោះមានបងប្អូនច្រើន(ចាប់ពីពីរនាក់ឡើងទៅ មិនថាប្រុសឬស្រី) សម្រាប់ម្ដាយ គឺទទួលបាន(ចំណែកមរតក)មួយភាគប្រាំមួយ។ (ហើយការបែងចែកកេរមរតកបែបនេះ) គឺក្រោយពីបានបំពេញនូវបណ្តាំ(របស់សព) និងសងបំណុល(ដែលសពបានជំពាក់គេ)រួចរាល់។ ពួកអ្នកមិនដឹងទេថា ក្នុងចំណោមឪពុកម្ដាយរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នក តើអ្នកណាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នកជាងគេនោះ។ (ហើយការបែងចែកកេរមតកបែបនេះ)វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងបំផុត មហាគតិបណ្ឌិតបំផុត។
Арабча тафсирлар:
 
Маънолар таржимаси Сура: Нисо
Суралар мундарижаси Бет рақами
 
Қуръони Карим маъноларининг таржимаси - Кхмерча таржима - Таржимонлар маркази - Таржималар мундарижаси

Таржимаси Рувод таржима маркази жамоаси томонидан Рубва даъват жамияти ва Исломий мазмунни тилларда хизмат қилиш жамияти билан ҳамкорликда амалга оширилди.

Ёпиш